វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 15 / 25
-
ហួសវិស័យ គុណកិរិយា
ផុតវិស័យ, ក្រៅវិស័យ។
-
ហួសហេតុ គុណកិរិយាគុណនាម
ដែលកន្លងពីហេតុ, ដែលលើសជ្រុល, ដែលហួសជ្រុល
-
ហើប កិរិយាសព្ទ
របើកងើបឃ្លាតពីទីប្រក្រតី
-
ហើបមាត់
បើកមាត់ឬហាមាត់ស្ដី។
-
ហើបមាត់មិនរួច
ស្ងៀមឈឹង; ស្ដីថាមិនកើត, មិនហ៊ានស្ដីថា។
-
ហើបហា
ហាមាត់ឬបើកមាត់ស្ដី។
-
ហើម កិរិយាសព្ទគុណនាម
ទុលប៉ោងសាច់ឡើងកំពុងធំខ្ពស់ជាងប្រក្រតីដើម
-
ហើមស្រក នាម
ឈ្មោះជំងឺមួយប្រភេទហើមៗស្រកៗសាចុះសាឡើងរឿយៗ
-
ហើយ គុណនាមគុណកិរិយា
ដែលស្រេច, រួច, រួចស្រេច; រួចរាល់; ស្រេចបាច់; ដែលកន្លងទៅជាស្រេច
-
ហើយក៏ គុណកិរិយា
រួចក៏។
-
ហើយគ្នា កិរិយាសព្ទឧទានសព្ទ
ស្រេចគ្នា, លែងទាក់ទិនគ្នាទៅទៀត
-
ហើយដោយ គុណនាម
ដែលធ្វើដោយ
-
ហើយពី ឈ.
រួចពី, អស់ពី
-
ហើយហោង
ស្រេចហោង។
-
ហើរ កិរិយាសព្ទគុណនាម
ទៅឯអាកាសដោយកម្លាំងស្លាបជក់ខ្យល់
-
ហៀ គុណនាម
ស្ដើងណាស់
-
ហៀន នាម
ឈ្មោះខ្យងគោកមួយប្រភេទរាងត្រមៀចសម្បុរសកាលណាបញ្ចេញខ្លួនពីក្នុងសំបកមានសាច់ពីរដុំវែងៗសណ្ឋានជាស្នែងនៅអាស្រ័យនឹងដើមឈើក្នុងព្រៃត្រជាក់
-
ហៀបនឹង គុណកិរិយា
ទៀបនឹង, ជិតនឹង, រកកល់នឹង, អង្រៀតនឹង
-
ហៀរ កិរិយាសព្ទ
កំពប់ហូរចេញព្រោះពេញខ្លាំងហួសប្រមាណ, ព្រោះខ្ពុរឡើងឬព្រោះធ្លាក់រអិលជ្រុលចុះមក
-
ហៀរហូរ គុណនាម
( ព . ប្រ .) សម្បូណ៌គរគោក ( ច្រើនប្រើហូរហៀរជាង )
-
ហៀវ គុណនាមនាម
ចង្កូមសេះឈ្មោល
-
ហៀវហែង
ហៀវហួត, រឹងស្ងួត។
-
ហៀវហោះ កិរិយាសព្ទ
ហោះលឿនប្លៀវ, ហោះផ្លេកផ្លោះច្រៀវច្រៃ
-
ហេ គុណកិរិយាឧទានសព្ទ
ដែលស្ទុះឬរត់សំដៅត្រង់មិនទទីមទទាម
-
ហេង គុណនាម
ក្ដៅរហេងរហាង, ក្ដៅខ្លាំង ( ដោយកម្ដៅថ្ងៃ )
-
ហេងហាង គុណនាម
( ម . ព . រហេងរហាង )។
-
ហេញ គុណនាម
( ម . ព . ហិញ )។
-
ហេដ្ឋាភូមិ នាម
ជាន់ផ្ទាល់ដីនៃអគារ។
-
ហេដ្ឋារចនាសម្ព័ន្ធ គុណនាម
ដែលជាសម្ភារៈគ្រប់បែបយ៉ាងសម្រាប់សង់អ្វីមួយនៅលើផ្ទៃរាប។
-
ហេដ្ឋិម គុណនាម
ដែលជាខាងក្រោម, ជាខាងក្រោយ; ដែលយ៉ាងអន់, យ៉ាងទាបឬយ៉ាងចុងគេបំផុត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។