វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 123 / 169
-
អាចមន នាម
ការលាងជម្រះ ( មាត់ជាដើម ) ឱ្យជ្រះមន្ទិល
-
អាចមនកិច្ច នាម
កិច្ចលាងជម្រះឱ្យជ្រះមន្ទិល ( នៃមាត់ជាដើម )
-
អាចមនៈ នាម
( ម . ព . អាចមន )។
-
អាចម៍ នាម
អាហារចាស់, អាហារចាស់ដែលបន្ទោចេញមកតាមវច្ចមគ្គ ( ឧច្ចារៈ, លាមក )
-
អាចម៍កន្លង់ នាម
( ព . ប្រ .) កម្ទេចដែលកើតអំពីខួង, ស្វាន, ខៃ, ក្ដារ ( ដោយដែកកណ្ដារ ) ជាដើមស្រដៀងឬដូចកម្ទេចដែលកន្លង់ចោះ ( ពាក្យក្រាបទូលក្សត្រិយ៍ថាមូលកន្លង់ឬកម្ទេចដែកខួងជាដើម )
-
អាចម៍កុក នាម
( ព . ប្រ .) ឈ្មោះត្រីចង្វាមានស្រកាមួយប្រភេទសម្បុរស ( ស្រដៀងនឹងអាចម៍កុក )
-
អាចម៍ក្រចក នាម
មន្ទិលឬក្អែលដែលនៅជាប់នឹងក្រចកត្រង់ខាងចុងម្រាម ( ព . គ .) ក្អែលក្រចកឬមន្ទិលក្រចក; ពាក្យក្រាបទូលក្សត្រិយ៍ថាមូលក្រចកឬមន្ទិលក្រចកក៏បាន )។
-
អាចម៍ក្របី នាម
មន្ទិលឬកំណក្អែលដែលនៅជាប់នឹងស្បែកក្បាលរបស់ទារកឬក្មេង
-
អាចម៍ក្រពើ គុណនាម
( ព . ប្រ .) ដែលក្ដាំងសោះកក្រោះឥតជីជាតិ ( ចំពោះតែដី )
-
អាចម៍ក្លៀក នាម
មន្ទិលឬក្អែលនៅជាប់នឹងក្លៀកមនុស្ស
-
អាចម៍គោ នាម
ឈ្មោះកង្កែបមួយប្រភេទមាឌតូចច្រើននៅអាស្រ័យក្នុងកំពាយអាចម៍គោ
-
អាចម៍ចំណាំង នាម
កម្ទេចដែលចេញពីដែកឈូសឬពន្លាកនៅពេលគេឈូសឬដាប់ឈើ។
-
អាចម៍ច្រមុះ នាម
សំបោរឬមន្ទិលដែលខះកកនៅក្នុងរន្ធច្រមុះ ( ព . គ .) មន្ទិលច្រមុះ; ពាក្យក្រាបទូលក្សត្រិយ៍ថាមូលច្រមុះឬមន្ទិលច្រមុះ )។
-
អាចម៍ឆ្កែ នាម
( ព . ប្រ .) សាច់កំពូកបន្តិចនៅលើចុងច្រមុះក្រពើ ( ប្រដូចនឹងដុំអាចម៍ឆ្កែ )
-
អាចម៍ឆ្ពឹស នាម
ឈ្មោះប្រទាលមួយប្រភេទមានផ្កាធុំក្លិនស្អុយខ្មោះក្នុងវេលាល្ងាចច្រើនដុះក្នុងដីភូមិ
-
អាចម៍ឆ្មា នាម
( ព . ប្រ .) ឈ្មោះអម្ពិលមួយប្រភេទផ្លែតូចៗ ( ស្រដៀងនឹងអាចម៍ឆ្មា )
-
អាចម៍ដី នាម
ដីដែលជីក, កាប់, គាស់, កកាយជាដើម
-
អាចម៍ដែក នាម
កម្ទេចដែកដែលដុតហើយវាយដំឬកាកដែកដែលរម្លាយហើយសល់ពីដែកសម្រាំង ( ពាក្យក្រាបទូលក្សត្រិយ៍ថាមូលដែក )។
-
អាចម៍ដែកឈូស នាម
កម្ទេចឈើដែលចេញពីដែកឈូសនៅពេលឈូស
-
អាចម៍ដំរី នាម
( ព . ប្រ .) ឈ្មោះខ្នុរមួយប្រភេទមានផ្លែតូចៗមូលៗ ( ប្រៀបប្រដូចនឹងសណ្ឋានដុំអាចម៍ដំរី )
-
អាចម៍ត្រចៀក នាម
មន្ទិលឬក្អែលដែលខះកកក្ដាំងនៅក្នុងរន្ធត្រចៀក
-
អាចម៍ធ្មេញ នាម
មន្ទិលដែលនៅជាប់នឹងធ្មេញ, សម្អេកធ្មេញ; ( ព . គ .) មន្ទិលធ្មេញ; ពាក្យក្រាបទូលក្សត្រិយ៍ក៏ថាមន្ទិលធ្មេញដែរ។
-
អាចម៍បន្ទោះ នាម
កម្ទេចឬចម្រៀកដែលកើតពីបិតបន្ទោះឫស្សីឬក៏ផ្ដៅជាដើម
-
អាចម៍បំណះ នាម
បន្ទះដីដែលរបើកធ្លាក់តម្រួតៗប៉ះលើគ្នាព្រោះភ្ជួរ
-
អាចម៍ផ្កាយ នាម
ឈ្មោះក្រួសមូលៗឬសណ្ឋានផ្សេងក៏មានខ្លះសាច់រឹងរលីង, កើតក្នុងទឹក, សម្រាប់ប្រើការចាក់បេតុងអារម៉េ
-
អាចម៍ផ្ចិត នាម
មន្ទិលឬក្អែលដែលកកនៅក្នុងក្រហូងផ្ចិតមនុស្ស ( ព . គ .) ហៅក្អែលផ្ចិតឬមន្ទិលផ្ចិត; ពាក្យក្រាបទូលក្សត្រិយ៍ថាមូលផ្ចិតឬថាមន្ទិលផ្ចិតក៏បាន )។
-
អាចម៍ព្រៃ នាម
( វេជ្ជ .) លាមករបស់ទារកទើបនឹងកើតមានពណ៌ខៀវត្នោតស្អិតនិងគ្មានក្លិនដែលជុះចេញមកក្នុងរយៈពេលពី២៤ទៅ៤៨ម៉ោង។
-
អាចម៍ភ្នែក នាម
មន្ទិលឬក្អែលដែលនៅកកជាប់នឹងភ្នែកមនុស្សសត្វ
-
អាចម៍មាន់ នាម
ឈ្មោះផ្ទីមួយប្រភេទឥតបន្លា
-
អាចម៍រណារ នាម
កម្ទេចឬសំណល់ដែលកើតពីអារឈើ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។