វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 27 / 169
-
អដ្ឋិភ័ក្ខ នាម
( ម . ព . អដ្ឋិភក្ខ )។
-
អដ្ឋិមិញ្ជា នាម
( ម . ព . អដ្ឋិមិញ្ជៈ )។
-
អដ្ឋិមិញ្ជៈ នាម
ខួរក្នុងឆ្អឹង។
-
អដ្ឋិរូហណ នាម
ដំណើរវិវឌ្ឍទៅជាឆ្អឹងឬការក្លាយជាឆ្អឹង។
-
អដ្ឋិវិទ្យា នាម
( ជីវ .) វិទ្យាសាស្រ្តសិក្សាអំពីឆ្អឹងរបស់មនុស្សនិងសត្វ
-
អដ្ឋិសង្ខលិក នាម
រាងឆ្អឹង, គម្រោងឆ្អឹង។
-
អដ្ឋិសង្ឃាត នាម
( ម . ព . អដ្ឋិសង្ខលិក )។
-
អដ្ឋិសណ្ឋាន នាម
សណ្ឋានឆ្អឹង; រាងឆ្អឹង។
-
អឌ្ឍ គុណនាម
កន្លះ; ពាក់កណ្ដាល។
-
អឌ្ឍក្រឹត្យ នាម
ការបំពេញកិច្ចមិនដាច់ស្រេចឬមិនហើយតាមវេលា។
-
អឌ្ឍគោល នាម
( ភូមិ .) ផ្នែកពាក់កណ្ដាលនៃផែនដីខណ្ឌចែកដោយខ្សែអេក្វាទ័រ។ផែនដីត្រូវបានចែកជាអឌ្ឍគោលខាងជើងនិងអឌ្ឍគោលខាងត្បូង។
-
អឌ្ឍចក្រ គុណនាម
ដែលមានរាងពាក់កណ្ដាលផ្ទៃមូលឬមួយចំហៀងនៃរង្វង់។
-
អឌ្ឍចន្ទ នាម
ព្រះចន្ទ្រពាក់កណ្ដាលវង់ឬព្រះចន្ទ្រកន្លះភាគ។
-
អឌ្ឍទិន នាម
កន្លះថ្ងៃ។
-
អឌ្ឍទ្វាទសកៈ នាម
ចំនួនពាក់កណ្ដាលដប់ពីរ។
-
អឌ្ឍព្យញ្ជនៈ នាម
( ភាសា .) សូរព្យញ្ជនៈដែលពេលបន្លឺខ្យល់ដែលរត់ចេញពីសួតមិនប៉ះនឹងផ្ទៃគុហាមាត់អណ្ដាតធ្មេញទេ។អឌ្ឍព្យញ្ជនៈឬព្យញ្ជនៈកន្លះជាព្យញ្ជនៈដែលមានរង្វះខ្យល់កម្រិត៣។គេអាចហៅវាម្យ៉ាងទៀតថាអឌ្ឍស្រៈឬស្រៈកន្លះ
-
អឌ្ឍភាគ នាម
កន្លះភាគ។
-
អឌ្ឍមណ្ឌល នាម
កន្លះឬពាក់កណ្ដាលមណ្ឌល។
-
អឌ្ឍមាស នាម
កន្លះខែ
-
អឌ្ឍយោគ នាម
ផ្ទះមានដំបូលសណ្ឋានស្រដៀងនឹងចំអេងស្លាបគ្រុឌ; ផ្ទះមានដំបូលតែម្ខាង, បង្ហា។
-
អឌ្ឍរត្ត នាម
កន្លះរាត្រី, ពាក់អណ្ដាលយប់ ( អធ្រាត្រ )
-
អឌ្ឍរត្តិ នាម
( ម . ព . អឌ្ឍរត្ត )។
-
អឌ្ឍសត្តាហៈ នាម
កន្លះសត្តាហៈកន្លះសប្ដាហ៍ ( កន្លះអាទិត្យ )។
-
អឌ្ឍសប្ដាហ៍ នាម
( ម . ព . អឌ្ឍសត្តាហៈ )។
-
អឌ្ឍសិទ្ធិ នាម
( ច្ប .) សិទ្ធិពាក់កណ្ដាលម្នាក់ដែលជារបស់ជនពីរនាក់ហើយជាព្រំដែននៃកម្មសិទ្ធិរបស់ជនទាំងពីរនាក់នោះដែរ
-
អឌ្ឍសិទ្ធិភាព នាម
ភាពជាអឌ្ឍសិទ្ធិ។
-
អឌ្ឍស្រៈ នាម
សូរដែលស្រដៀងនឹងសូរស្រៈប៉ុន្តែមានមុខងារជាព្យញ្ជនៈ។
-
អឌ្ឍាទិទេព នាម
អវតារនៃអាទិទេព, ភាវៈពាក់កណ្ដាលអាទិទេព។
-
អណូ គុណនាម
តូច, តូចឆ្មារ; ល្អិតណាស់។
-
អណូប្រមាណ នាម
ប្រមាណប៉ុនអណូ, ប្រមាណមួយអណូ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។