វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 92 / 204
-
សិន្ធុ នាម
នទី, ទន្លេ; មហាសមុទ្រ; ទឹក, ធ្នារទឹក។
-
សិន្ធុបតី នាម
ម្ចាស់សមុទ្រ; នាមទេវតាជាម្ចាស់សមុទ្រ ( វរុណ )។
-
សិន្ធុសង្គម នាម
ទន្លេប្រសព្វមុខ; មាត់ពាម។
-
សិន្ធៅវ៍ នាម
ពាក្យក្លាយមកពីសិន្ធវ។
-
សិបទីលាន គុណនាម
ចំនួន១០០០សិចទីលាន១ពាន់កោដិបកោដិតាមបកតិសំខ្យាខ្មែរបុរាណ ( មានសូន្យ២៤)។
-
សិបទីសេមី នាម
( វេជ្ជ .) អាំងហ្វិចស្យុង (infection) ធ្ងន់ធ្ងរដោយសារបាក់តេរ៉េមី (bactérémie) ខ្ពស់បណ្ដាលឱ្យមានរោគសញ្ញាគ្រុនក្ដៅញាក់និងអស់កម្លាំងខ្លាំងរហូតដល់ស្ហុក (choc)
-
សិប្ប នាម
ជំនាង, ការជាងផ្សេងៗ, ហត្ថកម្មគ្រប់យ៉ាង; ចំណេះដែលត្រូវសិក្សាមានការជាងឈើ, ការឆ្លាក់គូរ, រៀបឥដ្ឋ, បូកបាយអរហូតដល់ការបង្ហាត់សេះ, បង្ហាត់ដំរី; ចំណេះភ្លេងតន្ត្រី, ច្រៀង, រាំជាដើមឬការប្រដាប់តាក់តែង, ការរចនាវិចិត្រផ្សេងៗ ( ហៅសិប្បៈឬសិល្បៈទាំងអស់ )។
-
សិប្បកម្ម នាម
ការជាង។
-
សិប្បករ នាម
ជាង, អ្នកធ្វើជាង។
-
សិប្បការ នាម
( ម . ព . សិប្បករ )។
-
សិប្បការិកា នាម
( ម . ព . សិប្បករ )។
-
សិប្បការិនី នាម
( ម . ព . សិប្បករ )។
-
សិប្បការី នាម
( ម . ព . សិប្បករ )។
-
សិប្បជីវិកា នាម
ការចិញ្ចឹមជីវិតដោយសិប្បកម្ម។
-
សិប្បជីវិនី នាម
( ម . ព . សិប្បជីវី )។
-
សិប្បជីវី នាម
អ្នកចិញ្ចឹមជីវិតដោយសិប្បកម្ម។
-
សិប្បនិម្មិត គុណនាម
ដែលមិនមែនកើតឡើងតាមធម្មជាតិដែលកែច្នៃឬចម្លងយកតាមលំនាំធម្មជាតិ
-
សិប្បវតី នាម
( ម . ព . សិប្បវន្ត )។
-
សិប្បវន្ត នាម
អ្នកមានសិប្បៈ។
-
សិប្បវន្តី នាម
( ម . ព . សិប្បវន្ត )។
-
សិប្បវិទូ នាម
អ្នកចេះសិប្បៈ។
-
សិប្បសាលា នាម
សាលារៀនសិប្បៈ, រោងការ។
-
សិប្បាចារ្យ នាម
គ្រូបង្រៀនចំណេះផ្នែកខាងការងារហត្ថកម្មមានជាងផ្ទះ, ជាងគំនូរ, ជាងឡាន, ម៉ាញ៉េ, ទូរទស្សន៍, ទូរសព្ទជាដើម។
-
សិប្បិកា នាម
( ម . ព . សិប្បិកៈ )។
-
សិប្បិកៈ នាម
អ្នកមានសិប្បៈ, អ្នកធ្វើសិប្បកម្ម; សិប្បិកាឬសិប្បិនី។
-
សិប្បិនី នាម
( ម . ព . សិប្បិកៈ )។
-
សិប្បិយការ នាម
មុខការដែលជាកំណើតនៃសិប្បៈ, កន្លែងបង្កើតសិប្បៈ។ពាក្យនេះខ្មែរសន្មតប្រើជាឈ្មោះក្រសួងសេនាបតីដែលត្រូវគ្រប់គ្រងត្រួតត្រាលើការបង្កើតសិប្បៈផ្សេង ( សម័យមុន )។
-
សិប្បិវប្បកម្ម នាម
របរចិញ្ចឹមសិប្បីជាតិប្រកបដោយបច្ចេកទេស។
-
សិប្បិវប្បករ នាម
អ្នកចិញ្ចឹមសិប្បីជាតិ។
-
សិប្បី នាម
( ម . ព . សិប្បិកៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។