វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 104 / 169
-
អសាកល្យត្ថវាចកៈ នាម
( ម . ព . អសាកល្យត្ថវាចក )។
-
អសាទិស គុណនាម
( ម . ព . អសទិស )។
-
អសាធន នាម
សេចក្ដីសម្រេចលើកលែងទោសព្រហ្មទណ្ឌ។
-
អសាធនភាព នាម
ភាពគ្មានប្រាក់សង។
-
អសាធនីយ គុណនាម
ដែលគ្មានប្រាក់សងដែលគ្មានលទ្ធភាពសងបំណុលទាំងអស់បាន។
-
អសាធនីយ៍ គុណនាម
( ម . ព . អសាធនីយ )។
-
អសាធារណជន នាម
ជនថ្នាក់ខ្ពស់។
-
អសាធារណដ្ឋាន នាម
ទី, កន្លែងសម្រាប់ជនម្នាក់ៗ។
-
អសាធារណទាន នាម
ទានដែលទាយកឱ្យចំពោះបុគ្គលគឺឱ្យសំដៅបុគ្គលម្នាក់ៗមិនទួទៅដល់បុគ្គលឯទៀត, បុគ្គលិកទាន។
-
អសាធារណទ្រព្យ នាម
ទ្រព្យដែលមិនទួទៅដល់បុគ្គលដទៃ; ទ្រព្យឧត្តម។
-
អសាធារណនាម នាម
( ព . វ .) នាមដែលមិនទួទៅទៀត, វិសាមញ្ញនាម
-
អសាធារណបណ្ណ នាម
សំបុត្រផ្ទាល់ខ្លួន។
-
អសាធារណបត្រ នាម
( ម . ព . អសាធារណបណ្ណ )។
-
អសាធារណប្បញ្ញត្តិ នាម
( ព . វិ .) ពុទ្ធប្បញ្ញត្តិដែលមិនទួទៅដល់សហធម្មិកទាំងប្រាំ។
-
អសាធារណប្រយោជន៍ នាម
ប្រយោជន៍ផ្ទាល់ខ្លួន។
-
អសាធារណសុខ នាម
សេចក្ដីសុខផ្ទាល់ខ្លួន។
-
អសាធារណស្ថាន នាម
( ម . ព . អសាធារណដ្ឋាន )។
-
អសាធារណៈ គុណនាម
ដែលមិនមែនសាធារណៈ, ដែលមិនទួទៅ, ដែលចំពោះតែមួយៗ; ផ្ទាល់ខ្លួន
-
អសាធុ គុណនាម
ដែលមិនល្អ, ពុំប្រពៃ, មិនត្រឹមត្រូវ; អាក្រក់។
-
អសាធុកម្ម នាម
អំពើមិនល្អ, អំពើរបស់អសប្បុរស។
-
អសាធុជន នាម
ជនចិត្តអាក្រក់។
-
អសាធុបថ នាម
ផ្លូវនៃអំពើពុំប្រសើរ, ផ្លូវអកុសល។
-
អសាធុវាចា នាម
សម្ដីអាក្រក់, សម្ដីអសប្បុរស។
-
អសាធុវាទ នាម
( ម . ព . អសាធុវាចា )។
-
អសាធុវាទិន នាម
អ្នកដែលច្រើនតែប្រើសម្ដីផ្ដន្ទាឬប្រើសម្ដីនៃអសប្បុរស។
-
អសាធុវាទិនី នាម
( ម . ព . អសាធុវាទិន )។
-
អសាធុវាទី នាម
( ម . ព . អសាធុវាទិន )។
-
អសារ គុណនាម
ដែលឥតខ្លឹម; ឥតប្រយោជន៍, ឥតអំពើ; ដែលមិនកើតការឬមិនបានការ; ដែលមិនខ្ជាប់ខ្ជួន, មិនរឹងប៉ឹង; ដែលគ្មានតម្លៃ; ដែលមិនពិត, ពុំប្រាកដ; ...( ច្រើនប្រើផ្សំជាមួយនឹងពាក្យឥតការ )
-
អសារកជាត នាម
( ម . ព . អសារជាត )។
-
អសារកព្រឹក្ស នាម
( ម . ព . អសារជាត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។