វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 121 / 169
-
អាខ្យាន នាម
ការប្រាប់, ការនិយាយប្រាប់; ការបូរបាច់ឬរៀបរាប់ប្រាប់, ការតំណាលប្រាប់; រឿងតំណាល, រឿងនិទានដែលនិយាយតំណាលតៗមក។
-
អាគតដ្ឋាន នាម
ទីដែលមកគឺទីដែលស្រង់ឬចម្លងយកមក, ទីដើម; ដំណើរសេចក្ដីឬរឿង, ពាក្យដែលមានគោលចារឹក
-
អាគតសញ្ញា នាម
សញ្ញាប្រាប់សេចក្ដីថាមកពីមានរូបសណ្ឋានជាធ្នូ () នេះដែលត្រូវប្រើជាទស្សន + អាការ > ទស្សនាការ ( ទស្សននិងអាការទៅជាទស្សនាការ )។
-
អាគន្តុ នាម
អ្នកដែលទើបមកដល់ថ្មី, ភ្ញៀវ, ភ្ញៀវដែលមករក។
-
អាគន្តុក នាម
អ្នកដែលទើមមកដល់ថ្មី, ភ្ញៀវ, ភ្ញៀវដែលមករក
-
អាគន្តុកជន នាម
ជនជាអាគន្តុកៈ។
-
អាគន្តុកទាន នាម
ទានដែលគេឱ្យដល់អាគន្តុកៈ។ទានដែលទាយកប្រគេនដល់បព្វជិតជាអាគន្តុកៈ។
-
អាគន្តុកប័ដ នាម
សំពត់ថែមថ្មីគឺសំពត់ដែលគេដាក់ឬដេរថែមកុំឱ្យខ្វះមិនពេញខ្នាត
-
អាគន្តុកប្បដិសណ្ឋារ នាម
( ម . ព . អាគន្តុកប្បដិសណ្ឋារៈ )។
-
អាគន្តុកប្បដិសណ្ឋារៈ នាម
ការទទួលរាក់ទាក់ចំពោះអាគន្តុកៈ។
-
អាគន្តុកភត្ត នាម
ភត្តដែលទាយកប្រគេនចំពោះបព្វជិតជាអាគន្តុកៈ។
-
អាគន្តុកភិក្ខុ នាម
ភិក្ខុជាអាគន្តុកៈ។
-
អាគន្តុកវត្ត នាម
វត្តដែលភិក្ខុសាមណេរអ្នកនៅក្នុងអាវាសត្រូវធ្វើចំពោះភិក្ខុសាមណេរជាអាគន្តុកៈ។
-
អាគន្តុកា នាម
( ម . ព . អាគន្តុក )។
-
អាគន្តុកៈ នាម
( ម . ព . អាគន្តុក )។
-
អាគម នាម
ការមក, ដំណើរមកដល់; ការរៀនសូត្រ; សេចក្ដីដឹង; ការចេះដឹង; គម្ពីរ, សាស្ត្រឬសាស្ត្រា, ពុទ្ធមន្ត; គាថាដែលរៀនចេះចាំតៗគ្នាមក; របៀន។
-
អាគមអាស្រ័យ នាម
ការអាស្រ័យដោយមន្តអាគម; មន្តអាគមរាយរង
-
អាគារ នាម
អ្នកដែលមានផ្ទះឬអ្នកដែលមានប្រយោជន៍ដោយផ្ទះសំបែង ( គ្រហស្ថ )។
-
អាគារធម៌ នាម
ធម៌សម្រាប់គ្រហស្ថ។
-
អាគារវិន័យ នាម
វិន័យសម្រាប់គ្រហស្ថ, ច្បាប់គ្រហស្ថ។
-
អាគារិក នាម
ដូចគ្នានឹងអាគារិយដែរ។
-
អាគារិយ នាម
( ម . ព . អាគារ )។
-
អាគារិយធម៌ នាម
( ម . ព . អាគារធម៌ )។
-
អាគារិយវិន័យ នាម
( ម . ព . អាគារវិន័យ )។
-
អាគារូបដ្ឋាន នាម
គ្រឺះស្ថានសម្រាប់លក់គ្រឿងឧបភោគបរិភោគរបស់និយោជកទៅឱ្យកម្មករនិយោជិត។
-
អាគុយ នាម
ឧបករណ៍ផ្ទុកនិងផ្ដល់ចរន្តអគ្គិសនីដែលបានមកពីថាមពលគីមីមានថាមពលច្រើនជាងថ្មពិលមានរាងជាធុងប្រលេពីប៉ែតកែងទំហំប្រមាណ៣០សង់ទីម៉ែត្រឬក៏ធំជាងនេះ
-
អាគូទុយម៉ង់ នាម
( វេជ្ជ .) បាតុភូតនៃសរីរាង្គមិនឆ្លើយតបនឹងការប្រើឱសថគ្រឿងពុលឬគ្រឿងញៀនដែលតម្រូវឱ្យប្រើពីកម្រិតទាបទៅខ្ពស់ដើម្បីទទួលបាននូវប្រសិទ្ធភាព
-
អាគូមេទ្រី នាម
( វេជ្ជ .) ការវាស់សំឡេងដែលត្រចៀកអាចស្ដាប់ឮដោយប្រើអាគូម៉ែត្រ។
-
អាគូម៉ែត្រ នាម
( វេជ្ជ .) ឧបករណ៍វេជ្ជសាស្ត្រសម្រាប់វាស់សំឡេងដែលត្រចៀកអាចស្ដាប់ឮ។
-
អាគូស្មាតាញ៉ូស៊ី នាម
( វេជ្ជ .) ជំងឺថ្លង់ម្យ៉ាងដែលបណ្ដាលមកពីប្រព័ន្ធសរសៃប្រសាទកណ្ដាលមិនអាចចាប់ឬដឹងសំឡេងអ្វីមួយបានច្បាស់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។