វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 103 / 169
-
អសនីប្រភា នាម
ពន្លឺរន្ទះ។
-
អសនីសព្ទ នាម
សូររន្ទះ។
-
អសនីសាទិស
ប្រហែលដូចរន្ទះ។
-
អសន្តិសុខ នាម
ការមិនមានសេចក្ដីសុខសាន្ត, ដំណើរដែលឥតមានសេចក្ដីស្ងប់រៀបរយក្នុងស្រុក, ចលាចល, ការរបះរបោរ
-
អសន្ទិដ្ឋភាព នាម
ភាពមិនព្រមព្រៀងគ្នាភាពមិនចុះសម្រុងគ្នា។
-
អសន្យាណូ នាម
បំណែកតូចបំផុតដែលមានបន្ទុកអគ្គិសនីអវិជ្ជមានអេឡិចត្រុង។
-
អសន្យាណូវិទូ នាម
អ្នកជំនាញឬវិស្វករខាងអេឡិចត្រូនិក។
-
អសប្បុរស នាម
បុរសអ្នកមិនស្ងប់គឺបុរសស្ត្រីអ្នកកាន់អំពើអាក្រក់ដោយកាយវាចាចិត្ត; អ្នកមានចិត្តអាក្រក់
-
អសប្បុរិស នាម
បុរសអ្នកមិនស្ងប់ ( អសប្បុរស )។
-
អសប្បុរិសកម្ម នាម
អំពើឬកិច្ចការរបស់អសប្បុរស។
-
អសប្បុរិសចរិយា នាម
ចរិយារបស់អសប្បុរស។
-
អសប្បុរិសជាតិ នាម
ជាតិនៃអសប្បុរស។
-
អសប្បុរិសទាន នាម
ទានរបស់អសប្បុរសគឺទានដែលឱ្យដោយខ្ជីខ្ជា។
-
អសប្បុរិសធម៌ នាម
ធម៌របស់អសប្បុរស ( ទុច្ចរិតធម៌ )។
-
អសប្បុរិសវាចា នាម
សម្ដីរបស់អសប្បុរស, សម្ដីមនុស្សមិនត្រឹមត្រូវ។
-
អសព្ភិ គុណនាមគុណកិរិយា
ដោយអសប្បុរសទាំងឡាយ; ជាមួយនឹងពួកអសប្បុរស, របស់ពួកអសប្បុរស។
-
អសព្ភិកម្ម នាម
អំពើរបស់ពួកអសប្បុរស។
-
អសព្ភិធម៌ នាម
ធម៌របស់ពួកអសប្បុរស។
-
អសព្ភិវាចា នាម
សម្ដីរបស់ពួកអសប្បុរស។
-
អសព្ភិវាទ នាម
( ម . ព . អសព្ភិវាចា )។
-
អសភាវៈ នាម
ភាវៈដែលគ្មានរូបគ្មានជីវិតឬភាវៈដែលមិនពិត។
-
អសមកាល គុណនាម
ដែលមានកាលមិនស្មើគ្នាពេលមិនស្មើគ្នា។
-
អសមត្ថភាព នាម
ការមិនមានចំណេះដឹងឬបទពិសោធគ្រប់គ្រាន់សម្រាប់បំពេញកិច្ចការណាមួយ, ការមិនមានលក្ខណ : គ្រប់គ្រាន់ដូចប្រក្រតី ( ដោយប្រការណាមួយ )
-
អសមប្បមាណ គុណនាម
ដែលមិនស្មើគ្នាមិនស៊ីគ្នាឬមិនអាចប្រមាណបាន។
-
អសម្បជញ្ញៈ នាម
ទីទៃពីសម្បជញ្ញៈ។
-
អសម្ភិន្ន កិរិយាសព្ទគុណនាម
មិនបែក, មិនធ្លាយ; ដែលមិនបែកឬមិនធ្លាយ; ដែលមិនលាយច្រឡំ, មិនច្រឡំបល់, មិនច្របូកច្របល់; ដែលមិនឈ្លោះប្រកែកបែកបាក់គ្នា។
-
អសម្ភិន្នញាតិ នាម
ញាតិដែលមិនឈ្លោះប្រកែកបែកបាក់គ្នា; ញាតិពិត។
-
អសម្ភិន្នពង្ស នាម
វង្ស, ត្រកូលដែលមិនលាយច្រឡំ, មិនច្របូកច្របល់, សុទ្ធ។
-
អសម្ភិន្នវង្ស នាម
( ម . ព . អសម្ភិន្នពង្ស )។
-
អសាកល្យត្ថវាចក នាម
ពាក្យប្រាប់សេចក្ដីថា " ចួន; ជួនកាល; ចួនណា; ចួនក្រែង, ចួនក្រែងលោ; ចួនជា; ខ្លះ; ណាខ្លះ?; អ្វីខ្លះ?" ( ព . វ .) : ចួនក៏បានចួនក៏ពុំបាន; ជួនកាលឃើញមកជួនកាលបាត់, ចួនណាត្រូវចួនណាខុស។ល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។