វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 24 / 25
-
ហ្មថាវ នាម
ហ្មចាស់ទុំជាគ្រូឬជាអធិបតីលើអស់ហ្មដំរីក្នុងពួកមួយៗ។
-
ហ្មនួត នាម
គ្រូពេទ្យធ្វើសរសៃ, គ្រូពេទ្យគក់ច្របាច់សម្រួលសរសៃ។ខ្មែរយើងហៅថាអ្នកចាប់សរសៃ។
-
ហ្មប កិរិយាសព្ទ
អង្គុយបត់ជើងច្រត់ដុំដៃទាំងពីរលើទីផ្ទៃឱនបន្ទាបខ្លួនចុះឬអង្គុយបត់ជើងដាក់ដុំដៃទាំងពីរលើជង្គង់ឱនបន្ទាបខ្លួនបញ្ឆៀងបន្តិចទៅខាងឆ្វេង ( បែបបទអង្គុយគាល់ឥស្សរជនមានក្សត្រិយ៍ជាដើម )
-
ហ្មបហ្មាយ កិរិយាសព្ទ
ហ្មបដោយគោរព
-
ហ្មពេទ្យ នាម
គ្រូពេទ្យ ( ហៅគ្រូហ្មក៏បាន )។
-
ហ្មាយ កិរិយាសព្ទ
សម្គាល់, ចំណាំ, កំណត់ដឹង; ប៉ង។ខ្មែរប្រើជាម៉ៃ។
-
ហ្មឺន គុណនាម
( ម . ព . ម៉ឺន )។
-
ហ្មូត នាម
ដូចគ្នានឹងម៉ូត ( ច្រើនប្រើម៉ូតជាង )។
-
ហ្មេ ឧទានសព្ទ
( ម . ព . មេ!)។
-
ហ្រស្វ នាម
មនុស្សឬសត្វតឿ។
-
ហ្រស្វៈ គុណនាមនាម
( ម . ព . ហ្រស្វ )។
-
ហ្លាក កិរិយាសព្ទ
( ម . ព . ឡាក )។
-
ហ្លាក់ នាម
បង្គោល, គោល, គោលចារឹក; គ្រឿងអាងដ៏មាំ; ខសំខាន់
-
ហ្លាក់ខាំ
សមណស័ក្ដិថ្នាក់ខ្ពស់របស់លាវ
-
ហ្លាក់ឋាន
មុខការឬមុខរបរដ៏មាំមួន; ទីតាំងដែលជាគោល; ព័ស្ដុតាង, គ្រឿងអាង
-
ហ្លាក់មឿង
គោលដែលបោះទុកជាផ្ចិតរបស់ស្រុក។
-
ហ្លាក់ហ្លាំង កិរិយាសព្ទ
សរសេរសេចក្ដីបន្ថែមលើខ្នងពាក្យបណ្ដឹង
-
ហ្លាក់ហ្លែម
ស្រួចស្រាល់; ឆ្លៀវឆ្លាត, ឈ្លាសវៃ
-
ហ្លាយ គុណនាមគុណកិរិយា
ខ្មែរប្រើជាឡាយផងក៏បាន។
-
ហ្លួង នាម
ព្រះរាជា ( ព្រះករុណាជាម្ចាស់ជីវិត )
-
ហ្លួងព្រះបាង នាម
ឈ្មោះទីក្រុងមួយនៅប្រទេសលាវ, នគរលានជាង។
-
ហ្លេវហ្លៃ គុណនាម
( ម . ព . ឡេវឡៃ )។
-
ហ្ល័ក នាម
( ម . ព . ហ្លាក់ )។
-
ហ្ល័កហ្ល័ង កិរិយាសព្ទ
( ម . ព . ហ្លាក់ហ្លាំង )។
-
ហ្វង់ គុណនាម
( ម . ព . វ៉ង់ )។
-
ហ្វារ នាម
ចង្កៀងមានពន្លឺចាំងខ្លាំងសម្រាប់រថយន្តជាដើម។
-
ហ្វារសមុទ្រ
ហ្វារសម្រាប់បញ្ចាំងពន្លឺភ្លែតៗប្រាប់ផ្លូវនាវាសមុទ្រ។
-
ហ្វឹក កិរិយាសព្ទ
ហាត់, ហាត់ឱ្យថ្នឹក, បង្វឹក
-
ហ្វឹកហ្វឺន កិរិយាសព្ទ
ហ្វឹករឿយៗ
-
ហ្វូង នាម
ពួក; ប្រជុំ ( ចំពោះតែសត្វតិរច្ឆាន )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។