វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 147 / 169
-
អាល័ក្សណ៍ នាម
( ម . ព . អាល័ក្ស )។
-
អាល័យ នាម
លំនៅ, ផ្ទះលំនៅ។
-
អាល័យតែ ឈ.
រវល់តែ, ជាប់ដៃតែ, អាត់តែ
-
អាវ គុណនាមនាម
សំពត់ដែលគេវាស់កាត់តាមខ្នាតរួចដេរស្រេចហើយមានតួមានកមានដៃមានឡេវសម្រាប់ប្រើជាគ្រឿងពាក់ស្រោបខ្លួនពីត្រឹមកចុះមកមានបែបនិងឈ្មោះផ្សេងៗហៅដោយសង្ខេបមានត្រឹមតែពីរយ៉ាងគឺអាវប្រុសអាវស្រី។
-
អាវកត្រង់ នាម
អាវមួយប្រភេទមានកត្រង់ដៃវែងនិងមានឡេវមូលធំៗនៅពីមុខ
-
អាវកុត នាម
អាវក្រៅសាច់ក្រាស់បែបបស្ចិមប្រទេសមួយប្រភេទ, អាវធំ, អាវក្រ័រសេ។
-
អាវចាក់ នាម
ប្រភេទអាវធ្វើពីអំបោះចាក់វេញភ្ជាប់គ្នាដោយម្ជុល
-
អាវទ្រនាប់ នាម
អាវក្នុងស្រ្តីមួយប្រភេទសម្រាប់គ្របនិងទ្រសុដន់។
-
អាវធំ នាម
អាវក្រៅមួយប្រភេទធ្វើពីសាច់ក្រណាត់ក្រាស់តាមធម្មតាមានដៃវែងសម្រាប់ពាក់ពីលើអាវក្នុងដូចជាអាវសឺមីសជាដើម, អាវក្រ័រសេ
-
អាវបន នាម
ការសាបព្រោះ, ការបណ្ដុះដាំ, ការដាំដំណាំ។
-
អាវបនកម្ម នាម
របរដាំដំណាំ។
-
អាវបនករ នាម
អ្នកធ្វើរបរដាំដំណាំ។
-
អាវបនការ
( ម . ព . អាវបនករ )។
-
អាវបនការិកា
( ម . ព . អាវបនករ )។
-
អាវបននាយក នាម
អ្នកត្រួតត្រាខាងការរបរដាំដំណាំ។
-
អាវបននាយិកា
( ម . ព . អាវបននាយក )។
-
អាវបនា នាម
( ម . ព . អាវបន )។
-
អាវបនាធិការ នាម
ក្រសួងរាជការត្រួតត្រាខាងការដាំដំណាំ។
-
អាវបនៈ នាម
( ម . ព . អាវបន )។
-
អាវបំពង់វែង នាម
អាវមួយប្រភេទរាងស្រុងរហូតក្រោមក្បាលជង្គង់ដៃវែងកមូលឬវៀលកមិនមានឡេវនៅខាងមុខទេ
-
អាវប៉ាក់ នាម
អាវស្រ្តីមួយប្រភេទធ្វើពីក្រណាត់ប៉ាក់ស្ដើងនិងទ្រាប់ក្រណាត់សាច់ជិតពីក្នុងផងមានដៃវែងឬខ្លីនិងច្រើនប្រើខ្សែរូតឬឡេវនៅពីក្រោយ
-
អាវប្បន នាម
( ម . ព . អាវបន )។
-
អាវភ្លៀង នាម
អាវមួយប្រភេទសម្រាប់ពាក់ការពារមិនឱ្យទទឹកភ្លៀង
-
អាវម៉ង់តូ នាម
អាវរងាមួយប្រភេទធ្វើពីក្រណាត់ជិតក្រាស់រាងស្រុងច្រើនមានដៃវែងសម្រាប់ពាក់ពីក្រៅអាវដទៃទៀត។
-
អាវយឺត នាម
អាវមួយប្រភេទច្រើនមានសាច់យឺតៗស្ដើងឬក្រាស់វៀលកឬមានកដៃវែងឬដៃខ្លីឬវៀលក្លៀក
-
អាវរងា នាម
អាវទាំងឡាយណាដែលមានសាច់ជិតក្រាស់ៗដែលអាចធន់បាននឹងធាតុអាកាសត្រជាក់
-
អាវរណ នាម
គ្រឿងការពារ, រារាំង; គ្រឿងបិទ, បិទបាំង, គ្រឿងរាំង; គ្រឿងទប់, គ្រឿងខាំង, ទំនប់; គ្រឿងហាមឃាត់ឬការហាមឃាត់
-
អាវរណកម្ម នាម
ការហាមឃាត់។
-
អាវរណការណ៍ នាម
ហេតុនៃអាវរណកម្ម។
-
អាវរណបត្រ
( ម . ព . អាវរណប័ណ្ណ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។