វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 134 / 169
-
អានិសង្ស នាម
ផលនៃកុសល, ផលបុណ្យ; គុណប្រយោជន៍ឬសេចក្ដីសុខចម្រើនដែលបានអំពីការប្រព្រឹត្តល្អ
-
អានិសន្ទានុភាព នាម
អានុភាពនៃអានិសង្សដែលបង្ហូរផលមកឱ្យ, ដែលផ្ដល់ផលឱ្យឬដែលចេញមុខឱ្យផល
-
អានីតភណ្ឌ នាម
របស់, វត្ថុ, អីវ៉ាន់, ព័ស្តុភារដែលនាំមកឬដែលយកជាប់នឹងខ្លួនមក; អីវ៉ាន់អ្នកដំណើរ។
-
អានីតវត្ថុ នាម
( ម . ព . អានីតភណ្ឌ )។
-
អានុភាព នាម
អំណាច; តេជះ; សេចក្ដីអង់អាច, សេចក្ដីក្លាហាន
-
អានុភាវសមភាព នាម
ភាពស្មើគ្នាដោយអានុភាពគឺការមានអំណាចស្មើគ្នា។
-
អានៈ នាម
( ម . ព . អាន១)។
-
អាន់ជ្រី នាម
អ្នកលេងកាប់ចាក់
-
អាប នាម
ឈ្មោះសិល្បវិទ្យាទុរាចារមួយយ៉ាងរបស់មនុស្សស្រីមានពិធីចងបិសាចឱ្យកាន់កាប់សម្រាប់ប្រើធ្វើគេឱ្យឈឺចាប់ចុកសៀត
-
អាបណ នាម
ផ្សារ ( ផ្សារលក់ទំនិញ )។
-
អាបណក នាម
អ្នកលក់ទំនិញក្នុងផ្សារ ( អ្នកផ្សារ )។
-
អាបណគ្រឹះ នាម
ផ្ទះផ្សារ។
-
អាបណដ្ឋាន នាម
ទីផ្សារ។
-
អាបណពាណិជ នាម
អ្នកលក់ទំនិញក្នុងផ្សារ ( អ្នកផ្សារ )។
-
អាបណពាណិជា នាម
( ម . ព . អាបណពាណិជ )។
-
អាបណវណិជ្ជ នាម
ទំនិញផ្សារ ( ប្រើជាអាបណភណ្ឌ, អាបណវិក្កាយិក, អាបណវិក្រាយិក " របស់ដែលត្រូវដាក់លក់ក្នុងផ្សារ " ក៏បាន )។
-
អាបណវណិជ្យ នាម
( ម . ព . អាបណវណិជ្ជ )។
-
អាបណសញ្ញា នាម
លិខិតឬសំបុត្របញ្ជាក់ការទិញឬលក់។
-
អាបណស្ថាន នាម
( ម . ព . អាបណដ្ឋាន )។
-
អាបណាគារ នាម
( ម . ព . អាបណគ្រឹះ )។
-
អាបណិក នាម
សំដៅសេចក្ដីថា " ពន្ធផ្សារគឺភាស៊ីឬភាស៊ីផ្សារ "។
-
អាបណិកា នាម
( ម . ព . អាបណក )។
-
អាបត្តិ នាម
( ព . វិ .) ទោសដែលភិក្ខុត្រូវព្រោះកន្លងឬល្មើសពុទ្ធប្បញ្ញត្តិ
-
អាបទា នាម
( ម . ព . អាប័ទ )។
-
អាបប្រពៃណី នាម
ខ្មោចអាបដែលគេបោះបង់លែងថែរក្សាទៅហើយ។
-
អាបឡាប គុណនាម
ព្រវីព្រវារ, តតេបតតាប; កខ្វេសកខ្វាស
-
អាបាន នាម
ការផឹកសុរា។
-
អាបានគ្រឹះ នាម
ផ្ទះសម្រាប់ផឹកសុរាគឺផ្ទះលក់សុរា, តៀមស្រា។
-
អាបានភូមិ នាម
កន្លែងសម្រាប់ផឹកសុរា, កន្លែងសម្រាប់ស៊ីផឹក; ទីប្រជុំលៀងភោជនាហារមានសុរាផង។
-
អាបានាគារ នាម
( ម . ព . អាបានគ្រឹះ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។