វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 23 / 169
-
អច្ឆាទភណ្ឌ នាម
( ម . ព . អច្ឆាទនៈ )
-
អច្ឆាវ័ទ កិរិយាសព្ទ
គោរព, ធ្វើឬសម្ដែងសេចក្ដីគោរព; គំនាប់។
-
អច្ឆិទ្ទវុត្តិនី នាម
( ម . ព . អច្ឆិទ្ទវុត្តី )។
-
អច្ឆិទ្ទវុត្តី នាម
អ្នកដែលប្រព្រឹត្តធ្វើការងារជាប់ជានិច្ច; អ្នកប្រព្រឹត្តសេចក្ដីល្អជានិច្ច។
-
អច្ឆិទ្រព្រឹត្តិ នាម
ការប្រព្រឹត្តមិនដាច់, ដំណើរធ្វើការងារជាប់ជានិច្ច ( ច្រើននិយាយតែពីការល្អ )
-
អច្ឆិន្នទ្រព្យ នាម
ទ្រព្យសម្បត្តិឬរបស់ដែលបានមកពីសត្រូវ, របស់ដែលដណ្ដើមឬប្លន់បាន, អ្វីៗដែលបានដោយខំរកសន្សំឬអង្គាសបាន។
-
អជដាកាស នាម
អាកាសល្ហល្ហេវឬធ្លុងត្លេវ, អាកាសវាលធំធេងសន្លឹមលន្លឹមបែកផ្សែង
-
អជនប្រទេស នាម
ប្រទេសឥតមនុស្ស, ឋានស្ងាត់; ព្រៃសុទ្ធ, ព្រៃធំទុគ៌មស្ងាត់។
-
អជវីថិ នាម
ផ្លូវពពែ ( ព . ហ .)។
-
អជសាទិស នាម
សត្វដែលមានសន្តានពពែ។
-
អជីរណា នាម
ភាពឆ្អែតហួសប្រមាណជំងឺចាក់ច្រាសជំងឺក្រពះដែលបណ្ដាលមកពីការមិនរលាយចំណីអាហារ។
-
អជីវិត នាម
( បរិ .) អវត្តមានភាវរស់ឬសារពាង្គកាយមានជីវិត។
-
អជ៌ុន គុណនាមនាម
( ម . ព . អរជុន )។
-
អជ៌ូន គុណនាមនាម
( ម . ព . អរជុន )។
-
អជ្ឈត្តសន្តាន នាម
សន្តានចិត្តរបស់ខ្លួន; វិស័យនៃខ្លួន
-
អជ្ឈត្តិកទាន នាម
ទានខាងក្នុងខ្លួនដូចជាសាច់ឈាមបេះដូងថ្លើមប្រមាត់អវយវៈជាដើម
-
អជ្ឈាចារ នាម
ការប្រព្រឹត្តកន្លងបញ្ញត្តិ, ការប្រព្រឹត្តខុសច្បាប់; មារយាទអាក្រក់
-
អជ្ឈាស័យ នាម
សភាវៈដែលដេកអាស្រ័យនៅក្នុងចិត្ត ( អធ្យាស្រ័យ ) គឺបំណង, ចំណង់ចិត្ត, ចំណុចចិត្ត; អារម្មណ៍ ( ម . ប្រ ., ច្រ . ប្រ . អធ្យាស្រ័យជាង )។
-
អជ្ឈុបាតកសត្ត នាម
( ម . ព . អជ្ឈុប្បាតកៈ )។
-
អជ្ឈុប្បាត នាម
( ម . ព . អជ្ឈុប្បាតកៈ )។
-
អជ្ឈុប្បាតកសត្ត នាម
( ម . ព . អជ្ឈុប្បាតកៈ )។
-
អជ្ឈុប្បាតកសត្វ នាម
( ម . ព . អជ្ឈុប្បាតកៈ )។
-
អជ្ឈុប្បាតកៈ នាម
សត្វបក្សីដែលរកស៊ីដោយការឆាបឆក់
-
អជ្ឈេសនា នាម
ការអញ្ជើញ, សម្ដីអញ្ជើញ; ការអារាធនា, ការនិមន្ត, សម្ដីនិមន្ត; ការអង្វរ
-
អជ្ឈោកាស នាម
ទីវាលស្រឡះ; ទីវាលកណ្ដាលថ្ងៃ
-
អជ្ឈោសាន នាម
ការស្ទង់មើល, ការស្ទង់មើលឱ្យដឹងទីបំផុត
-
អញ សព្វនាម
ខ្ញុំ ( ជាអញ្ញត្រសព្ទ )។ពាក្យសម្រាប់ហៅខ្លួនឯងជាសម្ដីកូនក្មេងនិយាយទៅរកកូនក្មេងផងគ្នាឬមនុស្សចាស់និយាយទៅរកកូនក្មេង, និយាយទៅរកមនុស្សស្មើភាពដែលស្និទ្ធស្នាលឬក៏អ្នកធំនិយាយទៅរកអ្នកតូចដោយស្និទ្ធស្នាល
-
អញាតកជន នាម
( ម . ព . អញ្ញាតកជន )។
-
អញ្ចង នាម
នេសាទុបករណ៍មួយប្រភេទមានក្រឡាដូចមងតែមានដងទាំងពីរខាងសម្រាប់កាន់ដឹកវាត់ឱ្យជាប់មច្ឆជាតិក្នុងទឹកមានជម្រៅល្មមដើរបាន
-
អញ្ចាច គុណនាម
ដែលរាចពាសពេញតែរាក់មើលឃើញស្ងាចត្រដាច ( ចំពោះតែទឹក )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។