វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 101 / 169
-
អវិរូឡ្ហវិទ្យ នាម
អ្នកដែលមានវិជ្ជាមិនលូតលាស់គឺអ្នកដែលរៀនវិជ្ជាមិនចេះ។
-
អវិរោធ នាម
សេចក្ដីមិនពិរោធ; ដំណើរឥតកំហុស, ឥតសេចក្ដីស្អប់; អ្នកដែលឥតពិរោធ, ឥតកំហុស។
-
អវិរោធនៈ នាម
សេចក្ដីមិនពិរោធ; ការមិនបំពានលើធម៌លើច្បាប់
-
អវិរោធន៍ នាម
( ម . ព . អវិរោធនៈ )។
-
អវិសារទ គុណនាម
ដែលមិនក្លៀវក្លា, មិនអង់អាច, មិនឈ្លាសវៃក្នុងការនិយាយស្ដីឬក្នុងការជជែក ( ក្នុងទីប្រជុំ )
-
អវិសារទភាព នាម
ភាពជាអ្នកមិនក្លៀវក្លា, មិនអង់អាច។
-
អវិសារទា នាម
( ម . ព . អវិសារទ )។
-
អវិសារទោ គុណនាម
( ម . ព . អវិសារទ )។
-
អវិសារទៈ គុណនាម
( ម . ព . អវិសារទ )។
-
អវិស្សាសិក គុណនាម
ដែលមិនមានវិស្សាសៈ, ដែលមិនប្រកបដោយសេចក្ដីស្និទ្ធស្នាល
-
អវិស្សាសិកដ្ឋាន នាម
ទីដែលមិនមានវិស្សាសៈ។
-
អវិស្សាសិកា នាម
( ម . ព . អវិស្សាសិក )។
-
អវិហា នាម
ឈ្មោះព្រហ្មលោកជាន់សុទ្ធាវាសទី១ជាលំនៅនៃពួកព្រហ្មជាអនាគាមិបុគ្គល
-
អវិហិង្សា នាម
ការមិនបៀតបៀនគេ, ការមិនធ្វើគេឱ្យបានសេចក្ដីទុក្ខលំបាក, ការមិនធ្វើទុក្ខបុកម្នេញគេ
-
អវិហឹសា នាម
( ម . ព . អវិហិង្សា )។
-
អវិហឹសាអវិហេសា នាម
( ម . ព . អវិហិង្សា )។
-
អវិហេសា នាម
( ម . ព . អវិហិង្សា )។
-
អវីចី នាម
ឈ្មោះរណ្ដៅនរកធំមួយក្នុងពួកនរកធំទាំង៨រណ្ដៅ ( សត្វដែលមានបាបធ្ងន់តែងទៅកើតក្នុងនរកនេះ )។ប្រើតាមទម្លាប់ថានរកអវិចីឬអវិចីនរក។
-
អវីតិក្កម នាម
ការមិនកន្លងឬមិនល្មើសបញ្ញត្តិ, ការមិនបំពានច្បាប់។
-
អវីតិក្កមចេតនា នាម
ចេតនាដែលប្រុងប្រយ័ត្នមិនបម្រុងនឹងកន្លងឬបំពានលើបញ្ញត្តិ។
-
អវីតិក្រម នាម
( ម . ព . អវីតិក្កម )។
-
អវេក្ខណវិធី នាម
( អ . សិ .) វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធប្រើដោយលើកយកហេតុការណ៍សកម្មភាពផ្សេងៗមកបង្ហាញរៀបរាប់លាតត្រដាងឱ្យឃើញជាក់ស្ដែងហាក់ដូចជានៅនឹងភ្នែក
-
អវេវចនវាក្យ នាម
( ម . ព . អវេវចនសព្ទ )។
-
អវេវចនសព្ទ នាម
ពាក្យដែលមានន័យផ្ទុយគ្នា។
-
អវ៉ាសែ គុណកិរិយាគុណនាម
( ម . ព . អាវាសែ )។
-
អសកម្ម គុណនាម
ដែលស្ពឹកស្រពន់គ្មានសកម្មភាព; ដែលពុំសូវមានដំណើរការ, ខុសឆ្គង
-
អសកម្មភាព នាម
ការមិនមានសកម្មភាព, ការមិនមានដំណើរការ
-
អសង្ខតធម៌ នាម
ធម៌ដែលបច្ច័យប្រជុំតាក់តែងពុំបាន
-
អសង្ខតធាតុ នាម
( ម . ព . អសង្ខតធម៌ )។
-
អសង្ខេយ្យ គុណនាមនាម
ដែលច្រើនរាប់ពុំអស់, ដែលរាប់ពុំបានប្រមាណពុំអស់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។