វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 125 / 169
-
អាចរិយវត្ត នាម
វត្តប្រតិបត្តិដែលសិស្សត្រូវធ្វើចំពោះគ្រូ។
-
អាចរិយវាទ នាម
វាទៈរបស់អាចារ្យ
-
អាចរិយវាទិនី នាម
( ម . ព . អាចរិយវាទី )។
-
អាចរិយវាទី នាម
អ្នកដែលច្រើនតែពោលអាងវាទៈរបស់គ្រូ
-
អាចរិយុបជ្ឈាយ៍ នាម
អាចារ្យនិងឧបជ្ឈាយ៍។
-
អាចរិយោវាទ នាម
ឱវាទនៃអាចារ្យ, ដំបូន្មានគ្រូ។
-
អាចហាន កិរិយាសព្ទ
អាចហ៊ាន, អង់អាច, មិនខ្លាច។
-
អាចារ នាម
ការប្រព្រឹត្ត, ចរិយា; ឫក, ឫកពា, មារយាទ, ឫកមារយាទ; បែបបទ, សណ្ដាប់ធ្នាប់
-
អាចារកុសល នាម
អ្នកដែលឈ្លាសក្នុងការរក្សាមារយាទឱ្យល្អ។
-
អាចារកុសលា នាម
( ម . ព . អាចារកុសល )។
-
អាចារកោសល្យ នាម
( ម . ព . អាចារកោសល្ល )។
-
អាចារកោសល្ល នាម
ភាពជាអ្នកឈ្លាសក្នុងការរក្សាមារយាទឱ្យល្អ។
-
អាចារវិន័យ នាម
ច្បាប់សម្រាប់រក្សាមារយាទឱ្យល្អ, ឱ្យត្រឹមត្រូវ។
-
អាចារវិបត្តិ នាម
វិបត្តិមារយាទគឺខូចមារយាទ, ខូចឫក។
-
អាចារសម្បត្តិ នាម
ការបរិបូណ៌ដោយមារយាទល្អគឺដំណើរមានមារយាទល្អឬត្រឹមត្រូវ។
-
អាចារសម្បទា នាម
( ម . ព . អាចារសម្បត្តិ )។
-
អាចារសម្បន្ន នាម
អ្នកដែលបរិបូណ៌ដោយមារយាទល្អ។
-
អាចារសម្បន្នា នាម
( ម . ព . អាចារសម្បន្ន )។
-
អាចារសម្ប័ទ នាម
( ម . ព . អាចារសម្បត្តិ )។
-
អាចារសាស្ត្រ នាម
ក្បួននិយាយពីអាចារៈ; វិទ្យាសាស្ត្រចែងអំពីចរិយា, ឫកពា, សណ្ដាប់ធ្នាប់របស់មនុស្ស។
-
អាចារារិយៈ នាម
( ម . ព . អរិយ )។
-
អាចារិនី នាម
( ម . ព . អាចារី )។
-
អាចារី នាម
អ្នកមានអាចារៈគឺអ្នកដែលមានមារយាទត្រឹមត្រូវ, មានឫកពាល្អ។
-
អាចារៈ នាម
( ម . ព . អាចារ )។
-
អាចារ្យ នាម
អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន
-
អាចារ្យកាន់ពេលា នាម
អ្នកដែលពិនិត្យមើលហើយកំណត់ឫក្សពារពេលាល្អឱ្យគូស្វាមីភរិយាក្នុងមង្គលការអាពាហ៍ពិពាហ៍។
-
អាចារ្យកោរជុក នាម
អ្នកដែលពិនិត្យមើលឫក្សពារហើយកំណត់វេលាឱ្យគេក្នុងមង្គលកោរជុក។
-
អាចារ្យកោរសក់ នាម
( ម . ព . អាចារ្យកោរជុក )។
-
អាចារ្យបញ្ចុះធាតុ នាម
អ្នកដែលចេះក្បួនឬពិធីបញ្ចុះធាតុ។
-
អាចារ្យយោគី នាម
អាចារ្យជាប្រមុខនៃអ្នកភ្លុកទាំង៤នាក់ក្នុងការធ្វើឈាបនកិច្ចឬអាចារ្យនាំមុខសព។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។