វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 23 / 25
-
ហ៊ឹងអារក្ស នាម
ក្ដារហ៊ ឹងដាក់តោកអារក្សឬដាក់ដូងទុំច្រុះនិងគ្រឿងបូជាអារក្សជាគ្រឿងសម្គាល់ថាជាកន្លែងលំនៅនៃខ្មោចអារក្ស ( របស់ប្រជាជនខ្លះអ្នកប្រកាន់ជឿខ្មោចអារក្ស )។
-
ហ៊ឹប ឧទានសព្ទ
សូរលាន់មាត់ឱ្យសញ្ញាគ្នាឱ្យលើកអ្វីដែលធ្ងន់ឬឱ្យរត់ព្រមគ្នាជាដើម
-
ហ៊ឹមៗ ឧទានសព្ទ
សូរនិយាយតិចៗ ( រហ៊ឹមៗ) លុះតែផ្អៀងត្រចៀកស្ដាប់ជិតណាស់ទើបឮច្បាស់
-
ហ៊ឹះ ឧទានសព្ទ
សូរលាន់មាត់ដោយក្រោធ, ដោយតូចចិត្ត, ... ឬសូរថ្ងូរ
-
ហ៊ឺ ឧទានសព្ទ
សូរលាន់មាត់ដោយស្ងើច, ដោយព្រួយខ្លាំង, ... ឬសូរថ្ងូរ
-
ហ៊ឺយ ឧទានសព្ទ
សូរដេញគោឬក្របីឱ្យដើរ។
-
ហ៊ឺហា គុណកិរិយាគុណនាម
ដែលឆ្មើងឆ្មៃ, ក្រអឺតក្រអោង, លេងខ្លួន; ហ៊ឺកហ៊ាក់
-
ហ៊ឺៈ ឧទានសព្ទ
ហ!, ហ៏!; ពាក្យសម្រាប់ប្រើក្នុងការហុចអ្វីៗឱ្យគ្នាឬឱ្យសញ្ញាឱ្យប្រឹងលើករបស់ធ្ងន់ជាដើម ( ចំពោះតែទៅរកមនុស្សតូចជាងឬស្មើភាពគ្នា )
-
ហ៊ើយ ឧទានសព្ទ
សូរសម្ដីដេញគោក្របីឱ្យដើរ។
-
ហ៏ ឧទានសព្ទ
ហ៏ជាពាក្យរស្សៈមានសំឡេងខ្លីសម្រាប់ប្រើការប្រញាប់
-
ហ័តហោង គុណនាម
ដែលស្ងាត់គួរខ្លាចព្រោះតែងតែមានសត្រូវចាំបៀតបៀន
-
ហ័ន កិរិយាសព្ទ
( ម . ព . ហាន់ )។
-
ហ័យ នាម
( ម . ព . ហយៈ )។
-
ហ័វ កិរិយាសព្ទនាម
បន្លឺសម្ដីចេញឈ្មោះ, ស្រែកដង្ហោយចំឈ្មោះ; ពោលពាក្យចេញឈ្មោះ; ឱ្យឈ្មោះ ( ខ្មែរបុរាណប្រើជាហាវ, សម័យសព្វថ្ងៃនេះប្រើជាហៅ។
-
ហ្ន ឧទានសព្ទ
ពាក្យលាន់មាត់ដោយស្ងើច, ដោយឆ្ងល់, ដោយត្អូញជាដើម។ហ្នជាពាក្យមានសំឡេងខ្ពស់ស្រទន់បន្តិច
-
ហ្នាំង នាម
( ម . ព . ណាំង១ឬណាំង២)។
-
ហ្នឹង ឈ.សព្វនាម
នុះ
-
ហ្នឹងហើយ ឧទានសព្ទ
អ ៊ីចឹងហើយ!។
-
ហ្នឹងឯង ឧទានសព្ទ
អ ៊ីចឹងឯង!។
-
ហ្ន៎ ឧទានសព្ទ
ហ្ន៎ជាពាក្យមានសំឡេងខ្ពស់ស្រទន់ខ្លាំង
-
ហ្ន៎ះ ឧទានសព្ទ
( ម . ព . ណ៎ះ!)។
-
ហ្ន័ង នាម
( ម . ព . ណាំង២)។
-
ហ្ម នាម
អ្នកចេះមើលជំងឺ, អ្នកចេះថ្នាំរម្ងាប់រោគ, គ្រូមើលជំងឺ, ពេទ្យ
-
ហ្មគ្វាម កិរិយាសព្ទ
បញ្ចេញសម្ដីលែបខាយច្រើនឬនិយាយលូកលច្រើន
-
ហ្មង គុណនាម
ដែលមិនបរិសុទ្ធ, មិនស្អាត; ល្អក់
-
ហ្មងឆ្គង
ខុសឆ្គង, ទាស់ឆ្គង, ឆ្គាំឆ្គង។
-
ហ្មងសៅ
សៅហ្មង; ឆ្គាំឆ្គង។
-
ហ្មត់ កិរិយាសព្ទគុណកិរិយា
អស់, អស់រលីង, មិនមាន, មិនសល់
-
ហ្មត់ចត់ គុណកិរិយាគុណនាម
ស្អាត, បរិសុទ្ធ, ប្រពៃ, ឥតមន្ទិល; ត្រឹមត្រូវ; គ្រប់គ្រាន់; ដែលគួរដល់ការ
-
ហ្មត់ហ្មង គុណនាម
ដែលអស់សេចក្ដីសៅហ្មង, អស់មន្ទិល; សុទ្ធសូន្យ; ល្អប្រពៃ; ស្អាតប្រពៃ; ស្អាតបាត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។