វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 12 / 25
-
ហីន គុណនាម
ថយថោកឬថោកថយ, ថោកទាប; ទាប; ទន់ទាប; ខ្ជីខ្ជា; ពុំប្រសើរ; តូច។
-
ហីនកម្ម
អំពើឬការថោកទាប។
-
ហីនជាតិ
ជាតិទាប។
-
ហីនធម៌
ធម៌ថោកទាប, អកុសលធម៌។
-
ហីនប្បណីត
ឧត្តមនិងថយថោក។
-
ហីនប្បណីតភាព
ភាពឧត្តមនិងថយថោក។
-
ហីនប្រណីត
( ម . ព . ហីនប្បណីត )។
-
ហីនប្រណីតភាព
( ម . ព . ហីនប្បណីតភាព )។
-
ហីនភេទ
ភេទទាប។
-
ហីនមានះ នាម
សេចក្ដីមានះដែលនាំឱ្យវិនាសអន្តរាយ។
-
ហីនយាន គុណនាមនាម
ដែលមានយានថោកទាបឬតូច។
-
ហីនល័ក្ខណ៍
ល័ក្ខណ៍ថោកទាប; ដែលមានល័ក្ខណ៍ថោក, ថោកឫក, ខាតល័ក្ខណ៍ ( ព . កា .) ថា
-
ហីនល័ក្សណ៍
( ម . ព . ហីនល័ក្ខណ៍ )។
-
ហីនវណ្ណៈ
ដែលមានវណ្ណៈទាប ( សូទ្រៈ )។
-
ហីនវាចា
សម្ដីថោកទាប, សម្ដីខ្ជីខ្ជាឬផ្ដេសផ្ដាស។
-
ហីនវាទ
( ម . ព . ហីនវាចា )។
-
ហីនវាទិន នាម
អ្នកដែលច្រើនតែនិយាយពាក្យខ្ជីខ្ជាឬផ្ដេសផ្ដាស, អ្នកដែលចូលចិត្តតែខាងនិយាយសម្ដីឥតតម្លៃ។
-
ហីនវាទិនី នាម
( ម . ព . ហីនវាទិន )។
-
ហីនាចារ នាម
អនាចារដែលនាំឱ្យថយថោកវិនាស។
-
ហីរ នាម
ពេជ្រ។
-
ហីរការ
ជាងច្នៃពេជ្រ។
-
ហីរការិកា
( ម . ព . ហីរការ )។
-
ហឹប នាម
ប្រដាប់ធ្វើដោយឈើ, ដោយដែក, ដោយស្ពាន់ជាដើមមានសណ្ឋានបែបឡាំងមានគម្របមានត្រចៀកមានថតឬឥតថតក៏មានមានសោឬឥតសោក៏មានសម្រាប់ដាក់វត្ថុផ្សេងៗ
-
ហឹរ គុណនាម
ដែលមានរសផ្សាក្ដៅឆួល ( ដូចយ៉ាងរសម្ទេសខ្មាំង, ម្រេច )
-
ហឹសា នាម
( ម . ព . ហិង្សា )។
-
ហឺ ឧទានសព្ទ
សូរលាន់មាត់ឬហ៊ោដោយអស្ចារ្យ, ដោយរីករាយសប្បាយខ្លាំងឬដោយចំអកឱ្យគ្នា។
-
ហឺត កិរិយាសព្ទ
ស្រូបបឺតចូលតាមទ្វារច្រមុះឬតាមទ្វារមាត់
-
ហឺប នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទលេងដោយទម្លាក់កាសឬសេនលើដុំឥដ្ឋលើបន្ទះក្បឿងឬក្ដារឱ្យរមៀលទៅ, មានគំនូសដីជាកម្រិតទី, ជាល្បែងក្មេង
-
ហឺយ ឧទានសព្ទ
នែ! ពាក្យសម្រាប់ហៅគ្នាឬប្រើជាសញ្ញាហាមឃាត់មិនឱ្យធ្វើអ្វីៗ ( ជាសម្ដីទ្រគោះពុំសមគួរប្រើចំពោះតែទៅរកអ្នកតូចទាបឬកូនក្មេង )
-
ហុកសិប គុណនាម
ដប់ប្រាំមួយដង (៦០)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។