វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 141 / 169
-
អាយុបរិមាណ នាម
ការរាប់អាយុ; ការស្មានអាយុ។
-
អាយុបរិយោសាន នាម
ទីបំផុតនៃអាយុ។
-
អាយុប្បមាណ នាម
ចំនួនអាយុ។
-
អាយុប្រមាណ នាម
( ម . ព . អាយុប្បមាណ )។
-
អាយុពរ នាម
ពរថាឱ្យមានអាយុវែង ( ដូចពរថាសូមឱ្យអ្នកមានអាយុវែង! ...)។
-
អាយុពេទ្យ នាម
ពេទ្យអ្នកចេះវិធីថែរក្សាឱ្យមានអាយុវែងឬពេទ្យអ្នកចេះថ្នាំចម្រើនអាយុ។
-
អាយុព្វេទ
( ម . ព . អាយុវេទ )។
-
អាយុវឌ្ឍនការណ៍ នាម
ហេតុដែលនាំឱ្យចម្រើនអាយុ។អាយុ, វណ្ណៈ, សុខៈ, ពលៈអាយុ ( វែង ), សម្បុរ ( កាយល្អ ), សេចក្ដីសុខ, កម្លាំង ( ពាក្យសម្រាប់ឱ្យពរ )
-
អាយុវឌ្ឍនភេសជ្ជ នាម
ថ្នាំចម្រើនអាយុ។
-
អាយុវឌ្ឍនៈ នាម
ដំណើរចម្រើនអាយុ
-
អាយុវឌ្ឍន៍
( ម . ព . អាយុវឌ្ឍនៈ )។
-
អាយុវស្សា នាម
អាយុនិងវស្សាគឺចំនួនអាយុនិងចំនួនវស្សាដែលបួស ( បានប៉ុន្មានហើយ?)។
-
អាយុវេជ្ជ
( ម . ព . អាយុពេទ្យ )។
-
អាយុវេទ នាម
វិទ្យាសម្រាប់រក្សាអាយុ, វិជ្ជាសម្រាប់ចម្រើនអាយុ, សម្រាប់បង្កើតសុខភាព។
-
អាយុវ៌េទ
( ម . ព . អាយុវេទ )។
-
អាយុសង្ខារ នាម
ការភ្ជុំអាយុ, ការកំណត់អាយុដែលនឹងដល់មរណកាល។
-
អាយុសេស នាម
សេសនៃអាយុគឺអាយុដែលមានសេសមិនគត់ឆ្នាំ។
-
អាយុស្មន្ត នាម
អ្នកមានអាយុ។ពាក្យលំអុតសម្រាប់ហៅមនុស្សក្មេងជាងខ្លួនឬអ្នកដែលតូចជាងខ្លួន, ដែលគេគោរពខ្លួន ( ច្រើនប្រើខាងបព្វជិតជាងគ្រហស្ថ ) និមន្តទៅណាអាយុស្មន្ត?; និមន្តអាយុស្មន្តមកខាងណេះ!
-
អាយុហបរិយោសាន
( ម . ព . អាយុបរិយោសាន )។
-
អាយូស នាម
ពាក្យប្រើក្លាយមកពីសំ . អាយុស៑។
-
អាយោគ នាម
ព្យាយាម; កិច្ចការរវល់; គ្រឿងប្រដាប់កាយ។
-
អាយោធន នាម
សង្គ្រាម, ចម្បាំង
-
អាយោធន៍ នាម
( ម . ព . អាយោធន )។
-
អាយ៉ង នាម
ឈ្មោះល្ខោនម្យ៉ាងដែលគេយករូបតុក្កតាមកធ្វើជាតួសម្ដែង។
-
អាយ៉ាត់ កិរិយាសព្ទ
( ម . ព . អាយ័ត )។
-
អាយ៉ៃ នាម
សិល្បៈទស្សនីយភាពមួយបែបមានពីរទម្រង់គឺអាយ៉ៃឆ្លងឆ្លើយដែលអ្នកសម្ដែងប្រុសស្រីច្រៀងឆ្លងឆ្លើយគ្នារួមទាំងកាយវិការរាំនិយាយផ្ដោះផ្ដងឌឺដងដាក់គ្នានិងអាយ៉ៃរឿងដែលអ្នកសម្ដែងអាចមានចំនួនតិចឬច្រើនអាស្រ័យទៅតាមសាច់រឿងខ្លីឬវែង។
-
អាយ៌កៈ នាម
( ម . ព . អារ្យក )។
-
អាយ៌េន នាម
( ម . ព . អរិយក )។
-
អាយ៌ែន នាម
( ម . ព . អាយ៌េន )។
-
អាយ៌ៈ គុណនាម
( ម . ព . អារ្យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។