វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឡ ពាក្យដែលផ្ដើមដោយ "ឡ" មាន 155 ពាក្យ
ទំព័រ 5 / 6
-
ឡើងអំណាច
មានអំណាចលើសពីប្រក្រតីដើម។
-
ឡើងអំនួត
និយាយអួតខ្លួនហួសពីដំណើរពិត។
-
ឡើងអ្នកតា កិរិយាសព្ទ
ប្រជុំគ្នាធ្វើសក្ការៈចំពោះអ្នកតាដើម្បីគំនាប់អ្នកតាឬសុំទឹកភ្លៀងអ្នកតាជាដើម។
-
ឡើយ គុណកិរិយា
ជាដាច់ខាត។ពាក្យសម្រាប់ប្រើរៀងខាងចុងពាក្យបដិសេធកុំ, គ្មាន, ពុំ, មិន, អង្គឺ, ឥត, ឥតអង្គឺមាន, ... ដូចជា
-
ឡើយណា
( ព . កា .) ទេណា, សោះណា។
-
ឡើយនីលែង ធ.
( ព . បុ .) ពាក្យជានិទ្ធារណៈគឺដកយកពីក្នុងចំនួនមកនិយាយ ) បណ្ដា, ជំនុំ, លាំ
-
ឡើយនៃ
( ព . កា .) ឡើយហោង, ទេនៃ។
-
ឡើយហោង ធ.
សោះហោង
-
ឡេ នាម
ផលិតផលជាគ្រឿងសម្អាងឬជាថ្នាំពេទ្យខាប់សម្រាប់លាបនៅលើស្បែក។
-
ឡេមឡាម គុណនាម
ដែលក្រឡេកក្រឡៅដោយអាការភ័យរឡេមរឡាម
-
ឡេមឡឺម គុណកិរិយាគុណនាម
ដែលឡឺមចុះឡឺមឡើងរឿយៗ; ដែលរណេបរណឺបឡឺមៗ
-
ឡេវ គុណនាមនាម
ដុំតូចមូលក្រាស់ឬមូលសំប៉ែតមានរន្ធឬក៏ក្រវិលសម្រាប់ដាក់ភ្ជាប់នឹងអាវជាដើម
-
ឡេវឡៃ គុណនាម
ដែលយកជាការពុំបាន; ផ្ដេសផ្ដាស; សាបរលាប, ឥតតម្លៃ
-
ឡេវអាវ នាម
( ម . ព . ងប់២)។
-
ឡេះឡោះ គុណនាមគុណកិរិយា
ដែលលាយដោយការលេងយកជាការមែនការពិតពុំបាន, ដែលរោយរាយឬរាត់រាយឥតប្រយោជន៍, ឥតសព្ទឥតសារ
-
ឡេះឡះ គុណកិរិយាគុណនាម
ឡះៗក្រៃពេក; ឡះចុះឡះឡើងឬឡះៗទៅមកៗ
-
ឡែក នាម
ប៉ែក, ប៉ែកផ្សេង, ប៉ែកទីទៃ
-
ឡែកឡាន់
( ម . ព . ឡាន់ )។
-
ឡែន នាម
អំបោះឬក្រណាត់ដែលធ្វីពីរោមចៀម, ឧណ្ណា
-
ឡែបខាយ កិរិយាសព្ទ
( ម . ព . លែបខាយ )។
-
ឡែបឡប កិរិយាសព្ទ
អែបអប, ប្រចុបប្រចែងអែបអបឱ្យតែបានស៊ីបានចាយ
-
ឡែមៗ គុណនាមឧទានសព្ទ
ដែលមានរសផ្អែមបន្តិចៗ, ផ្អែមឡមៗ
-
ឡែឡ គុណនាមគុណកិរិយា
ក្អេងក្អាងខ្លាំងៗឥតប្រយោជន៍ឥតគោរពកោតក្រែង
-
ឡែឡប់ គុណនាមគុណកិរិយាឧទានសព្ទ
ដែលស្រែកឬនិយាយក្អេងក្អាងខ្លាំងៗនាំឱ្យឡប់; ដែលវិលវល់ត្រឡប់ត្រឡិននាំឱ្យឡប់គំនិត
-
ឡែៗ ឧទានសព្ទ
សូរស្រែកតឹងបំពង់កឮស្អាខ្លាំង
-
ឡោ នាម
ឈ្មោះព្រែសូត្រមួយប្រភេទសាច់រហោកៗធ្វើមកពីប្រទេសចិន
-
ឡោក គុណនាម
ហោករលុង
-
ឡោម កិរិយាសព្ទ
ព័ទ្ធឬចោមជុំវិញ, ចោមព័ទ្ធជុំវិញ
-
ឡៅ កិរិយាសព្ទគុណកិរិយានាម
ចិតវៀលជុំវិញយកសំបកក្រៅចេញទុកឱ្យនៅសំបកខាងក្នុងជមរំលីងឱ្យស្អាត
-
ឡៅតឿ នាម
( ម . ព . ឡៅតេង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។