វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 4 / 25
-
ហម្មិយ នាម
ប្រាសាទថ្មរាងកណ្ដូង; រោងថែវរៀបថ្មឬរៀបឥដ្ឋរាងកណ្ដូង; គុហារៀបថ្មឬឥដ្ឋ
-
ហម្មិយៈ នាម
( ម . ព . ហម្មិយ )។
-
ហយ នាម
សេះ។
-
ហយជវ័ន
ល្បឿនសេះ; ដែលមានល្បឿនដូចសេះ។
-
ហយពល
កម្លាំងសេះ។
-
ហយពាហនៈ
យានសេះ។
-
ហយពិសេស
សេះសម្រាប់បម្រុងការត្រូវប្រើមួយដងមួយកាល។
-
ហយរថ
រថទឹមសេះ។
-
ហយវាហនៈ
( ម . ព . ហយពាហនៈ )។
-
ហយានីក
ពួកទាហានសេះ, កងទ័ពសេះ ( អស្សានីក )។
-
ហយិន នាម
អ្នកជិះសេះ; ទាហានសេះ។
-
ហយី នាម
( ម . ព . ហយិន )។
-
ហយោត្តម
សេះយ៉ាងល្អ, សេះពូកែ, សេះលឿន។
-
ហយៈ នាម
សេះ។
-
ហរនេត្រ
នេត្រព្រះសិវៈ។
-
ហរពល
កម្លាំងព្រះសិវៈ; ( ព . ប្រ .) អ្នកមានកម្លាំងដូចជាព្រះសិវៈ។
-
ហរិ គុណនាមនាម
ព្រះនារាយណ៍; ព្រះឥន្ទ្រ; ព្រះអាទិត្យ; សីហៈ; មាស; សម្បុរបៃតង; ពណ៌លឿង។
-
ហរិចន្ទន៍
ចន្ទន៍លឿង។
-
ហរិត គុណនាម
បៃតង; ខៀវខ្ចី; លឿង, លឿងទុំ; ខ្ចី។
-
ហរិតជាតិ
ជាតិអ្វីៗស្រស់ដែលមានសម្បុរខៀវយ៉ាងដូចស្មៅស្រស់ជាដើម។
-
ហរិតបណ្ណ
ស្លឹកខៀវខ្ចី; ស្លឹកស្រស់។
-
ហរិតបត្រ
( ម . ព . ហរិតបណ្ណ )។
-
ហរិតផល
ផ្លែខ្ចី; ផ្លែឈើស្រស់។
-
ហរិតាល នាម
វត្ថុមួយប្រភេទស្ទើរជាថ្មតែសាច់ទន់សម្បុរលឿងខ្ចីដុសឬកិនយកផង់ប្រើការធ្វើព័ណ៌លឿងជាដើម។
-
ហរិតាលមនោសិលា
មនោសិលាសម្បុរលឿងខ្ចី។
-
ហរិតាលម័យ
ដែលធ្វើដោយហរិតាល។
-
ហរិរក្ខ នាម
ព្រះនារាយណ៍; អ្នករក្សាព្រះនារាយណ៍។
-
ហរិរក្ស
( ម . ព . ហរិរក្ខ )។
-
ហរិរាជ
( ព . ប្រ .) ព្រះរាជាមានតេជះដូចជាព្រះនារាយណ៍ឬដូចជាព្រះអាទិត្យ, ដូចជាសីហៈ, ស្ដេចសីហៈ ( រាជសីហ៍ )។
-
ហរៈ នាម
ព្រះសិវៈ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។