វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 95 / 204
-
សិលាប្រាសាទ នាម
ប្រាសាទថ្ម។
-
សិលាប្រែកំណើត នាម
( ភូមិ .) សិលាកើតពីសិលាម៉ាក់ម៉ាឬសិលាកម្ទេចកំណដែលបានផ្លាស់ប្ដូរវាយភាព ( របៀបបផ្គុំភាគល្អិតៗនៃដីដូចជាដីឥដ្ឋល្បាប់ម៉ដ្ឋខ្សាច់ក្រួសល្អិត ...) ទម្រង់និងសមាសភាពក្រោមអំពើនៃសីតុណ្ហភាពនិងសម្ពាធខ្ពស់ព្រមទាំងក្រោមអំពើនៃសកម្មភាពគីមីនៅក្នុងជម្រៅដីក្នុងរយ : ពេលដ៏យូរ
-
សិលាព័ណ៌ នាម
ព័ណ៌ថ្ម។
-
សិលាព័រ្ស នាម
ភ្លៀងធ្លាក់ដុំថ្ម ( ជាអព្ភូតហេតុដែលកើតមានព្រោះអំពើទុច្ចរិតដែលមានតំណាលក្នុងបុរាណសម័យ )។
-
សិលាភាព នាម
កំណើតថ្ម, កំណើតអំពីថ្ម; ភាពថ្ម, បែបដូចថ្ម
-
សិលាម៉ាក់ម៉ា នាម
( ភូមិ .) សិលាកើតពីម៉ាក់ម៉ា ( សិលាក្ដៅរលាយនៅក្នុងផែនដី ) ដែលចេញមកពីសំបកផែនដីហើយចុះត្រជាក់និងកករឹង
-
សិលាម័យ នាម
ដែលធ្វើដោយថ្ម, ដែលយកថ្មធ្វើ
-
សិលាលេខ នាម
( ម . ព . សិលាចារឹក )។
-
សិលាវណ្ណ នាម
( ម . ព . សិលាព័ណ៌ )។
-
សិលាវិទ្យា នាម
សាខានៃភូគព្ភសាស្រ្តដែលសិក្សាអំពីការពិពណ៌នានិងចំណាត់ថ្នាក់សិលា។
-
សិលាវេស្ម័ន នាម
ផ្ទះថ្ម; កំពែងថ្ម។
-
សិលាសនៈ នាម
អាសនៈថ្ម ( យ៉ាងដូចកៅអីថ្មជាដើម )។
-
សិលាសស្ត្រា នាម
សស្ត្រាដែលធ្វើដោយថ្ម។
-
សិលាសារ នាម
ដែក។
-
សិលាស្ដម្ភ នាម
សសរថ្ម។
-
សិលុច្ច័យ នាម
ភ្នំ; ភ្នំត្រងិលគឺភ្នំថ្មសុទ្ធដែលឥតរុក្ខជាតិឬសូម្បីតែតិណជាតិក៏គ្មានដែរ ( សុទ្ធបាសាណបព៌ត )។
-
សិលោក នាម
ពាក្យស្លោក; សេចក្ដីសរសើរ; កេរ្តិ៍ឈ្មោះល្អ; ពាក្យកាព្យសម្រាប់សូត្រសរសើរគុណ; ឆន្ទ, គាថាជាភាសាបាលីឬសំស្ក្រឹត ( ច្រើនតែគាថាដែលកំណត់ដោយបាទ៤ក្នុងបាទមួយៗមានអក្សរប្រាំបីៗតួ ); ខ្មែរច្រើនហៅស្លោកជាង។
-
សិលោរស្ក នាម
ភ្នំហិមពាន្តឬហិមាល័យ
-
សិល្ប នាម
សិប្បៈ។
-
សិល្បករ នាម
អ្នកសិល្បៈ។
-
សិល្បការ នាម
( ម . ព . សិល្បករ )។
-
សិល្បការិន នាម
( ម . ព . សិល្បការ )។
-
សិល្បការិនី នាម
( ម . ព . សិល្បករ )។
-
សិល្បការ្យ នាម
ផលទាំងឡាយដែលកើតចេញពីស្នាដៃមនុស្ស។
-
សិល្បគារ
( ម . ព . សិល្បគ្រឹះ )។
-
សិល្បគ្រឹះ នាម
( ម . ព . សិល្បសាលា )។
-
សិល្បជីវិកា នាម
( ម . ព . សិប្បជីវិកា )។
-
សិល្បជីវិន នាម
( ម . ព . សិប្បជីវី )។
-
សិល្បវិទ នាម
អ្នកចេះសិល្បៈ ( សិប្បវិទូ )។
-
សិល្បវិទ្យា នាម
ការចេះសិល្បៈ; ចំណេះជាង ( សិល្បសាស្ត្រ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។