វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 29 / 169
-
អណ្ដែតរំពេ កិរិយាសព្ទ
( ព . ប្រ .) ចេញឃ្លាតចាកជាតិភូមិឬលំនៅដើមដើរខ្ចាត់ភ្លាត់ដាច់សង្វែងពីទីមួយទៅទីមួយប៉ុន្តែមិនមានសេចក្ដីលំបាកពេកទេ ( ប្រៀបដូចសត្វរំពេដែលហើរលើលំហសមុទ្រ )។
-
អណ្ដែតអណ្ដូង កិរិយាសព្ទ
( ព . ប្រ .) អណ្ដែតខ្ពស់ស្រឡូងលន្លោចឬអណ្ដែតខ្ពស់ៗទាបៗ; នឹកស្រងោចលន្លោចចិត្ត។
-
អណ្ដោត នាមគុណនាម
ឈើឬដែកជាដើមដែលមានមុខស្រួចវែងសម្រាប់ដោត, សម្រាប់ជង់, ដែលគេប្រើសម្រាប់ដោត, សម្រាប់ជង់
-
អណ្ឌកោស នាម
សំបកស៊ុត; ស្បែកអណ្ឌៈ។
-
អណ្ឌគោល នាម
សំណុំបាតុភូតដែលរួមចំណែកដល់ការបង្កើតអូវុលដុំមូលនៅក្នុងបុប្ផាណ្ឌដែលផ្សំនឹងជាតិឈ្មោលក្លាយទៅជាពង។
-
អណ្ឌជា គុណនាម
ដែលកើតពីស៊ុត។
-
អណ្ឌជៈ នាម
សត្វដែលកើតអំពីស៊ុត ( ហៅអណ្ឌជសត្តឬអណ្ឌជសត្វក៏បាន )។
-
អណ្ឌជៈកំណើត នាម
កំណើតអំពីស៊ុត ( ហៅទ្វិជសត្វក៏បាន )។
-
អណ្ឌប្រណាលី នាម
ពងដែលកើតនៅក្នុងដៃស្បូន។
-
អណ្ឌពិកល គុណនាម
ពិកលអណ្ឌ ( មានកោបជាដើម )។
-
អណ្ឌពិការ គុណនាម
ពិការអណ្ឌៈ។
-
អណ្ឌរោគ នាម
រោគកើតនៅអណ្ឌៈ ( មានស្រែងកង្កែបជាដើម )។
-
អណ្ឌវិកល គុណនាម
( ម . ព . អណ្ឌពិកល )។
-
អណ្ឌវិការ គុណនាម
( ម . ព . អណ្ឌពិការ )។
-
អណ្ឌសណ្ឋាន គុណនាមនាម
ដែលមានសណ្ឋានឬអាការដូចរាងស៊ុត; សណ្ឋានស៊ុត; រាងពងក្រពើ។
-
អណ្ឌសេត នាម
ផ្នែកពណ៌សថ្លាដែលស្រោបផ្នែកក្រហមនៃស៊ុត។
-
អណ្ឌាការ គុណនាមនាម
( ម . ព . អណ្ឌសណ្ឋាន )។
-
អណ្ឌាសយច្ឆេទនា នាម
ការកាត់អណ្ឌាស័យចោល។
-
អណ្ឌាស័យ នាម
ចំណែកសរីរាវយវៈសត្វដែលកកើតបានជាពង, លំនៅនៃពង; ផ្នែកខាងក្នុងនៃគ្រាប់រុក្ខជាតិដែលជាទីដុះពូជ។
-
អណ្ឌៈ នាម
ស៊ុត ( ពងសត្វមានពងមាន់, ពងទាជាដើម )
-
អណ្ឌៈធំ នាម
អណ្ឌៈកោប ( ពងកោប )។
-
អណ្ណប្រទេស
( ម . ព . អណ្ណវប្បទេស )។
-
អណ្ណព នាម
សមុទ្រ។
-
អណ្ណពប្រទេស នាម
( ម . ព . អណ្ណវប្បទេស )។
-
អណ្ណវប្បទេស នាម
លំហសមុទ្រ។
-
អណ្ណវៈ នាម
( ម . ព . អណ្ណព )។
-
អណ្ណាម នាម
ឈ្មោះដែនឬប្រទេសមួយក្នុងប្រជុំឥណ្ឌូចិនមានក្រុងវ៉េជារាជធានី, មនុស្សដែលមានសញ្ជាតិក្នុងប្រទេសនោះក៏ហៅអណ្ណាមដែរ
-
អត កិរិយាសព្ទ
ស្រែកថ្ងូររនរន្ថាន់ហាក់ដូចជាត្អូញ ( ចំពោះតែមាន់ញី )
-
អតប្បា នាម
ឈ្មោះឋានព្រហ្មសុទ្ធាវាសជាន់ទី២
-
អតិ គុណនាម
កន្លង; ក្រៃ, ពេក, ក្រៃពេក, ពន់ពេក, ក្រៃលែង; លើស, លើសលែង, ហួស, ហួសពេក; ផុត, បំផុត, ណាស់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។