វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 93 / 204
-
សិប្បីជាតិ នាម
ខ្យង; ជាតិខ្យងទូទៅ
-
សិប្បីសត្វ នាម
ពពួកសត្វមានសាច់ទន់គ្មានឆ្អឹងខ្នងហើយមានសំបកដែលមានជាតិកំបោរដូចជាខ្យង, លៀស, ខ្ចៅ, គ្រំជាដើម
-
សិប្បៈ នាម
( ម . ព . សិប្ប )។
-
សិព្វកម្ម នាម
( ម . ព . សិព្វន )។
-
សិព្វការី នាម
( ម . ព . សិព្វនការក )។
-
សិព្វន នាម
ការដេរ ( ហៅសិព្វកម្មឬសិព្វនកម្មក៏បាន )។
-
សិព្វនកម្ម នាម
( ម . ព . សិព្វន )។
-
សិព្វនការក នាម
អ្នកធ្វើការដេរ, អ្នកដេរ, ជាងដេរ។
-
សិព្វនការិកា នាម
( ម . ព . សិព្វនការក )។
-
សិព្វនការិនី នាម
( ម . ព . សិព្វនការក )។
-
សិព្វនី នាម
តណ្ហា ( តណ្ហាបានជាហៅសិព្វនីព្រោះជាគ្រឿងដេរចាក់ស្រែះចិត្តសត្វលោក )។
-
សិព្វយន្ត នាម
ម៉ាស៊ីនដេរយន្តដេរ។
-
សិម្ពលី នាម
ឈើរកា, ដើមរកា។
-
សិម្ពលីវ័ន នាម
ព្រៃរកា។
-
សិម្ពិកូល នាម
ពពួកបន្លែជាលតាជាតិមានផ្លែជាកួរ។
-
សិរ នាម
ក្បាល; ( រ . ស .)
-
សិរកបាល នាម
អំបែងក្បាល, លលាដ៏ក្បាល។
-
សិរតាណ នាម
គ្រឿងការពារក្បាលគឺដួន, មួក។
-
សិរត្រាណ នាម
( ម . ព . សិរតាណ )។
-
សិរបីឌា នាម
ដំណើរឈឺក្បាល។
-
សិរបីឡា នាម
( ម . ព . សិរបីឌា )។
-
សិរប័ដ នាម
ឈ្នួតក្បាល។
-
សិរប្រណាម នាម
ការឱនក្បាលសំពះ, ការក្រាបថ្វាយបង្គំ, ការងក់ក្បាលគំនាប់។
-
សិរមាន់ នាម
ឈ្មោះឈើធំមួយប្រភេទផ្លែស្រដៀងនឹងគូលែនតែតូចជាងគូលែនបរិភោគបាន ( សរសេរជាសេរមាន់ក៏មាន )។
-
សិរសា គុណកិរិយាកិរិយាសព្ទ
ដោយត្បូង ( ដោយក្បាលគឺឱនក្បាលគោរព )។
-
សិរសាប្រណិប័ត នាម
( ម . ព . សិរប្រណាម )។
-
សិរសាប្រណិប័តន៍ នាម
( ម . ព . សិរប្រណាម )។
-
សិរស៍ នាម
ដូចគ្នានឹងសិរឬសិរ្ស, សិរ្ស៍។
-
សិរិ កិរិយាសព្ទ
រួម, រួបរួម, ផ្សំ, បូកផ្សំ
-
សិរី នាម
លម្អដែលគួរឱ្យស្រឡាញ់; សួស្ដី, ស្រីសួស្ដី, មង្គល; ជោគ; សេចក្ដីសុខ, សេចក្ដីចម្រើន; បុណ្យ, បុណភ័ព្យ, ភ័ព្យព្រេង, សំណាងល្អ; ព្រេងសំណាងល្អ; ទ្រព្យ; ការមានបាន, លាភ; ឥស្សរភាព, តេជះអំណាច; រាជស័ក្ដិ; ទិព្យស័ក្ដិ; ភគវតី; លក្ស្មី។ល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។