វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 126 / 169
-
អាចារ្យវត្ត នាម
ឧបាសកដែលជាប្រមុខក្នុងការចាត់ចែងកិច្ចការផ្សេងៗក្នុងវត្ត ( ក្នុងសម័យបុរាណហៅអារាមិកឬអារាមិកជន; សម័យបច្ចុប្បន្ននេះលុះតែមន្ត្រីអ្នករាជការរដ្ឋបាលក្នុងនាទីយល់ព្រមផងទើបធ្វើជាអាចារ្យវត្តបាន )
-
អាចារ្យសម្រាប់វត្ត នាម
( ម . ព . អាចារ្យវត្ត )។
-
អាចិណ្ណ គុណនាម
ដែលបានសន្សំឬអប់រំទុកមកហើយ, ដែលធ្លាប់ប្រព្រឹត្ត, ធ្លាប់កាន់, ធ្លាប់ធ្វើថ្នឹកមកហើយ; ដែលជាប់ជានិស្ស័យតមកមិនដាច់។
-
អាចិណ្ណកម្ម នាម
កម្មដែលបានសន្សំមកគឺបុណ្យឬបាបដែលបានធ្វើហើយញឹកញយឬធ្វើតែម្ដងពីរដងទេប៉ុន្តែនឹកឃើញរឿយៗចាំបានមិនភ្លេច
-
អាចិណ្ណកុសល នាម
កុសលដែលបានសន្សំមករឿយៗ។
-
អាចិណ្ណទ្រព្យ នាម
ទ្រព្យឬសម្បត្តិដែលគេសន្សំទុក។
-
អាចិណ្ណធន នាម
( ម . ព . អាចិណ្ណទ្រព្យ )។
-
អាចិណ្ណបាប នាម
បាបឬអកុសលដែលបានសន្សំមកញឹកញយ។
-
អាចិណ្ណវត្ត នាម
វត្តប្រតិបត្តិដែលធ្លាប់តែធ្វើរៀងមក។
-
អាចិណ្ណសមាចារ នាម
សមាចារដែលបានសន្សំជាប់ជានិស្ស័យមក។
-
អាចិណ្ណសម្បត្តិ នាម
( ម . ព . អាចិណ្ណទ្រព្យ )។
-
អាចិណ្ណហិរញ្ញ នាម
ប្រាក់ដែលគេសន្សំទុកមិនឱ្យរផាត់រទាំង, ប្រាក់សន្សំ។
-
អាចិណ្ណាកុសល នាម
( ម . ព . អាចិណ្ណបាប )។
-
អាឆ្កែ ឧទានសព្ទ
ពាក្យជេរទ្រគោះបន្តុះបង្អាប់ប្រដូចទៅនឹងឆ្កែ។
-
អាជង ឧទានសព្ទ
ពាក្យជេរបន្ថោកបន្ទាបប្រដូចទៅនឹងជង។អាជងក្ង! ពាក្យជេរប្រដូចថាក្ងឥតឱនលំទោនដូចជាជង។
-
អាជានីយ នាម
ដូចគ្នានឹងអាជានេយ្យដែរ ( ប៉ុន្តែអាជានីយសម្រាប់ប្រើក្នុងកាព្យ, អាជានេយ្យប្រើជាសាធារណៈ )។
-
អាជានេយ្យ នាម
អ្នកដែលដឹងសេចក្ដីឆាប់រួសរាន់, អ្នកមានចិត្តរួស, អ្នករហ័សដឹង។
-
អាជានៃយ នាម
( ម . ព . អាជានេយ្យ២)។
-
អាជិ នាម
សង្គ្រាម, ចម្បាំង។
-
អាជិភូមិ នាម
ទីសង្គ្រាម, កន្លែងច្បាំងគ្នា, សមរភូមិ។
-
អាជិសិរ័ស នាម
បន្ទាយបោះទ័ព, កន្លែងសំចតកងទ័ព ( ប្រែថា " ទ័ពស្រួចឬកងទ័ពមុខ " ក៏បាន, ដូចគ្នានឹងសង្គ្រាមសីរ្សដែរ )។
-
អាជិស្ឋាន នាម
( ម . ព . អាជិភូមិ )។
-
អាជីព នាម
ដំណើរនៅមានជីវិត, ការនៅរស់; ការចិញ្ចឹមជីវិត, ដំណើរធ្វើការរបរចិញ្ចឹមជីវិត
-
អាជីវក នាម
បព្វជិតពួកមួយអ្នកប្រកាន់លទ្ធិផ្សេងពីពុទ្ធសាសនា, រាប់ចូលក្នុងពួកនិគ្រន្ថតិរ្ថិយ; បើអ្នកបួសភេទស្ត្រីហៅអាជិវិកា ( ក្នុងពុទ្ធកាលមានតែក្នុងប្រទេសឥណ្ឌា )។
-
អាជីវកម្ម នាម
ការប្រកបមុខរបរចិញ្ចឹមជីវិត; ការចាត់ចែងធ្វើយកផលពីដំណាំ, ពីឈើព្រៃ, ពីព្រះធរណីជាដើម; ទីដីដែលគេប្រកបធ្វើការយកផលនោះៗ
-
អាជីវករ នាម
ជនអ្នកប្រកបអាជីវកម្ម
-
អាជីវបារិសុទ្ធិ នាម
សេចក្ដីបរិសុទ្ធព្រោះការចិញ្ចឹមជីវិតត្រឹមត្រូវ។
-
អាជីវបារិសុទ្ធិសីល នាម
សីលរបស់បព្វជិតអ្នកមានសេចក្ដីបរិសុទ្ធព្រោះការចិញ្ចឹមជីវិតត្រឹមត្រូវ ( ម . ព . ចតុប្បារិសុទ្ធិសីលផង )។
-
អាជីវប្បវុត្តិ នាម
ដំណើរប្រព្រឹត្តទៅនៃជីវិតឬមុខការរបរសម្រាប់ចិញ្ចឹមជីវិត។
-
អាជីវប្រព្រឹត្តិ នាម
( ម . ព . អាជីវប្បវុត្តិ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។