វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 20 / 169
-
អង្សហារក នាម
អ្នកធ្វើការចិញ្ចឹមជីវិតដោយការលីឬរែក, ពុន, សែង។
-
អង្សហារិកា នាម
( ម . ព . អង្សហារក )។
-
អង្សហារិនី នាម
( ម . ព . អង្សហារក )។
-
អង្សហារី នាម
( ម . ព . អង្សហារក )។
-
អង្សា នាម
ស្មា ( រ . ស .) ព្រះអង្សាស្មាក្សត្រិយ៍។
-
អង្សាកំណើត នាម
( ម . ព . អង្សា៥)។
-
អង្សិក គុណនាមនាម
ដែលទាក់ទងឬជាប់ដោយស្មា, ដែលនាំយកទៅមកដោយស្មា; អ្វីៗដែលត្រូវលី, រែក, ពុន, សែង។
-
អង្សិកភណ្ឌ នាម
( ម . ព . អង្សភណ្ឌក្នុងពាក្យអង្ស )។
-
អង្សិកវត្ថុ នាម
វត្ថុដែលត្រូវលីឬរែក, ពុន, សែង។
-
អង្សុ នាម
រស្មី។
-
អង្សុមន្ត នាម
អ្នកមានរស្មីឬអ្នកមានកម្រងរស្មី ( ព្រះអាទិត្យ )។
-
អង្សុមាលី នាម
( ម . ព . អង្សុមន្ត )។
-
អង្សៈ នាម
( ម . ព . អង្ស )។
-
អង្ស័ក នាម
កាសាវពស្ត្រមួយយ៉ាងសម្រាប់បព្វជិតពុទ្ធសាសនិកសម័យសព្វថ្ងៃពាក់ពាតលើស្មាខាងឆ្វេងព័ទ្ធមកក្រោមក្លៀកខាងស្ដាំប្រើជាទ្រនាប់ញើសពីខាងក្នុងឧត្តរាសង្គ, ជាគ្រឿងបរិក្ខាររាយរងឬបរិក្ខារពិសេសប្រើក៏បានមិនប្រើក៏បានព្រោះគ្រឿងបរិក្ខារនេះពុំមែនជាពុទ្ធានុញ្ញាតទេ ... ដូចគ្នានឹងវត្ថពន្ធទ្រូងដែរប្រើក៏បានមិនបាច់ប្រើក៏បានជាចីវររាប់ចូលក្នុងបរិក្ខារចោឡៈដែលអដ្ឋកថាប្រាប់ថាបព្វជិតប្រើច្រើនប៉ុន្មានក៏បានឥតមានកំហុសទេ ( ព . វិ .)។
-
អង្អែល កិរិយាសព្ទ
យកដៃពាល់ត្រដុសស្រាលៗរឿយៗឬស្ទាបច្បូតចុះច្បូតឡើងស្រាលៗរឿយៗ
-
អចរណភាព នាម
ការដើរទៅមកមិនកើត; ការទៅមករកគ្នាពុំបាន។
-
អចល គុណនាមនាម
ដែលមិនកម្រើក, មិនកក្រើក, មិនរំភើប; នឹង, នឹងធឹង, នឹងនៅ; ស្ងប់។
-
អចលគ្រាម នាម
ស្រុកដែលស្ងប់ឥតរបះរបោរ, ស្រុកដែលមានសន្តិសុខ។
-
អចលចិត្ត នាម
ចិត្តនឹង, ចិត្តនឹងធឹង; ចិត្តស្ងប់។
-
អចលនទ្រព្យ នាម
ទ្រព្យដែលមិនអាចលើកផ្លាស់ទីតាំងបាន
-
អចលនភាព នាម
ភាវៈមិនកម្រើក។
-
អចលនវត្ថុ នាម
( ម . ព . អចលនទ្រព្យ )។
-
អចលនា នាម
( វេជ្ជ .) អាការៈមិនប្រក្រតីដែលសាច់ដុំពុំអាចកន្ត្រាក់បាន។
-
អចលនៈ នាម
ការមិនកក្រើក, មិនកម្រើក, មិនរំភើប; ការស្ងប់។
-
អចលភណ្ឌ នាម
ភណ្ឌៈដែលលើកយកទៅណាពុំរួច។
-
អចលរដ្ឋ នាម
រដ្ឋសុខស្ងប់។
-
អចលវត្ថុ នាម
អសង្ហារិមវត្ថុ, អចលភណ្ឌ។
-
អចលស្សទ្ធា នាម
ការជឿស៊ប់ឥតងាកបែរ។
-
អចលា នាម
ប្រឹថពី, ពសុធា, ផែនដី
-
អចិត្ត គុណនាមឧទានសព្ទ
ល្ងង់, ខ្លៅ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។