វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 3 / 25
-
ហត្ថិបាល នាម
( ម . ព . ហត្ថិគោបក )។
-
ហត្ថិបាលិកា នាម
( ម . ព . ហត្ថិបាល )។
-
ហត្ថិមារក នាម
អ្នកសម្លាប់ដំរី ( ព្រានអ្នកបាញ់ដំរី, ព្រានដំរី )។
-
ហត្ថិរ័តន៍
ដំរីកែវ ( សម្រាប់ព្រះរាជាចក្រពត្តិ )។
-
ហត្ថិលិង្គ នាម
សត្វបក្សីមួយប្រភេទមាឌធំសម្បើមមានរូបសណ្ឋានស្រដៀងនឹងដំរីមានចំពុះមានក្រញាំជើងធំមាំមានចំអេងស្លាបធំវែងអាចឆាបឆក់សត្វធំៗមានម្រឹគជាដើមយកធ្វើជាចំណីរបស់វាបានមានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្តវាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថាសត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទបរន្តបៈវានាំយកព្រះនាងទៅដាក់លើប្រគាបឈើព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រគឺឧទេនកុមារដែលតមកបានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតាមានព្រះកិត្តិនាមថាព្រះបាទឧទេនទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃមានល្បីក្នុងផ្ទៃរឿងនិទានជាប់មានជាប្រពៃណីឱ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិកយកព្រះបរមនាមនោះមកតាំងជាឋានន្តរគឺងារនៃពួកមន្ត្រីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យក្នុងរជ្ជកាលសម័យបុរាណមានពាក្យថាឧទេនៗមានភក្ដីឧទេន, ជំនិតឧទេន, ឧទេនស្នេហាជាដើម។ឃើញថាក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន ( ប្រើជាហត្ថីលិង្គឱ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន )។
-
ហត្ថី នាម
សត្វមានដៃគឺមានប្រមោយ ( ដំរីឈ្មោល )។
-
ហត្ថីលិង្គ នាម
( ម . ព . ហត្ថិលិង្គ )។
-
ហត្ថូបករណ៍ នាម
គ្រឿងឬឧបករណ៍ដែលប្រើដោយដៃសម្រាប់ជាង
-
ហទយកោស នាម
ស្រោមបេះដូង។
-
ហទយកោសរោគ នាម
រោគរលាកស្រោមបេះដូង។
-
ហទយបរិធាន នាម
ឧបករណ៍វាស់ចង្វាក់បេះដូង។
-
ហទយពិការ
ពិការបេះដូង, ដំណើរខូចបេះដូង។
-
ហទយរូប
រូបបេះដូង, តួបេះដូង។
-
ហទយរោគ
រោគបេះដូង; រោគឈឺចិត្ត។
-
ហទយលេខ នាម
រូបភាពដែលបង្ហាញពីចង្វាក់បេះដូង។
-
ហទយវត្ថុ
លំនៅរបស់ចិត្ត ( តួបេះដូង )។
-
ហទយវិការ
( ម . ព . ហទយពិការ )។
-
ហទយវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាខាងផ្នែកបេះដូង។
-
ហទយសាស្ត្រ នាម
ក្បួនច្បាប់សម្រាប់សិក្សាខាងផ្នែកបេះដូង។
-
ហទ័យ នាម
បេះដូង, ដូងចិត្ត, ចិត្ត; ទ្រូង។ ( រ . ស .) ព្រះហឫទ័យឬព្រះរាជហឫទ័យ។
-
ហនុកា នាម
( រ . ស .) ចង្កា
-
ហនុមាន នាម
ឈ្មោះស្ដេចពានរមួយជាសេនារបស់ព្រះរាមក្នុងរឿងរាមកេរ្តិ៍ ( ហៅពាយុបុត្រឬវាយុបុត្រក៏បាន )។
-
ហនុមាន្ត នាម
( ម . ព . ហនុមាន )។
-
ហនូ គុណកិរិយា
( ព . បុ .) ឬ
-
ហនូកូវ គុណកិរិយា
( ម . ព . ហនូ )។
-
ហនេយ្យុំ កិរិយាសព្ទគុណនាម
គប្បីសម្លាប់។ខ្មែរប្រើក្លាយជាគុ . សំដៅសេចក្ដីថា " ដែលត្រូវតែប្រហារជីវិតបង់ "
-
ហន្ទយុំ គុណនាម
( ម . ព . ហនេយ្យុំ )។
-
ហប កិរិយាសព្ទគុណនាម
ហត់ទន់ខ្សោយកម្លាំងដល់ដកដង្ហើមផ្សេសៗ
-
ហបហត់
ហត់ម្ហបៗ។
-
ហប់ កិរិយាសព្ទគុណនាមនាម
ដែលមានរបាំងរាំងផ្លូវខ្យល់ពុំសូវមានខ្យល់ចេញចូល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។