វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 17 / 169
-
អង្គារការិនី
( ម . ព . អង្គារការ )។
-
អង្គារការី
( ម . ព . អង្គារការ )។
-
អង្គារក្រឹត
( ម . ព . អង្គារការ )។
-
អង្គារដ្ឋាន
កន្លែងដាក់ធ្យូង។
-
អង្គារថូប
ស្ដូបដែលបញ្ចុះព្រះអង្គារ
-
អង្គារទារុ
ឈើដែលប្រើការដុតធ្យូងបាន។
-
អង្គារទិន
ថ្ងៃអង្គារ ( ព . ហ .)។
-
អង្គារធានិការ
ជើងក្រាន; ជើងក្រានធ្យូង។
-
អង្គារធានី
( ម . ព . អង្គារធានិការ )។
-
អង្គារបាត្រី
ជើងក្រានដុតធ្យូង, ឡដុតធ្យូង។
-
អង្គារពាណិជ
អ្នកលក់ធ្យូង។
-
អង្គារពាណិជ្ជ
ការឬរបរលក់ធ្យូង, ជំនួញធ្យូង។
-
អង្គារពារ
( ម . ព . អង្គារទិន )។
-
អង្គារព្រឹក្ស
( ម . ព . អង្គារទារុ )។
-
អង្គារលេណ
( ម . ព . អង្គារបាត្រី )។
-
អង្គារលេណដ្ឋាន
( ម . ព . អង្គារបាត្រី )។
-
អង្គារវណិជ្ជា
( ម . ព . អង្គារពាណិជ្ជ )។
-
អង្គារវាណិជ្យ
( ម . ព . អង្គារពាណិជ្ជ )។
-
អង្គារវារៈ
( ម . ព . អង្គារទិន )។
-
អង្គារស្តូប
( ម . ព . អង្គារថូប )។
-
អង្គារស្ថាន
( ម . ព . អង្គារដ្ឋាន )។
-
អង្គារិ នាម
ជើងក្រានតូចដែលលើកចុះលើកឡើងបាន; ជើងក្រានសៀម; អាំងឡូវឬជើងក្រានអាំងឡូវ។
-
អង្គារិណី នាម
( ម . ព . អង្គារិ )។
-
អង្គាលឿង នាម
( ម . ព . អង្គា២)។
-
អង្គាវយវៈ
អវយវៈទាំងអស់នៃរាងកាយ។
-
អង្គាស កិរិយាសព្ទ
ឃោស្នាគ្នា, ប្រកាសប្រាប់គ្នាឱ្យចូលប្រាក់កាសឬទេយ្យទានផ្សេងៗតាមសទ្ធាក្នុងការធ្វើទាន
-
អង្គាសីល នាម
( ម . ព . អង្កា២)។
-
អង្គីករណ៍ នាម
ការធ្វើសញ្ញាឬប្ដេជ្ញាដោយព្រមព្រៀងគ្នា; សញ្ញាឬសន្យាដែលធ្វើដោយបានយល់ព្រមជាមួយគ្នា
-
អង្គីការ នាម
( ម . ព . អង្គីករណ៍ )។
-
អង្គីរស នាម
ព្រះនាមព្រះសក្យមុនីសម្មាសម្ពុទ្ធ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។