វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 120 / 169
-
អាក្រក់ គុណនាម
ដែលមិនល្អ, ពុំប្រសើរ, ពុំប្រពៃ
-
អាក្រម នាម
ការឆ្លងរួចផុត; ការចូលលុក; ការចូលតយុទ្ធគ្នា; ការប្រាបប្រាម
-
អាក្រមណ៍ នាម
( ម . ព . អាក្រម )។
-
អាក្រាត គុណនាម
ដែលលែងខ្លួនធ្លាំងទទេឥតស្លៀកដណ្ដប់សោះឬដែលគ្រាន់តែដណ្ដប់ប៉ុន្តែមិនស្លៀកបិទបាំងកេរខ្មាស, ដែលស្រាតធ្លាំង
-
អាក្រី ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យអាក្រក់ថាអាក្រក់អាក្រីគឺមិនសមរម្យមិនគប្បីសោះ ( ជាពិសេសទាក់ទងនឹងសីលធម៌ )
-
អាក្រីឌ នាម
ការលេង, ការលេងកម្សាន្ត, ល្បែងកម្សាន្ត, កីឡា។
-
អាក្រីឌគិរី នាម
ភ្នំសម្រាប់ឡើងទៅលេងកម្សាន្ត, ភ្នំកីឡា។
-
អាក្រីឌបព៌ត នាម
( ម . ព . អាក្រីឌគិរី )។
-
អាក្រីឌភូមិ នាម
( ម . ព . អាក្រីឌស្ថាន )។
-
អាក្រីឌស្ថាន នាម
ទីសម្រាប់លេង, ទីលេងកម្សាន្ត, កីឡាឋានឬកីឡាភូមិ
-
អាក្រូឌីនី នាម
( វេជ្ជ .) អាការៈឈឺចុកចាប់នៅប្រអប់ដៃនិងប្រអប់ជើងនៃកុមារដែលមានអាយុពី៦ទៅ៨ឆ្នាំ។
-
អាក្រូប៉ាតូវិទ្យា នាម
( វេជ្ជ .) វិទ្យាសាស្ត្រដែលសិក្សាអំពីជំងឺនៅផ្នែកចុងនៃសព៌ាង្គកាយ។
-
អាក្រូប៉ាទី នាម
( វេជ្ជ .) ជំងឺដែលកើតមាននៅតែខាងចុងដៃចុងជើងនិងក្បាល។
-
អាក្រូប៉ូស្ទីត នាម
( វេជ្ជ .) អាការៈរលាកផ្នែកខាងចុងស្បែកគ្របក្បាលលិង្គ។
-
អាក្រូមីគ្រី នាម
( វេជ្ជ .) អាការៈរួមតូចខុសប្រក្រតីនៃក្បាលចុងដៃនិងចុងជើងពីកំណើត។
-
អាក្រូមេលី នាម
( វេជ្ជ .) ផ្នែកខាងចុងនៃដៃនិងជើង។
-
អាក្រូសក្លេរ៉ូស នាម
( វេជ្ជ .) អាការៈក្រិនស្បែកផ្នែកខាងចុងដៃចុងជើងនិងក្បាល។
-
អាក្រូសាំងដាក់ទីលី នាម
( វេជ្ជ .) វិរូបភាពដែលចុងម្រាមដៃឬចុងម្រាមជើងស្អិតជាប់គ្នាពីកំណើត។
-
អាក្រូស្យាណូស នាម
( វេជ្ជ .) អាការៈមិនប្រក្រតីរបស់ស្បែកដោយចុងដៃចុងជើងឡើងពណ៌ខៀវស្លេកជាប្រចាំ។អាការៈនេះកម្រកើតមាននៅច្រមុះត្រចៀកថ្ពាល់និងផ្នែកខាងក្រោយនៃដើមដៃ។
-
អាក្រោធ កិរិយាសព្ទ
ក្រោធខ្លាំង, ខឹងច្រឡោត។
-
អាក្រោធចិត្ត នាម
ចិត្តក្រោធខ្លាំង។
-
អាក្រោធន នាម
កំហឹងខ្លាំង ( ប្រើជាអាក្រោធន៍ក៏បាន )។
-
អាក្រោធនៈ នាម
( ម . ព . អាក្រោធន )។
-
អាក្រោស នាម
ពាក្យគរហា, ពាក្យនិន្ទា; បណ្ដាសា; ពាក្យជេរប្រទេចឮខ្លាំងៗ; ការស្រែកគំហកឬគំរាម, ការសង្ឃកដាក់។
-
អាក្រោសន៍ នាម
( ម . ព . អាក្រោស )។
-
អាខ្យា នាម
នាម, ឈ្មោះ, អធិវចនៈ; ការស្រែកហៅ; ការហៅឈ្មោះ, ការហៅតាមឈ្មោះដែលរៀងក្នុងបញ្ជី
-
អាខ្យាត គុណនាមនាម
ដែលបានពោលឬនិយាយរួចហើយ។
-
អាខ្យាតកិរិយា នាម
កិរិយាអាខ្យាតឬបទអាខ្យាត ( សំ . អាខ្យាតក្រិយាឬអាខ្យាតបទ )។
-
អាខ្យាតបច្ច័យ នាម
បច្ច័យអាខ្យាត ( សំ . អាខ្យាតប្រត្យយ )។
-
អាខ្យាតបទ
( ម . ព . អាខ្យាតកិរិយា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។