វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 115 / 169
-
អហិតវាទ នាម
( ម . ព . អហិតពាក្យ )។
-
អហិតវាទិន នាម
អ្នកដែលច្រើនតែនិយាយសម្ដីឥតផលប្រយោជន៍។
-
អហិតវាទិនី នាម
( ម . ព . អហិតវាទិន )។
-
អហិតវាទី នាម
( ម . ព . អហិតវាទិន )។
-
អហិតានុគ្រោះ
អនុគ្រោះដោយការឥតផលប្រយោជន៍។
-
អហិតុណ្ឌិក នាម
ហ្មពស់ ( អ្នកចាប់ពស់ ), អាលម្ពាយ។
-
អហិតេសិន នាម
( ម . ព . អហិតេសី។
-
អហិតេសិនី នាម
( ម . ព . អហិតេសី )។
-
អហិតេសី នាម
អ្នកស្វែងរកឬត្រូវការរកតែអំពើឥតផលប្រយោជន៍។
-
អហិទដ្ឋ
ដែលត្រូវឬប្រទះពស់ចឹក
-
អហិទដ្ឋា
( ម . ព . អហិទដ្ឋ )។
-
អហិពិស នាម
ពិសពស់, អាសីពិស។
-
អហិភ័យ
ភ័យអំពីពស់, ការខ្លាចពស់។
-
អហិម គុណនាម
ដែលឥតទឹកសន្សើម; ដែលមិនមែនរងា។
-
អហិមកាល នាម
រដូវឥតទឹកសន្សើម ( គិម្ហរដូវ, រដូវក្ដៅ។
-
អហិមដ្ឋាន នាម
ទីឬកន្លែងឥតទឹកសន្សើមឬដែលមិនរងា។
-
អហិមន្ត នាម
អាគមសម្រាប់ស្ដោះផ្លុំបន្សាបពិសពស់ឬមន្តសម្រាប់សូត្រសែកចាប់ពស់។
-
អហិមន្ត្រ នាម
( ម . ព . អហិមន្ត )។
-
អហិមប្បទេស នាម
ប្រទេសឥតទឹកសន្សើមឬមិនមានរងា។
-
អហិមប្រទេស នាម
( ម . ព . អហិមប្បទេស )។
-
អហិមស្ថាន នាម
( ម . ព . អហិមដ្ឋាន )។
-
អហិមៈ គុណនាម
( ម . ព . អហិម )។
-
អហិរិក គុណនាម
ដែលឥតហិរិ ( ឥតខ្មាស, ឥតអៀនខ្មាស )
-
អហិរិកបុគ្គល នាម
បុគ្គលឥតហិរិ។
-
អហិរិកភាព នាម
ភាពជាអ្នកឥតហិរិ
-
អហិរិកា គុណនាម
( ម . ព . អហិរិក )។
-
អហិរិកៈ គុណនាម
( ម . ព . អហិរិក )។
-
អហិវាតករោគ នាម
( ម . ព . អហិវាតរោគ )។
-
អហិវាតរោគ នាម
រោគកើតអំពីខ្យល់មានពិសដូចជាពិសពស់គឺជំងឺខ្យល់ដែលបណ្ដាលឱ្យចុះផងក្អួតផង ( ហៅកាត់ខ្លីត្រឹមតែអហិវាតឬរោគអហិវាត, ជំងឺអហិវាតក៏បាន; ពាក្យធម្មតាច្រើនហៅអាសន្នរោគឬជំងឺខ្យល់, ជំងឺខ្យល់ព្យុះ; ( ព . ទ្រ .) ហៅជំងឺចុះក្អួតឬជំងឺលោកិយ, ជំងឺរំបល់ប៉ុន្តែពុំគួរប្រើឡើយ )។
-
អហឹសា នាម
( ម . ព . អហិង្សា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។