វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 94 / 204
-
សិរីមតី នាម
( ម . ព . សិរីមន្ត )។
-
សិរីមន្ត គុណនាមនាម
ដែលមានសិរី; អ្នកមានសិរី។
-
សិរីមន្តី នាម
( ម . ព . សិរីមន្ត )។
-
សិរីវិលាស នាម
វិលាសដ៏មានសិរី។
-
សិរីវុឌ្ឍិ នាម
សេចក្ដីចម្រើនដោយសិរី។
-
សិរីសក្យមុនី នាម
ព្រះសក្យមុនីមានសិរី, ព្រះមានបុណ្យ។
-
សិរីសម្បត្តិ នាម
សម្បត្តិមានសិរី។
-
សិរីសយនា នាម
ដំណេកដ៏មានសិរី; ក្រឡាបន្ទំ។
-
សិរីសោភា នាម
លំអនៃសិរី។
-
សិរីសោភ័ណ នាម
ឈ្មោះក្រុងមួយនៃខេត្តបន្ទាយមានជ័យ។
-
សិរឹសបសត្ត នាម
( ម . ព . សរីស្រឹប )។
-
សិរោឃាត នាម
ការវាយឬសំពងក្បាល។
-
សិរោធរា នាម
សរីរាវយវៈដែលទ្រក្បាល ( ក )។
-
សិរោប្រហារ នាម
( ម . ព . សិរោឃាត )។
-
សិរោមណី នាម
ចូឡាមណី, ស្នៀតសក់ដាំពេជ្រ។
-
សិរោរ័ត្ន នាម
( ម . ព . សិរោមណី )។
-
សិរោវេដ្ឋន៍ នាម
( ម . ព . សិរប័ដ )។
-
សិរ្ស នាម
ដូចគ្នានឹងសិរ។
-
សិរ្ស៍ នាម
( ម . ព . សិរ្ស )។
-
សិលង្គារ នាម
( ម . ព . សិលាង្គារ )។
-
សិលា នាម
ថ្ម។
-
សិលាកម្ទេចកំណ នាម
សិលាកើតមកពីការចាក់បង្គរនៃកម្ទេចកំណដែលដឹកជញ្ជូនដោយចរន្តទឹកហើយជួនកាលដោយខ្យល់និងផែនទឹកកកដូចជាដីឥដ្ឋ, ខ្សាច់, ក្រួស, ម្នាងសិលា, ថ្មកំបោរជាដើម
-
សិលាគ្រឹះ នាម
ផ្ទះថ្ម; គុហាក្នុងភ្នំ។
-
សិលាង្គារ នាម
ថ្មដែលទៅជាធ្យូង ( ធ្យូងថ្ម )។
-
សិលាចារឹក នាម
អក្សរថ្ម។
-
សិលាចុណ្ណ នាម
ផង់ថ្ម ( ស៊ីម៉ងត៍ )។
-
សិលាជតេល នាម
ប្រេងដែលមានប្រភពចេញពីក្នុងថ្ម ( ដូចយ៉ាងប្រេងកាតជាដើម )។
-
សិលាធាតុ នាម
ធាតុថ្ម, ដីសថ្ម។
-
សិលាបដ្ដ នាម
បន្ទះថ្ម, ផែនថ្ម។
-
សិលាប័ដ នាម
( ម . ព . សិលាបដ្ដ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។