វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 124 / 169
-
អាចម៍រមាំង នាម
( ព . ប្រ .) ឈ្មោះខ្យងស្រែមួយប្រភេទតូចៗ
-
អាចម៍រុយ នាម
( ព . ប្រ .) ស្នាមអុជៗពណ៌ក្រមៅលំនាំនឹងប្រជ្រុយដែលមាននៅលើស្បែកមនុស្ស
-
អាចម៍ល័ក្ដ នាម
កាកល័ក្ដដែលប្រើភ្ជ័រភ្ជាប់ភ្ជិតមាត់ដបនិងស្រោមសំបុត្រជាដើម ( ក្នុងសម័យបច្ចុប្បន្ននេះ ) ហៅថាអាចម៍ល័ក្ដបារាំងឬកាកល័ក្ដបារាំង។
-
អាចម៍ល័ខ នាម
( ម . ព . អាចម៍ល័ក្ដ )។
-
អាចម៍សត្វ នាម
ឈ្មោះគ្រាប់ម្រេចទុំដែលមានបក្សីពួកខ្លះចឹកស៊ីហើយបន្ទោវច្ចៈធ្លាក់ចុះមកនៅលើផែនដីគេរើសសន្សំយកមកលាងទឹកឱ្យស្អាតហើយហាលថ្ងៃឱ្យស្ងួត ( ព . គ .) ហៅម្រេចស; ពាក្យក្រាបទូលក្សត្រិយ៍ថាម្រេចមូលសត្វឬម្រេចវច្ចសត្វ, : ម្រេចសក៏បាន )។
-
អាចម៍សេះ នាម
( ព . ប្រ .) ឈ្មោះត្នោតញីដែលមានផ្លែតូចៗរដុបរដៀន ( ប្រៀបប្រដូចនឹងសណ្ឋានដុំអាចម៍សេះ )
-
អាចម៍អណ្ដើក នាម
( ព . ប្រ .) មន្ទិលមានសម្បុរខ្មៅជាំរទុះៗដែលកើតនាវត្ថុផ្សេងៗមានស្លឹកត្នោតឆៅ, កន្ទេលចចូត, សំពត់ទទឹកជាដើមដោយមានអាកាសធាតុត្រជាក់អួអ័ព្ទ ( ប្រៀបប្រដូចនឹងសម្បុរអាចម៍អណ្ដើក )
-
អាចយ នាម
ការសន្សំ; ការសំច័យ; ការសំច័យក្បិតក្បៀត
-
អាចយការិនី នាម
( ម . ព . អាចយការី )។
-
អាចយការី នាម
អ្នកដែលច្រើនតែធ្វើអាចយភាព។
-
អាចយគាមិន នាម
អ្នកដែលលុះក្នុងការសន្សំ ...។អ្នកដែលស៊ប់ចិត្តក្នុងការសន្សំ។
-
អាចយគាមិនី នាម
( ម . ព . អាចយគាមិន )។
-
អាចយគាមី នាម
( ម . ព . អាចយគាមិន )។
-
អាចយធម៌ នាម
ទម្លាប់ឬភាពនៃការសន្សំ។
-
អាចយភាព នាម
( ម . ព . អាចយធម៌ )។
-
អាចយៈ នាម
( ម . ព . អាចយ )។
-
អាចរិយ នាម
អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ; អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន។
-
អាចរិយកតញ្ញូ នាម
អ្នកដឹងគុណគ្រូ។
-
អាចរិយគារវៈ នាម
ការគោរពគ្រូ
-
អាចរិយគោរព នាម
( ម . ព . អាចរិយគារវៈ )។
-
អាចរិយបរម្បរា នាម
អាចារ្យតៗគ្នាមក, អាចារ្យច្រើនតំណ
-
អាចរិយបូជក នាម
អ្នកបូជាអាចារ្យគឺអ្នកដែលមិនភ្លេចគុណគ្រូហើយតែងតែបាននេះបាននោះយកទៅប្រគេនឬជូនគ្រូជាញឹកញយ។
-
អាចរិយបូជកៈ នាម
( ម . ព . អាចរិយបូជក )។
-
អាចរិយបូជា នាម
ការប្រគេនឬជូនអ្វីៗដល់គ្រូ; គ្រឿងបូជាអាចារ្យ។
-
អាចរិយបូជិកា នាម
( ម . ព . អាចរិយបូជក )។
-
អាចរិយប្បាចារ្យ នាម
អាចារ្យដែលជាប្រធានឬជាប្រមុខរបស់អាចារ្យគឺអាចារ្យរបស់អាចារ្យឬគ្រូរបស់គ្រូ
-
អាចរិយព្យាករណ៍ នាម
ទំនាយគ្រូ។
-
អាចរិយភាគ នាម
ចំណែកដែលត្រូវបានអាចារ្យ, រង្វាន់គ្រូ។
-
អាចរិយភាព នាម
ភាពនៃអាចារ្យ, បែបភាពឬបែបបទរបស់អាចារ្យឬសម្រាប់អាចារ្យ។
-
អាចរិយមត្ត នាម
អ្នកដែលល្មមធ្វើជាគ្រូគេបាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។