វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 118 / 169
-
អាកាសពទ្ធល័ក្ស នាម
( ម . ព . អាកាសពទ្ធលក្ស )។
-
អាកាសមាគ៌ា នាម
( ម . ព . អាកាសបថ )។
-
អាកាសយាត្រា នាម
ការទៅដោយអាកាសយាន។
-
អាកាសយាន នាម
យានដែលទៅតាមអាកាសបាន, យន្តហោះ, យានទាំងឡាយណាដែលអាចរក្សាទម្របានក្នុងលម្ហអាកាសដោយបានមកពីផលនៃប្រតិកម្មខ្យល់ក្នុងសម្ពាធបរិយាកាស។
-
អាកាសយានចរណ៍ នាម
ការត្រាច់ទៅដោយអាកាសយាន, ការធ្វើដំណើរតាមអាកាសដោយយន្តហោះ។
-
អាកាសយានដ្ឋាន នាម
ឋាននៃអាកាសយាន, ចំណតអាកាសយាន, ទីសម្រាប់យន្តហោះចុះចតនិងចេញដំណើរទៅ
-
អាកាសយានវិជ្ជា នាម
វិជ្ជាផ្នែកខាងធ្វើអាកាសយាននិងផ្នែកខាងត្រាច់ទៅឰដ៏អាកាស។
-
អាកាសយានវិទ្យា នាម
( ម . ព . អាកាសយានវិជ្ជា )។
-
អាកាសយានសាលា នាម
( ម . ព . វិហង្គយានសាលា )។
-
អាកាសយានិក នាម
អ្នកបើកបរយន្តហោះ; អ្នកទៅមកដោយអាកាសយាន, អ្នកជិះយន្តហោះ។
-
អាកាសយានិកា នាម
( ម . ព . អាកាសយានិក )។
-
អាកាសល័ក្ស នាម
( ម . ព . អាកាសពទ្ធលក្ស )។
-
អាកាសវិទ្យា នាម
( ភូមិ .) ផ្នែកមួយនៃឧតុភូតវិទ្យាដែលសិក្សាអំពីលក្ខណៈនៃស្រទាប់ខ្ពស់ៗរបស់បរិយាកាស។
-
អាកាសវេហាស៍ នាម
កណ្ដាលអាកាស ( ព . ទេ .) ឬ ( ព . កា .)។
-
អាកាសសព្ទ នាម
( ម . ព . អាកាសនិន្នាទ )។
-
អាកាសសយនា នាម
( ម . ព . អាកាសស័យន៍ )។
-
អាកាសសយនៈ នាម
( ម . ព . អាកាសស័យន៍ )។
-
អាកាសស័យន៍ នាម
ការដេកហាលឬសំដិលខ្លួនកណ្ដាលវាល, ការដេកហាលអាកាស។
-
អាកាសានញ្ចាយតន នាម
ការផ្គងអារម្មណ៍សំដៅឆ្ពោះត្រង់ទៅរកអាកាសរំពឹងរឿយៗថា " អាកាសឥតមានទីបំផុតៗ ..." ( ព . ពុ .) ជាឈ្មោះនៃអរូបជ្ឈានទី១ក្នុងអរូបជ្ឈាន៤)។ល។ ( ព . កា .) ប្រើជាអាកាសេ " នាអាកាស, ក្នុងអាកាស " ឬអាកាសោ, អាកាសា " អាកាស " ក៏បាន។
-
អាកាសានញ្ចាយតនៈ នាម
( ម . ព . អាកាសានញ្ចាយតន )។
-
អាកាសានញ្ជាយតនៈ នាម
( ម . ព . អាកាសានញ្ចាយតន )។
-
អាកាសេ នាម
( ម . ព . អាកាស )។
-
អាកាសោ នាម
( ម . ព . អាកាស )។
-
អាកាស្យា នាម
ឈ្មោះរុក្ខជាតិមួយប្រភេទមែកមានបន្លាផ្កាជាចង្កោមពណ៌សឬលឿង
-
អាកិណ្ណ គុណនាម
ដែលលាយគ្នា, លាយឡំ, ច្របូកច្របល់, ច្រឡំបល់; កុះ, កុះកុំ; ណែនណាន់, ថ្ដែថ្ដុក, តាន់តាប់ឬណែនណាន់តាន់តាប់; ត្រៀបត្រា; ដេរដាស, ពាសពេញ
-
អាកិណ្ណគ្រឹះ នាម
ផ្ទះកុះកុំ; ភូមិដែលមានផ្ទះកុះ, ដែលមានផ្ទះច្រើនត្រៀបត្រា
-
អាកិណ្ណភណ្ឌ នាម
អីវ៉ាន់ដែលដាក់លាយឡំឬច្របូកច្របល់គ្នា។
-
អាកិណ្ណមនុស្ស នាម
មនុស្សច្រើនត្រៀបត្រាឬណែនណាន់។
-
អាកិណ្ណវត្ថុ
( ម . ព . អាកិណ្ណភណ្ឌ )។
-
អាកិណ្ណវាស
( ម . ព . អាកិណ្ណវិហារ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។