វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 18 / 25
-
ហេលហល គុណនាម
ដែលចេះតែប្រែប្រួលៗឬប្រែចុះប្រែឡើងដោយហេតុតឹងពោះបរិភោគអាហារច្រើនហួសកំណត់ឬព្រោះអំណាចខ្យល់ធាក់ច្រាល់ឡើង, ហល់ផ្ទៃ
-
ហេលហាល គុណនាម
ដែលអស់ទីពឹងឬអស់សង្ឃឹម, ដែលវាលចិត្តឬវាលខ្លួន
-
ហេវ កិរិយាសព្ទគុណនាមនាម
អស់កម្លាំងល្វើយព្រោះឃ្លានអាហារឬព្រោះអត់អាហារ
-
ហេហា គុណនាម
ដែលចូលចិត្តតែខាងសើចសប្បាយ
-
ហេះៗ ឧទានសព្ទ
សូរសើចឬសូរសំឡេងបន្លឺលោមទោមឱ្យស្រួលស្រប។
-
ហេៈ ឧទានសព្ទ
សូរលាន់មាត់ដោយភ្ញាក់, ដោយស្លន់ជាដើម
-
ហេៈហ៏ ឧទានសព្ទ
សូរបន្លឺសំឡេងហេៈៗហ៏ៗឬហែៈៗហ៏ៗក្នុងវេលាធ្វើការអ្វីៗមានគ្នាច្រើន
-
ហែ កិរិយាសព្ទ
ដើរជាក្បួនចោមរោមមនុស្សឬអ្វីៗដែលត្រូវសម្ដែងសេចក្ដីគោរពទៅរក
-
ហែក កិរិយាសព្ទ
ធ្វើឱ្យរហែក
-
ហែកកេរ្តិ៍ កិរិយាសព្ទ
និយាយពីកេរ្តិ៍ឈ្មោះអាក្រក់, និយាយបរិហារពីរឿងអាក្រក់
-
ហែកហួរ កិរិយាសព្ទ
( ម . ព . ហួរហែកក្នុងហួរ )។
-
ហែង គុណនាម
ស្ងួតខ្លាំង, ស្ងួតក្រៀមខ្លាំង
-
ហែងហួត គុណនាម
( ម . ព . ហួតហែងក្នុងហួត )។
-
ហែប កិរិយាសព្ទនាម
ងើបឬបង្ហើបក្បាលដកដង្ហើមក្រៅទឹក ( ចំពោះតែមច្ឆជាតិ )
-
ហែបហែល
ហែបខ្លះហែលខ្លះ
-
ហែម នាម
ប្រដាប់ធ្វើដោយមាសឬប្រាក់រាងច្រឡោសណ្ឋានស្រដៀងនឹងជើងពានតែឥតក្រចាប់សម្រាប់តម្កល់អ្វីៗផ្សេងៗ
-
ហែល កិរិយាសព្ទ
ធ្វើចលនាផ្លាស់ទីក្នុងទឹកដោយប្រើដៃជើងកន្ទុយឬព្រុយជាដើម
-
ហែលក្នុងឱឃៈ
( ព . ប្រ .) អន្ទោលកើតស្លាប់ឥតឈប់ឥតស្រាក ( ព . ពុ .)។
-
ហែលឆ្លងអន្លង់
( ព . ប្រ ) ខំប្រឹងរើឱ្យរួចពីសេចក្ដីវិនាសឬពីគ្រោះថ្នាក់។
-
ហែលហល គុណនាម
( ម . ព . ហេលហល )។
-
ហែហម កិរិយាសព្ទ
ហែអបអម, ហែចោមរោម, ហែជុំជិត
-
ហែហួច នាម
ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយយកផ្លែឈើឬយកអ្វីៗមានសណ្ឋានមូលមកចងនឹងខ្សែតូចវែងប្រមាណមួយលូកឬខ្លីជាងនេះចាប់ចុងខ្សែគ្រវីលែងបោលពេញកម្លាំងដៃម្ខាងឱ្យលឿនឡើងទៅឯអាកាសខាងលើស្រែកថាហែហួចខ្ពស់គ្រលួចជាងគេ!, បើរបស់អ្នកណាឡើងខ្ពស់ជាងគេទុកថាជាឈ្នះ ( ជាល្បែងហាត់ចោលឱ្យឡើងខ្ពស់ )
-
ហែហៃ កិរិយាសព្ទ
ត្រួតត្រាបង្គាប់បញ្ជាលើ; ត្រួតត្រាខារខាំង ( ច្រើនប្រើចំពោះតែការត្រួតត្រាលើអ្វីៗដែលមិនមែនជារបស់ខ្លួនឬដែលជាសាធារណៈ )
-
ហែះ ឧទានសព្ទ
( ម . ព . ហ៊ែះ )។
-
ហែះៗ ឧទានសព្ទ
( ម . ព . ហែះ )។
-
ហែៈ ឧទានសព្ទ
( ម . ព . ហេៈ )។
-
ហែៈហ៏ ឧទានសព្ទ
( ម . ព . ហេៈហ៏ )។
-
ហែៗ គុណកិរិយា
( ព . ប្រ .) ដែលមានតៗមកដូចគេដើរដង្ហែគ្នា, រៀងៗមកឥតអាក់
-
ហៃ គុណនាមគុណកិរិយាឧទានសព្ទ
ម្នាល, នែ
-
ហៃណាំ នាម
ឈ្មោះកោះមួយរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។