វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 109 / 169
-
អស់នោះ
( ម . ព . អស់នុ៎ះ )។
-
អស់បែប
គ្រប់បែប, ពេញបែប
-
អស់ពិស
លែងមានពិស។
-
អស់ពី
រួចពី។
-
អស់ពីនុ៎ះនោះ
រួចពីនុ៎ះហើយនោះទៀត។
-
អស់ពីមាត់
ដែលនិយាយលះ, អស់អាថ៌សេចក្ដី
-
អស់យ៉ាង
គ្រប់យ៉ាងគ្រប់បែប; សព្វគ្រប់; ក្រៃពេក, ណាស់, ពេកណាស់
-
អស់រាជ្យ
អស់ព្រះជន្ម ( ក្សត្រិយ៍អស់ព្រះជន្ម )។
-
អស់រឿង
អស់ដំណើរ, អស់អាថ៌កំបាំង, អស់យ៉ាង
-
អស់លក្ខណ៍ កិរិយាសព្ទ
( សំនួន .) ដល់ថ្ងៃអន្សាអស់រាសីអស់បុណ្យអស់សំណាង
-
អស់លោក នាម
ពួកមន្ត្រី
-
អស់លោកអ្នក
លោកនិងអ្នកទាំងឡាយ
-
អស់សង្ឃឹម កិរិយាសព្ទ
លែងមានសង្ឃឹម
-
អស់សាច់
( សំនួន .) អស់ស្ដីថាកើត, លែងស្ដីប្រដៅកើត; អស់កែកើត។
-
អស់សំណើច កិរិយាសព្ទ
សើចទប់មិនឈ្នះ, សើចខ្លាំង។
-
អស់ហើយ
គ្មានហើយ, ឥតមានសេសសល់ឡើយ; សព្វគ្រប់ហើយ, ល្មមដល់ការហើយ; ស្រេចហើយ, ស្រេចបាច់ហើយ
-
អស់ហ្នឹង
ទាំងហ្នឹង, អស់នុះ
-
អស់អង្គ
អស់ទាំងខ្លួន, សព្វសព៌ាង្គកាយ
-
អស់អញ គុណកិរិយាគុណនាម
ដែលអស់ពីចិត្តពីថ្លើមរបស់ខ្លួន, ដែលយកចិត្តទុកដាក់ពេញទី
-
អស់អញលំគេញ គុណនាម
ដែលយកចិត្តទុកដាក់ពេញទីដោយចង់ឱ្យបានសម្រេចការឆាប់, ឱ្យបានដូចបំណងយ៉ាងឆាប់, ឱ្យបរិសុទ្ធល្អ។
-
អស់អញលំគេញអាត្មា
( ម . ព . អស់អញលំគេញ )។
-
អស់អថ៌
អស់សេចក្ដី, អស់ដំណើរសេចក្ដី; ដោយសព្វគ្រប់
-
អស់អាចម៍អស់នោម
( សំនួន .) យ៉ាងល្អិតល្អន់យ៉ាងដិតដល់
-
អស់អាថ៌
( ម . ព . អស់អថ៌ )។
-
អស់អំណាច
អស់សេចក្ដីអាច, អស់អានុភាព។
-
អស់អ្នក នាម
អ្នកទាំងអស់គ្នា
-
អស់ឯង
ឯងទាំងអស់គ្នា
-
អស្ចារ្យ គុណនាម
ដែលគួរស្ងើចក្រៃពេក, ដែលគួរទះដៃស្ងើចសរសើរ; ដែលគួរស្ញែងក្រៃពេក
-
អស្ដង្គត កិរិយាសព្ទគុណនាម
ដល់នូវភាវៈមិនប្រាកដ; ធ្លាក់ចុះបាត់ទៅ; លិចបាត់ទៅ; បាត់ពន្លឺទៅ; ដែលដល់នូវភាវៈមិនប្រាកដ; ដែលលិចបាត់ទៅហើយ
-
អស្ដង្គតកាល នាម
កាលនៃព្រះអាទិត្យលិច ( ពេលថ្ងៃលិច )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។