វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 137 / 169
-
អាភិធម្មិក នាម
អ្នករៀនព្រះអភិធម្ម; អ្នកចេះព្រះអភិធម្ម។
-
អាភិធម្មិកា នាម
( ម . ព . អាភិធម្មិក )។
-
អាភិសមាចារិក នាម
ការមានអភិសមាចារ; អ្នកដែលប្រកបដោយអភិសមាចារ។
-
អាភិសមាចារិកា នាម
( ម . ព . អាភិសមាចារិក )។
-
អាភៀន នាម
ដំណាំមួយប្រភេទដើមតូចៗកម្ពស់ប្រហែលនឹងដើមថ្នាំជក់ឬប្រហែលនឹងដើមស្ពៃដែលចេញផ្កាហើយ, ផ្លែមានជ័រគេយកជ័រនោះមកកូរឱ្យខាប់សម្រាប់ប្រើការជក់បឺតលេបផ្សែង ( នាំឱ្យញៀនជាប់ ) ឬប្រើការផ្សំថ្នាំកែរោគក៏បាន
-
អាភៀស កិរិយាសព្ទ
គេចវេះភៀសខ្លួន, ភៀសខ្លួនមិនឱ្យគេស្គាល់
-
អាភេទ នាម
ហេតុចម្លែកដែលស្រាប់តែកើតឡើងឱ្យឃើញជាផ្នូល ( ដូចយ៉ាងផ្កាយដុះកន្ទុយជាដើម ) ឬអ្វីៗដែលមិនធ្លាប់ឃើញមានសោះស្រាប់តែបណ្ដាលកើតមានឡើងជាផ្នូល
-
អាភោគចិត្ត នាម
ដំណើរនឹកជញ្ជឹង; ការតាំងចិត្ត, ការចងចិត្តនឹក, ការនឹកៗតែក្នុងចិត្តមិនបាច់ចេញវាចា
-
អាម គុណកិរិយាប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យឩមថាឩមអាមអាគមដែលមានពាក្យឩមផ្ដើមជាមុន
-
អាមក គុណនាម
ឆៅ; ស្រស់។
-
អាមកនិវាប នាម
បន្លែឬអន្លក់ស្រស់, ឆៅ។
-
អាមកនិវាបៈ
( ម . ព . អាមកនិវាប )។
-
អាមកបាត្រ នាម
បាត្រឆៅ ( បាត្រដីដែលមិនទាន់បានដុត )។
-
អាមកភត្ត នាម
បាយឆៅ។
-
អាមកភោជន នាម
ភោជនឆៅ។
-
អាមកភោជី នាម
អ្នកដែលចូលចិត្តបរិភោគអន្លក់ឆៅ; សត្វតិរច្ឆាន។
-
អាមកសាក
( ម . ព . អាមកនិវាប )។
-
អាមកសាកៈ
( ម . ព . អាមកនិវាប )។
-
អាមកសុសាន នាម
ស្មសានសម្រាប់ចោលអសុភស្រស់, ស្មសានដែលតម្កល់ឬកប់ខ្មោចស្រស់។
-
អាមកសូប នាម
សម្លឆៅ។
-
អាមកស្មសាន
( ម . ព . អាមកសុសាន )។
-
អាមណាម កិរិយាសព្ទ
ដរធរ, រាលដាលឬដាលរាល; ប្រែក្លាយជា; ឆ្លងពីមួយដាលរាលទៅរកមួយ
-
អាមន្តន នាម
ការហៅរក; ការអញ្ជើញ, ការនិមន្ត
-
អាមន្តនកថា នាម
ពាក្យហៅរក; ពាក្យអញ្ជើញឬពាក្យនិមន្ត។
-
អាមន្តនកិច្ច នាម
កិច្ចនិមន្តឬអញ្ជើញ។
-
អាមន្តនបណ្ណ នាម
សំបុត្រអញ្ជើញ, សំបុត្រអញ្ជើញភ្ញៀវ, សំបុត្រនិមន្ត។
-
អាមន្តនបត្រ
( ម . ព . អាមន្តនបណ្ណ )។
-
អាមន្តនភាព នាម
ដំណើរអញ្ជើញឬនិមន្ត។
-
អាមន្តនៈ នាម
( ម . ព . អាមន្តន )។
-
អាមយ នាម
រោគ, អាពាធ, ព្យាធិ, ជំងឺ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។