វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 97 / 204
-
សិសិរមាស នាម
ខែរងាខ្លាំង។
-
សិសិរសម័យ នាម
( ម . ព . សិសិរកាល )។
-
សិសិរៈ គុណនាមនាម
ត្រជាក់ខ្លាំង, រងា, រងាខ្លាំង។
-
សិសុ គុណនាមនាម
តូច; ជំទង់; កូនខ្ចី, កូនតូច, ក្មេងតូច; កូនសត្វ; ពន្លក, លំពង់; ព្រះអាទិត្យដែលទើបរះ។
-
សិសុកល្បៈ នាម
ដូចជាកូនក្មេង។
-
សិសុកាល នាម
កាលនៅក្មេងមិនទាន់ដឹងក្ដី, វ័យរបស់ក្មេងតូច។
-
សិសុកីឡា នាម
( ម . ព . សិសុក្រីឌា )។
-
សិសុក័ល្ប៍ នាម
( ម . ព . សិសុកល្បៈ )។
-
សិសុក្រីឌា នាម
ល្បែងក្មេង។
-
សិសុជន នាម
កូនក្មេង, ពួកក្មេង។
-
សិសុពាក្យ នាម
សម្ដីក្មេងតូច។
-
សិសុភាព នាម
បែបបទឬសណ្ដាប់ធ្នាប់របស់ក្មេងតូច។
-
សិសុវាក្យ នាម
( ម . ព . សិសុពាក្យ )។
-
សិស្យ នាម
( ម . ព . សិស្ស )។
-
សិស្ស នាម
អ្នករៀនចំណេះពីគ្រូ, អ្នកដែលគ្រូត្រូវបង្ហាត់បង្រៀនឬត្រូវប្រៀនប្រដៅ។
-
សិស្សគណ នាម
គណៈសិស្ស, ពួកសិស្ស។
-
សិស្សធ្វើវត្ត នាម
សិស្សធ្វើសេចក្ដីគោរពចំពោះគ្រូ។
-
សិស្សបំបួស នាម
សិស្សដែលឧបជ្ឈាយ៍ឬអាចារ្យបំបួសជាសាមណេរ។
-
សិស្សរបួស នាម
សិស្សរបស់ពេទ្យហ្ម, សិស្សថ្នាំសង្កូវ។
-
សិស្សវត្ត នាម
សិស្សដែលនៅរៀនក្នុងវត្ត។
-
សិស្សសាលា នាម
សិស្សដែលរៀននៅក្នុងសាលា។
-
សិស្សសិប្បៈ នាម
សិស្សរៀនសិប្បៈ។
-
សិស្សសិល្ប៍ នាម
( ម . ព . សិស្សសិប្បៈ )។
-
សិស្សសូត្រ នាម
សិស្សរបស់លោកគ្រូសូត្រឬគ្រូសូធ្យ។
-
សិស្សសូធ្យ នាម
( ម . ព . សិស្សសូត្រ )។
-
សិស្សានុសិស្ស នាម
សិស្សទាំងឡាយសិស្សនិងសិស្សបន្ទាប់គឺសិស្សនៃសិស្ស; សិស្សតូចនិងសិស្សធំឬសិស្សផ្ទាល់និងចៅសិស្ស
-
សី នាម
ប្រដាប់សម្រាប់ទាត់លេង; សីមាន៣ប្រភេទគឺសីមេលោងសីដក់និងសីពែន
-
សីឃ គុណនាម
ឆាប់, រហ័ស, ភ្លាម។
-
សីឃជវ័ន នាម
សន្ទុះរហ័ស។
-
សីឃវេគ នាម
កម្លាំងឬល្បឿនរហ័ស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។