វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឡ ពាក្យដែលផ្ដើមដោយ "ឡ" មាន 155 ពាក្យ
ទំព័រ 4 / 6
-
ឡើងជាស្ដេច
ឡើងពីរាស្ត្រទៅជាស្ដេច។
-
ឡើងជោរ
រីករាយព្រោះគេបញ្ជោរ។
-
ឡើងជំនោរ
( ម . ព . ឡើងជោរ )។
-
ឡើងឈរ
ក្រោកឈរ ( ព . សា .)។
-
ឡើងឈើសូល
ឡើងឈើអណ្ដោត ( បែបធ្វើទោសប្រហារជីវិតមួយយ៉ាងក្នុងបុរាណសម័យ; បា . ហៅសូលារោហនកម្ម " ការឡើងឈើសូល ")។
-
ឡើងដៃ កិរិយាសព្ទ
មានសេចក្ដីចម្រើន, មានស្រីសួស្ដី, មានលាភ, មានយស ...។
-
ឡើងឋានសួគ៌
បានទៅកើតឯឋានសួគ៌; ទៅកាន់ឋានសួគ៌។
-
ឡើងថ្នាក់ កិរិយាសព្ទ
ប្រឡងជាប់ទៅរៀននៅថ្នាក់ ( ខាងលើ ) បន្ទាប់; ឡើងឋានន្តរសក្ដិ។
-
ឡើងថ្លៃ កិរិយាសព្ទ
បង្កើនតម្លៃឬមានតម្លៃលើសមុន
-
ឡើងទឹកចិត្ត
( ម . ព . ឡើងចិត្ត )។
-
ឡើងទឹកមុខ
ចេញទឹកមុខ
-
ឡើងទ្រើង
លតាជាតិផ្សេងៗដែលវារតោងទ្រើង
-
ឡើងបញ្ជោរ កិរិយាសព្ទគុណនាម
ដែលឡើងទឹកចិត្តចេញអាការរីករាយដោយសារគេបញ្ជោរ។
-
ឡើងបាយ
ចេញពកសត្រង់ប្រស្រីមានសណ្ឋានស្រដៀងនឹងគ្រាប់បាយ
-
ឡើងបាយស្រា
ដែលរលួយកខ្វក់មានសណ្ឋានស្រដៀងនឹងបាយស្រា។
-
ឡើងបុណ្យ កិរិយាសព្ទ
លឿនងារការឬបណ្ដាស័ក្ដិពីថ្នាក់ទាបទៅថ្នាក់ខ្ពស់ឬពីថ្នាក់តូចទៅថ្នាក់ធំ។
-
ឡើងបុណ្យស័ក្ដិ
( ម . ព . ឡើងបុណ្យ )។
-
ឡើងបុណ្យឡើងស័ក្ដិ
( ម . ព . ឡើងបុណ្យ )។
-
ឡើងផ្ទះ នាម
ឈ្មោះពិធីបុណ្យប្រារព្ធឡើងនៅក្នុងផ្ទះថ្មី។
-
ឡើងរាជ្យ កិរិយាសព្ទ
បានទីជាក្សត្រិយ៍ទ្រង់រាជ្យ, បានសោយរាជ្យ។
-
ឡើងរាសី
មានស្រីសួស្ដី។
-
ឡើងរោង
តាំងពិធីពលីការគោរពបូជាពួកខ្មោចអារក្ស ( ក្នុងរោងសង់ថ្មី ) តាមកាលកំណត់ដែលត្រូវធ្វើ។
-
ឡើងសម្ដី
បញ្ចេញសម្ដីឥតញញើត។
-
ឡើងសាច់ កិរិយាសព្ទ
មានសាច់ ( ធាត់ជាងពីដើម )។
-
ឡើងសិរី
ស្រាប់តែមានសិរីឬស្រីសួស្ដីជាងពីមុន។
-
ឡើងសួគ៌
( ម . ព . ឡើងឋានសួគ៌ )។
-
ឡើងសួយ
( ព . បុ .) នាំអាករឡើងតាមកាលកំណត់។
-
ឡើងស៊េរី កិរិយាសព្ទ
( សំនួន .) កែឬរចនាឱ្យកាន់តែទំនើប; ផ្លាស់ប្ដូរស្ថានភាពឱ្យកាន់តែទំនើបឡើង
-
ឡើងស័ក គុណនាម
ដែលចូលស៊ប់ក្នុងស័កឆ្នាំថ្មី
-
ឡើងស្រីសួស្ដី
( ម . ព . ឡើងសិរី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។