វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 21 / 169
-
អចិត្តកកម្ម នាម
អំពើដែលភ្លាត់ភ្លាំងធ្វើដោយឥតក្លែង។
-
អចិត្តកទោស នាម
ទោសដែលសូម្បីឥតក្លែងធ្វើសោះក៏ត្រូវតែមាន ( ព្រោះកន្លងបញ្ញត្តិ )។
-
អចិត្តកាបត្តិ នាម
អាបត្តិដែលភិក្ខុទោះបីឥតក្លែងធ្វើសោះក៏គង់តែត្រូវ ( ព្រោះកន្លងពុទ្ធប្បញ្ញត្តិ )។
-
អចិត្តកៈ គុណនាម
ដែលមិនប្រកបដោយចិត្តគឺដែលឥតមានបំណង, ដែលមិនក្លែង
-
អចិត្តជន នាម
ជនល្ងង់, មនុស្សខ្លៅ។
-
អចិត្តបុគ្គល នាម
បុគ្គលល្ងង់, មនុស្សខ្លៅ។
-
អចិត្តា គុណនាម
( ម . ព . អចិត្ត )។
-
អចិត្តិភាព នាម
ភាវៈឬដំណើរភ្លេចស្មារតី, ការភ័ន្តស្មារតី; ដំណើរស្រឡាំងកាំង
-
អចិន្តា នាម
ការនឹកពុំឃើញ, ការនឹកពុំដល់; ដំណើរពុំបានចាប់ភ្លឹក; ការឥតគំនិត។
-
អចិន្ត្រៃយ៍ គុណនាម
ក្នុងគម្ពីរពុទ្ធសាសនាថាអចិន្ត្រៃយ៍មាន៤យ៉ាងគឺវិស័យរបស់ព្រះសព្វញ្ញុពុទ្ធ, វិស័យនៃឈាន, ផលនៃកម្ម, ការគិតអំពីលោកឬគំនិតនៃសត្វលោក ( ទាំង៤យ៉ាងនេះជាដំណើរហួសវិស័យគំនិត )។
-
អចិរ គុណនាម
ដែលមិនយូរ, ឆាប់, ភ្លាមៗ; ដែលមិនឋិតថេរ។
-
អចិរកាល នាម
កាលឬវេលាមិនយូរ, ពេលខ្លី។
-
អចិរដ្ឋិត គុណនាម
ដែលឋិតនៅឬតាំងនៅមិនយូរ
-
អចិរដ្ឋិតិ នាម
ការឋិតនៅឬតាំងនៅមិនយូរ។
-
អចិរទ្យុតិ នាម
ជោតិភាពដែលមានពន្លឺឬរស្មីមិនយូរគឺមានពន្លឺភ្លែតៗបាត់ ( ផ្លេកបន្ទោរ, មហារីកឬស្វាញាក់ចិញ្ចើម )។
-
អចិរនិវាស នាម
ការនៅមិនយូរប៉ុន្មាន; ការនៅសម្នាក់ឬនៅសម្រាកភ្លាមៗ។
-
អចិរនិវាសិនី នាម
( ម . ព . អចិរនិវាសី )។
-
អចិរនិវាសី នាម
អ្នកដែលនៅមិនយូរប៉ុន្មាន; ភ្ញៀវដែលមកនៅសម្នាក់មួយពេលពីរពេល។
-
អចិរប្បភា នាម
( ម . ព . អចិរទ្យុតិ )។
-
អចិរប្រភា នាម
( ម . ព . អចិរទ្យុតិ )។
-
អចិរភាស នាម
( ម . ព . អចិរទ្យុតិ )។
-
អចិរស្ថិត នាម
( ម . ព . អចិរដ្ឋិត )។
-
អចិរស្ថិតិ នាម
( ម . ព . អចិរដ្ឋិតិ )។
-
អចិរាភា នាម
( ម . ព . អចិរទ្យុតិ )។
-
អចេលកៈ នាម
អ្នកមិនស្លៀកសំពត់គឺអ្នកបួសពួកតិរ្ថិយដែលតមមិនស្លៀកសំពត់ដោយប្រកាន់តាមលទ្ធិថាការប្រព្រឹត្តដូច្នេះជាគ្រឿងកម្ចាត់សេចក្ដីលោភជាដើម ( អ្នកបួសអាក្រាត )
-
អចេលក៍ នាម
( ម . ព . អចេលកៈ )។
-
អចេស្ដា នាម
ដំណើរឥតចេស្តាគឺដំណើរទន់ខ្សោយ, អស់កម្លាំង, អស់ការប្រឹងប្រែង; ដំណើរកម្រើកអវយវៈមិនកើត
-
អចៃដន្យ នាម
ដំណើរមិនបណ្ដាលឱ្យគិតឃើញ, ការបាំងគំនិតឬការនាំឱ្យបាំងគំនិត
-
អចៃតន្យ នាម
( ម . ព . អចៃដន្យ )។
-
អច្ចន្តិកជន នាម
ជនជ្រុលនិយម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។