វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 96 / 204
-
សិល្បសាលា នាម
រោងរៀនសិល្បៈ; រោងការងារ ( សិប្បសាលា )។
-
សិល្បសាស្ត្រ នាម
តម្រាសម្រាប់រៀនសិល្បៈ។
-
សិល្បសិក្សា នាម
ការរៀនសិល្បៈ; ការរៀនធ្វើជាង។
-
សិល្បាករ នាម
ទីកើតសិល្បៈ; កន្លែងបង្កើតសិល្បៈ។
-
សិល្បាគារ នាម
( ម . ព . សិល្បគ្រឹះ )។
-
សិល្បាចារ្យ នាម
( ម . ព . សិប្បាចារ្យ )។
-
សិល្បារម្មណ៍ នាម
រូបារម្មណ៍សិល្បៈដែលកើតមានឡើងនៅក្នុងប្រធានអារម្មណ៍របស់អ្នកអានអ្នកស្ដាប់អ្នកទស្សនាបន្ទាប់ពីមានការវិនិច្ឆ័យចំពោះរូបារម្មណ៍ថាល្អឬមិនល្អសមឬមិនសមពីរោះឬមិនពីរោះជាដើម។
-
សិល្បៈ នាម
របៀបឬបំណិនក្នុងការធ្វើអ្វីមួយ; កម្រងចំណេះដឹងនិងច្បាប់ទម្លាប់ក្នុងផ្នែកណាមួយ
-
សិល្បៈការ្យ នាម
អំពើឬផលដែលកើតចេញពីសិល្បៈ, ស្នាដៃសិល្បៈ។
-
សិល្បៈទស្សនីយភាព នាម
ទម្រង់សិល្បៈសម្ដែងគ្រប់ប្រភេទកើតពីការប្រតិបត្តិពីទេពកោសល្យនិងការប្រឌិតញាណដ៏អស្ចារ្យរបស់មនុស្សដែលគួរឱ្យរំភើបគួរឱ្យចង់មើលគួរឱ្យចង់ស្តាប់និងគួរគិត
-
សិល្បៈនាដកម្ម នាម
ទម្រង់សិល្បៈទស្សនីយភាពដែលសម្ដែងអំពីរឿងមួយតាមរយៈពាក្យសម្ដីនិងសកម្មភាពតួអង្គនៅក្នុងសាច់រឿងនៅចំពោះមុខទស្សនិកជន
-
សិល្បៈសម្ដែង នាម
ទម្រង់នៃសិល្បៈដូចជាតន្រ្តីរបាំល្ខោនជាដើមដែលប្រគំសម្ដែងសម្រាប់បម្រើអ្នកស្ដាប់ទស្សនិកជន។
-
សិល្បៈសូនរូប នាម
ប្រភេទនៃសិល្បៈដែលទាក់ទងនឹងការបង្កើតគំរូឬក៏តំណាងឱ្យអ្វីៗតួយ៉ាងដូចជាចម្លាក់វិចិត្រកម្មនិងកុម្ភការភណ្ឌជាដើម។
-
សិល្ប៍ នាម
( ម . ព . សិល្ប )។
-
សិល្ប៍វិជ្ជា នាម
វិទ្យាសាស្ត្រសម្រាប់ណែនាំឬពិនិត្យវាយតម្លៃលើសោភ័ណនៅក្នុងស្នាដៃអក្សរសិល្ប៍សិល្បៈច្បាប់ឧបទេសជាដើម។
-
សិល្ប៍វិធី នាម
សិល្បៈវិធីសាស្ត្រឬមធ្យោបាយផ្សេងៗរបស់អ្នកនិពន្ធក្នុងការសរសេររឿងដើម្បីទាក់ទាញអារម្មណ៍អ្នកអានអ្នកស្តាប់អ្នកទស្សនាឱ្យជក់ចិត្តចាប់អារម្មណ៍ទៅតាមដំណើររឿង។
-
សិល្ប៍សាស្ត្រ នាម
( ម . ព . សិល្បសាស្ត្រ )។
-
សិល្ប៍សាស្ត្រវិទ្យាការ នាម
ការចេះសិល្បសាស្ត្រ។ខ្មែរច្រើនហៅសំដៅចំពោះមន្តអាគមផ្សេងៗ។
-
សិវក្ខេត្ត នាម
ខេត្តដែនឬទីរបស់ព្រះឥសូ; តំបន់ឬទីសុខសប្បាយ។
-
សិវក្សេត្រ នាម
( ម . ព . សិវក្ខេត្ត )។
-
សិវមន្ត នាម
មន្តរបស់ព្រះឥសូរ; មន្តសម្រាប់រម្ងាប់ជំងឺ។
-
សិវមន្ត្រ នាម
( ម . ព . សិវមន្ត )។
-
សិវមោក្ខ នាម
ធម៌ជាគ្រឿងរួចចាកទុក្ខនាំឱ្យបានសុខក្សេមក្សាន្ត, អរិយមគ្គ; ស្ថានបរមសុខ, ព្រះនិញ្វន។
-
សិវរាត្រី នាម
រាត្រីក្សេមក្សាន្ត; ជាឈ្មោះពិធីសម្ពោធរំឭកដល់ព្រះឥសូរសូមពរស្រីសួស្ដីឱ្យបានសេចក្ដីសុខចម្រើន, គេធ្វើនៅថ្ងៃ១៤រោចខែផល្គុន ... ( តាមលទ្ធិព្រាហ្មណិកក្នុងប្រទេសឥណ្ឌា )។
-
សិវរូប នាម
រូបព្រះឥសូរ។
-
សិវលិង្គ នាម
លិង្គព្រះឥសូរគឺថ្មដែលគេឆ្លាក់ជារូបអង្គជាតបុរសសន្មតថាជាអង្គជាតរបស់ព្រះឥសូរសម្រាប់ធ្វើសក្ការបូជាក្រាបសំពះគោរពតាមលទ្ធិព្រាហ្មណិក, ខ្មែរហៅលិង្គឬអង្គជាគូគ្នានឹងថ្មខ្មៅដែលហៅថាឧមាយោនីឬបំពង់ខ្ចី ...។
-
សិវាល័យ នាម
លំនៅព្រះឥសូរ; ឋានត្រជាក់ត្រជំ។
-
សិវិកា នាម
វ; គ្រែស្នែង; ( រ . ស .)
-
សិវៈ គុណនាមនាម
ត្រជាក់ត្រជំ; ដែលជាសុខ, សុខសប្បាយ, សុខសម្រាន្ត, បរមសុខ, ក្សេម, ក្សេមក្សាន្ត, មានស្រីសួស្ដី; ដែលរុងរឿង, ថ្កើងថ្កាន។
-
សិសិរកាល នាម
កាលឬសម័យដែលរងាខ្លាំង, វេលារងាខ្លាំង, រដូវរងាខ្លាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។