វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 129 / 169
-
អាណានិគម នាម
និគមដែលនៅក្នុងអាណាខេត្ត; និគមដែលឋិតនៅក្នុងអំណាច; រដ្ឋដែលតាំងនៅក្នុងអំណាចនៃបរទេស, ស្រុកចំណុះគេ។
-
អាណានិគមកម្ម នាម
( ប្រវត្តិ .) ការធ្វើអាជីវកម្មខាងផលប្រយោជន៍ដោយទាញយកនូវវត្ថុធាតុដើមកម្លាំងពលកម្មទីតាំងយុទ្ធសាស្ត្រកន្លែងរស់នៅ។ល។ពីដែនដីមួយសម្រាប់ជាផលប្រយោជន៍ចំពោះមាតុធានីរបស់ខ្លួនតាមរយៈការយកពន្ធដារជួនកាលពីនិគមជនជួនកាលពីក្រុមហ៊ុននានាដែលធ្វើអាជីវកម្មលើធនធានរ៉ែឬធនធានផ្សេងទៀត។
-
អាណានិគមជន នាម
( ម . ព . និគមជន )។
-
អាណានិគមនិយម នាម
លទ្ធិឬអធ្យាស្រ័យនៃជនខ្លះដែលចូលចិត្តតែខាងជ្រៀតជ្រែកវាយដណ្ដើមយកប្រទេសដទៃមកធ្វើជាស្រុកចំណុះរបស់ខ្លួន។
-
អាណាបវត្តិ នាម
ដំណើរប្រព្រឹត្តទៅនៃអំណាច; ការផ្សាយអំណាច។
-
អាណាប័ក នាម
អ្នកបញ្ជាចំណូលចំណាយ
-
អាណាប្រជា នាម
ប្រជាជនក្នុងអាណាចក្រមួយៗ។
-
អាណាប្រជាជន នាម
( ម . ព . អាណាប្រជា )។
-
អាណាប្រជានុរាស្ត្រ នាម
ប្រជាជនក្នុងអាណាខេត្តតាមលំដាប់ថ្នាក់បុគ្គលគឺថ្នាក់ខ្ពស់, កណ្ដាល, ទាបឬប្រជាជនដែលនៅក្នុងអាណាខេត្តនិងរាស្ត្រប្រជាក្នុងប្រទេសចំណុះ។
-
អាណាប្រជារាស្ត្រ នាម
ប្រជារាស្ត្រក្នុងអាណាចក្រនីមួយៗ។
-
អាណាប្រយោជន៍ នាម
ផលប្រយោជន៍ផ្សេងៗដែលកើតពីការគ្រប់គ្រងប្រទេស ( ផលប្រយោជន៍ជារាជការ ) ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកដែលមានអំណាចគ្រប់គ្រងមុខការឬក៏មុខរបរណាមួយ។
-
អាណាប្លាស្មូស នាម
( កសិ .) ជំងឺបង្កដោយបរាសិតស្ថិតក្នុងសន្តានអឺលីស្យាសេអាពួកអាណាប្លាស្មាកើតចំពោះគោក្របីចៀមពពែឆ្កែសេះបង្កង់ក្ដាន់ឈ្លូសប្រើសអូដ្ឋ ... ប៉ុន្តែគោជាសត្វដែលរងការរាតត្បាតខ្លាំងជាងគេពិសេសគឺគោពេញវ័យ
-
អាណាព្យាបាល នាមគុណនាម
អ្នកគ្រប់គ្រងរក្សាអាណាខេត្តឬការគ្រប់គ្រងរក្សាអាណាខេត្ត, ដែលគ្រប់គ្រងរក្សាអាណាខេត្ត
-
អាណាវីតិក្កមចេតនា នាម
គំនិតដែលបម្រុងនឹងប្រព្រឹត្តកន្លងឬបំពានច្បាប់បញ្ញត្តិ។
-
អាណាវីតិក្កមទោស នាម
ទោសព្រោះការប្រព្រឹត្តកន្លងច្បាប់បញ្ញត្តិ, ទោសព្រោះល្មើសច្បាប់។
-
អាណាវីតិក្កមៈ នាម
ការប្រព្រឹត្តកន្លងឬល្មើសច្បាប់បញ្ញត្តិ, ការប្រព្រឹត្តបំពានច្បាប់។
-
អាណាវីតិក្រម នាម
( ម . ព . អាណាវីតិក្កមៈ )។
-
អាណាឡឹបទិក នាម
( វេជ្ជ .) ឱសថជំនួយកម្លាំង។
-
អាណាឡឹបស៊ី នាម
( វេជ្ជ .) ( ម . ព . ជំនួយកម្លាំង )។
-
អាណាឡូក នាមគុណនាម
( ប . ព .) សញ្ញាដែលតម្លៃរបស់វាអាចប្រែប្រួលជាប់ៗគ្នាតាមពេល, ដែលទាក់ទងនឹងប្រព័ន្ធឬគ្រឿងមួយដែលមានរលកសញ្ញាប្រែប្រួលជាប់ៗគ្នាតាមពេល
-
អាណិកជន នាម
ជនដែលនៅក្នុងអំណាចគេ, ជនអ្នកនៅក្រោមអំណាចនៃបុគ្គលដទៃ; ជនជាតិនានាដែលនៅអាស្រ័យប្រកបមុខរបរក្នុងប្រទេសដទៃ
-
អាណិត កិរិយាសព្ទ
នឹកអាសូរ, មានករុណា, នឹកស្រងោចលន្លោចចិត្តទៅរក, នឹកប្រណី
-
អាណិតអនាថ កិរិយាសព្ទ
អាណិតអ្នកដែលឥតទីពឹងឬឥតទីពំនាក់; អាណិតអាសូរពន់ពេក
-
អាណិតអាណោច កិរិយាសព្ទ
អាណិតស្រងោចលន្លោចចិត្ត
-
អាណិតអាសូរ កិរិយាសព្ទ
អាណិតខ្លោចចិត្តឬអាណិតស្រងោចខ្លោចចិត្ត
-
អាណូដ នាម
( រូប .) ប៉ូលវិជ្ជមានឬអេឡិចត្រូដនៃគ្រឿងអគ្គិសនីមួយ។
-
អាណេវ្រីស នាម
( វេជ្ជ .) អាការៈរីកប៉ោងភ្នាសសរសៃឈាមដែលបង្កឱ្យកើតមានជាអាតេរ៉ូម។
-
អាណោច កិរិយាសព្ទ
ស្រងោចលន្លោចចិត្ត; នឹកអាណិតខ្លោចចិត្ត
-
អាណោចអាធម្ម កិរិយាសព្ទ
( ម . ព . អាណោចអាធ័ម )។
-
អាណោចអាធ័ម កិរិយាសព្ទ
ស្រងោចលន្លោចចិត្តពោរពេញដោយទុក្ខឬចង្អៀតចិត្តណែនតឹងស្ទើរប្រេះទ្រូង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។