វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 19 / 169
-
អង្គែ នាម
ឈ្មោះរោគស្បែកមួយប្រភេទមានអាការគគ្រាតឡើងសម្បុរសកើតនៅសរីរប្រទេសដែលមានសក់ឬមានរោមបណ្ដាលឱ្យរមាស់
-
អង្គំ នាម
ប្រដាប់មានសណ្ឋានជាដង្កាប់មាំមានគ្រឿងរឹតឬបន្ធូរបានសម្រាប់ចាប់រឹតអ្វីៗដែលធ្វើដោយដែកជាដើមឱ្យរឹងមិនឱ្យរង្គើកដើម្បីរូសរម្លីងឬឆាបជាដើម
-
អង្គ័ល នាម
ពាក្យឃ្លាតក្លាយមកពីពាក្យនង្គ័ល។
-
អង្គ្រង នាម
ឈ្មោះឈើមួយប្រភេទដើមស្ទើរជាវល្លិរឹងមានបន្លាផ្លែមូលៗ
-
អង្គ្រឺត នាម
ឈ្មោះខ្លាមួយប្រភេទ, ហៅតាមសូរសព្ទវាយំឮ " អង្គ្រឺតៗ"
-
អង្គ្រ័ក្ស នាម
ពាក្យសាមញ្ញ ( គ្រាន់តែនិយាយមិនដែលសរសេរទេ ) ប្រើក្លាយឃ្លាតមកពីពាក្យអង្គរក្ខឬអង្គរក្ស " អ្នករក្សាអង្គ, ទាហានរក្សាអង្គព្រះរាជា "។
-
អង្គ្លេស នាម
ជាតិមនុស្សកើតនៅក្នុងកោះមួយប៉ែកក្នុងប្រទេសឬទ្វីបអឺរ៉ុប
-
អង្ឃាក់ គុណកិរិយាគុណនាម
ដែលចេញអាការដើរលើកដាក់ៗគគាត
-
អង្ឃើល គុណកិរិយាគុណនាម
ដែលចេញអាការងងើលលើកដាក់ៗ, ទើលងើល
-
អង្រង់ កិរិយាសព្ទ
ស្ទៃឬទទាក់គ្រលែង, ចាប់រលាក់ឱ្យមូលរួមគ្នាឬឱ្យណែន
-
អង្រន់ កិរិយាសព្ទ
( ម . ព . អង្រួន )។
-
អង្រឹង នាម
ប្រដាប់សម្រាប់ដេកយោលឬផ្ដេកកូនតូចយោលឱ្យដេកឆាប់លក់; មានច្រើនបែប
-
អង្រឹងស្នែង នាម
អង្រឹងពិសេសមានដងស្នែងសម្រាប់ឥស្សរជនជិះមានមនុស្សសែង
-
អង្រុត នាម
នេសាទុបករណ៍មួយប្រភេទធ្វើដោយបន្ទោះឫស្សីមូលៗមានរាងក្រឡូមតូចខាងមាត់លើធំគាយខាងក្រោមសម្រាប់រុតឬក្រុងមច្ឆជាតិ។
-
អង្រុតមេឃ
( ព . ប្រ .) ជើងមេឃជុំវិញ។
-
អង្រូស នាម
ដែកមានបន្លាខ្លីៗសម្រាប់ប្រើការរូស; ហៅឱ្យពេញថាដែកអង្រូស។
-
អង្រួន កិរិយាសព្ទ
ធ្វើឱ្យរញ្ជួយ
-
អង្រៀតនឹង គុណកិរិយា
ទៀបនឹង, ជិតនឹង, រកកល់នឹង, វិះនឹង, ហៀបនឹង, ស្ទើរនឹង
-
អង្រែ នាម
ប្រដាប់សម្រាប់បុកទង្គិចទៅក្នុងត្បាល់
-
អង្រែដែក នាម
ឈ្មោះប្រទាលមួយប្រភេទស្លឹកស្រដៀងនឹងម្នាស់តែក្រាស់ៗសម្បុរប្រផេះឥតបន្លា។
-
អង្វរ កិរិយាសព្ទ
ពោលពាក្យលំអុតទទូចបន្ទន់ចិត្តឱ្យអាណិត, ឱ្យចុះសម្រុង, ឱ្យយល់ព្រមតាមបំណងរបស់ខ្លួន
-
អង្វរករ កិរិយាសព្ទ
លើកដៃសំពះអង្វរឱ្យគេអាណិត; អង្វរងោចៗរឿយៗ
-
អង្វរចិត្ត
សូមឱ្យចុះចិត្តតាម។
-
អង្វែង គុណនាម
វែងឆ្ងាយណាស់ហើយ
-
អង្ស នាម
ស្មា។ខ្មែរច្រើនប្រើជាអង្សា; ( រ . ស .)
-
អង្សកូដ នាម
ចង្កួយស្មា ( រ . ស .)
-
អង្សភណ្ឌ នាម
គ្រឿងលី, រែក, ពុន, សែង ( ហៅអង្សិកភណ្ឌក៏បាន )។
-
អង្សភារៈ នាម
ទម្ងន់ដែលត្រូវនាំទៅមកដោយស្មាគឺអ្វីៗដែលមានទម្ងន់ត្រូវលី, រែក, ពុន, សែង។
-
អង្សមាលា នាម
កម្រងរស្មី, ខ្សែរស្មី។
-
អង្សហារ នាម
ការនាំអ្វីៗទៅមកដោយស្មា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។