វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 105 / 169
-
អសារគតិ នាម
គតិមិនខ្ជាប់ខ្ជួន; គតិមិននឹង។
-
អសារជាត នាម
ឈើឥតខ្លឹមមានសុទ្ធតែសាច់ស្រាយ
-
អសារទ្រព្យ នាម
ទ្រព្យថយថោក, ទ្រព្យឥតតម្លៃ។
-
អសារធន នាម
( ម . ព . អសារទ្រព្យ )។
-
អសារធម៌ នាម
( ម . ព . អសារធម្ម )។
-
អសារធម្ម នាម
ធម៌ឥតខ្លឹម, ធម៌ឥតគោលគឺមិច្ឆាប្រតិប័ទ។
-
អសារព្រឹក្ស នាម
( ម . ព . អសារជាត )។
-
អសារវាចា នាម
សម្ដីឥតសារៈ, សម្ដីឥតសព្ទឥតសារ។
-
អសារវាទ នាម
( ម . ព . អសារវាចា )។
-
អសារវាទិន នាម
អ្នកដែលច្រើនតែប្រើសម្ដីសារៈ។
-
អសារវាទិនី
( ម . ព . អសារវាទិន។
-
អសារវាទី
( ម . ព . អសារវាទិន )។
-
អសារៈ គុណនាម
( ម . ព . អសារ )
-
អសិរិកា នាម
( ម . ព . អសិរី )។
-
អសិរី គុណនាមនាម
ដែលឥតសិរី, ដែលគ្មានស្រីសួស្ដី; អ្នកឥតសិរី, អ្នកឥតបុណ្យ
-
អសីតិសាវក នាម
សាវ័ក៨០អង្គ; ហៅអសីតិមហាសាវកឬអសីតិមហាសាវ័កក៏បាន " សាវ័កធំ៨០អង្គ "។
-
អសីតិសាវ័ក នាម
( ម . ព . អសីតិសាវក )។
-
អសីត្យានុព្យញ្ជនៈ នាម
លក្ខណៈតូចៗឬលក្ខណៈរាយរងនៃអវយវៈនាសព៌ាង្គកាយនៃមហាបុរសគឺព្រះសព្វញ្ញុពុទ្ធនិងចក្កវត្តិរាជ ( ធម្មតាមហាបុរសគឺលោកអ្នកមានបុញ្ញាភិនីហារខ្ពង់ខ្ពស់បំផុតជាអច្ឆរិយមនុស្សក្នុងសកលលោក, ដែលទៀងតែបានជាស្តេចចក្រពត្តិឬបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ, រមែងតែមានលក្ខណៈនៃមហាបុរស៣២យ៉ាងមានស្នាមជារូបកង់ដ៏វិចិត្រត្រង់កណ្ដាលបាតព្រះបាទាជាដើមហៅថាទ្វត្តឹសមហាបុរិសលក្ខណៈ " លក្ខណៈនៃមហាបុរស៣២យ៉ាង " និងលក្ខណៈតូចៗមាន៨០យ៉ាងហៅថាអសីត្យានុព្យញ្ជនៈ " អនុព្យញ្ជនៈ៨០យ៉ាង " : ព្រះសម្មាសម្ពុទ្ធទ្រង់បរិបូណ៌ដោយមហាបុរិសលក្ខណៈ៣២និងអនុព្យញ្ជនៈ៨០យ៉ាង )។
-
អសុក្រឹតភាព នាម
ទីទៃពីសុក្រឹតភាព។
-
អសុចិ គុណនាម
ដែលមិនស្អាត, មិនបរិសុទ្ធ; សោគ្រោក; កខ្វក់
-
អសុចិកម្ម នាម
អំពើមិនស្អាត, មិនបរិសុទ្ធ; អំពើអាក្រក់; អ្នកដែលមានអំពើមិនស្អាត។
-
អសុចិគន្ធ នាម
ក្លិនមិនល្អ។
-
អសុចិចរិត នាម
ចរិតមិនស្អាត; អ្នកដែលមានចរិតមិនស្អាត។
-
អសុចិចរិយា នាម
ចរិយាមិនស្អាត, ការប្រព្រឹត្តខ្ជីខ្ជា។
-
អសុចិដ្ឋាន នាម
ឋានឬភូមិមិនស្អាត, ទី - កខ្វក់។
-
អសុចិទន្ត នាម
ធ្មេញមិនស្អាត, អ្នកដែលមានធ្មេញមិនស្អាត។
-
អសុចិភាព នាម
ភាពមិនស្អាត។
-
អសុចិភូមិ នាម
( ម . ព . អសុចិដ្ឋាន )។
-
អសុចិវត្ថុ នាម
វត្ថុមិនស្អាត។
-
អសុចិសន្តាន នាម
សន្តានមិនស្អាត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។