វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 108 / 169
-
អស់កល្ប គុណនាម
ដែលយូរអង្វែង។
-
អស់កាស
( ព . ប្រ .) ខ្សត់ខ្សោយជាងពីដើម
-
អស់កើត
លែងកើត, ធ្វើមិនកើត, មិនសម្រេច។
-
អស់ក្បាច់
( ព . ប្រ .) ទ័លគំនិតទ័លប្រាជ្ញា; ទ័លឧបាយត្រឹមប៉ុណ្ណោះ។
-
អស់ក្បួន
អស់ចំណេះ; អស់ពីចិត្ត។
-
អស់ក្លាក់
( ព . សា .) អស់កែទៅទៀតបាន; ដែលគេរកឧបាយស្ដីប្រដៅឬជួយជ្រោមជ្រែងតទៅទៀតពុំកើត
-
អស់ខុស
លែងខុស។
-
អស់ខ្យល់ កិរិយាសព្ទ
ស្ងប់លែងមានខ្យល់។
-
អស់គេ
គេទាំងឡាយ
-
អស់ចង់
លែងចង់ឬលែងមានចំណង់; ពេញចំណង់។
-
អស់ចិត្ត
ស្កប់ចិត្ត, ល្មមដល់ចិត្ត។
-
អស់ចំណង់
( ម . ព . អស់ចង់ )។
-
អស់ចំណេះ
ផុតការចេះ, លែងចេះតទៅទៀត
-
អស់ច្បាប់
ពេញច្បាប់, ត្រឹមត្រូវតាមច្បាប់; ពេញលក្ខណៈគ្រប់គ្រាន់។
-
អស់ជម្រើស
ដែលសល់ពីគេជ្រើសសម្រាំងយកតែល្អៗអស់ទៅហើយ, ដែលអន់
-
អស់ជើង
សព្វគ្រប់, គ្រប់គ្រាន់; ពេញល្បិច, ពេញបន្ទុក។
-
អស់ជំនុំ
( ព . បុ .) ប្រជុំសេនាបតីអ្នកជំនុំសម្រេចការផែនដី ( ច្រើនហៅ )
-
អស់ដៃ
អស់កម្លាំងដៃ។
-
អស់ដៃអស់ជើង
អស់កម្លាំងដៃជើង។
-
អស់ដំបូល គុណនាម
( ព . ប្រ .) ដែលលិចលង់ហិនហោចវិនាសអស់ទ្រព្យធនអស់ផ្ទះលំនៅដោយបណ្ដាលអំពីហេតុណាមួយ។
-
អស់ដំបូលផ្ទះ គុណនាម
( ម . ព . អស់ដំបូល )។
-
អស់តម្រិះ
អស់គំនិតត្រិះរិះ, ត្រិះរិះតទៅទៀតមិនលេចឬមិនចេញគំនិត, ទ័លគំនិត។
-
អស់ថ្ងៃខែ កិរិយាសព្ទ
លែងមានរដូវ។
-
អស់ទាំង គុណនាម
ទាំងឡាយ
-
អស់ទាំងគេ
( ម . ព . អស់គេ )។
-
អស់ទំហឹង
ពេញទំហឹង
-
អស់ទ្រព្យ
អស់សម្បត្តិអស់ប្រាក់កាស។
-
អស់និស្ស័យនឹងគ្នា
អស់មានការប្រាស្រ័យគ្នាតទៅទៀត។
-
អស់នុ៎ះ
ទាំងនុ៎ះ, ទាំងហ្នឹង, អស់ហ្នឹង, ឬទាំងនោះ។
-
អស់នេះ
ទាំងនេះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។