វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 98 / 204
-
សីដក់ នាម
សីត្បាញដោយបន្ទោះផ្ដៅដូចសីមេលោងដែរសម្រាប់ទាត់សម្រាលដោយខ្នងជើង, ជង្គង់, ដុំដៃ, ក្បាលជាដើមឱ្យឡើងទាបៗ ( ទាត់យ៉ាងញឹក )។
-
សីត គុណនាម
ត្រជាក់, រងា។
-
សីតកម្ម នាម
ការធ្វើឱ្យត្រជាក់, ការបង្កើតធាតុត្រជាក់។
-
សីតករ នាម
ព្រះចន្ទ្រ
-
សីតកាល នាម
វេលាត្រជាក់; រដូវរងា។
-
សីតភានុ នាម
( ម . ព . សីតករ )។
-
សីតភិត នាម
អ្នកដែលចាញ់រងា។
-
សីតភ័យ នាម
ការខ្លាចរងា។
-
សីតរង្សី នាម
( ម . ព . សីតករ )។
-
សីតរស នាម
ទឹកត្រជាក់; ( រ . ស .)
-
សីតរស្មី នាម
( ម . ព . សីតករ )។
-
សីតល គុណនាម
( ម . ព . សីត )។
-
សីតលចិត្ត នាម
ចិត្តត្រជាក់, ចិត្តជា។
-
សីតលហទ័យ នាម
( ម . ព . សីតលចិត្ត )។
-
សីតលហ្ឫទ័យ នាម
( ម . ព . សីតលចិត្ត )។
-
សីតវាត នាម
ខ្យល់ត្រជាក់។
-
សីតសម័យ នាម
( ម . ព . សីតកាល )។
-
សីតា នាម
អាចម៍បំណះ, ឈ្មោះសុរាមួយប្រភេទ។
-
សីតាលុ គុណនាម
ដែលមានត្រជាក់ច្រើន; ប្រទេសរងាខ្លាំង; មនុស្សចាញ់រងា ( ព . ផ្ទ .) ឧណ្ហាលុ )។
-
សីតុណ្ហភាព នាម
ភាពត្រជាក់និងក្ដៅ, ភាពនៃបរិយាកាសត្រជាក់និងក្ដៅដែលផ្សព្វផ្សាយមកប៉ះលើខ្លួនយើង។
-
សីតុណ្ហមាត្រ នាម
ឧបករណ៍សម្រាប់វាស់សីតុណ្ហភាព
-
សីតូបករណ៍ នាម
ឧបករណ៍សម្រាប់ឱ្យកកឬត្រជាក់។
-
សីតោទក នាម
ទឹកត្រជាក់។
-
សីទន្តរ នាម
សមុទ្រឥតសរសៃ, សមុទ្រទឹកកក។
-
សីពែន នាម
សីតូចធ្វើដោយស្លាបសត្វនិងស្បែកជាដើមសម្រាប់ទាត់ដោយបាតជើង។
-
សីមន្តរិក នាម
ទីដែលរាំងព្រំប្រទល់។
-
សីមន្តរិកបាសាណ នាម
ថ្មឥតមានកម្រិតទំហំនិងកម្ពស់ដែលព្រះភិក្ខុសង្ឃឱ្យដាំជាសម្គាល់ទីដីសីមន្តរិក, ដាំឃ្លាតចេញពីខាងក្រៅនៃនិមន្តសីមាចេញទៅប្រវែងមួយគក់ឬមួយចំអាមឬក៏យ៉ាងខ្លីបំផុតត្រឹមបួនធ្នាប់ក៏បាន, បើឱ្យឃ្លាតឆ្ងាយជាងប្រមាណនេះទៅទៀតក៏ជាការប្រពៃ។រាជិគឺស្លឹកសីមា១គូដាំទន្ទឹមគ្នាមួយសន្លឹកខាងក្នុងជានិមិត្តសីមាមួយសន្លឹកខាងក្រៅជាសីមន្តរិកបាសាណទីដីចន្លោះត្រង់កណ្ដាលជាដីសីមន្តរិកមិនឱ្យទីដីសីមានិងដីសីមាទាំង២ខាងប៉ះទង្គិចគ្នា ( ព . វិ .)។
-
សីមា នាម
ព្រំ, ព្រំដី, ព្រំដែន, ព្រំប្រទល់; ខេត្ត, ខេត្តដែន។ទីមានព្រំកំណត់ដែលសង្ឃសន្មតជាស្ថានសម្រាប់ធ្វើសង្ឃកម្មជាដើម ( ព . វិ .)។
-
សីមានិមិត្ត នាម
( ម . ព . និមិត្តសីមា )។
-
សីមាពន្ធ គុណនាម
ដែលកម្រិតព្រំដែន, ដែលជាក្រវាត់ព្រំសីមា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។