វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 91 / 204
-
សិន គុណកិរិយានាម
មាត្រារង្វាស់ឬចម្ងាយប្រវែង២០ព្យាម។
-
សិនរ៉ា គុណនាម
សិនណា៎! ឬសិនទៅ!
-
សិនិទ្ធ គុណនាម
ស្និទ្ធ; ស្អិត; ខាប់; ឆ្ងាញ់; ល្អ, ល្អិតល្អ; ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត។
-
សិនិទ្ធពល នាម
កម្លាំងនៃភាពជាប់ឬស្អិត។
-
សិនិទ្ធភាព នាម
ភាពជិតស្និទ្ធ, សេចក្ដីស្និទ្ធស្នាល, ការជិតដិតនឹងគ្នា
-
សិនិទ្ធមិត្ត នាម
មិត្តស្និទ្ធ, មិត្តទំនុកទុកចិត្ត។
-
សិនិទ្ធយាគូ នាម
បបរខាប់; បបរឆ្ងាញ់។
-
សិនេរុ នាម
ភ្នំព្រះសុមេរុ៍ ( ហៅសិនេរុរាជ " ស្ដេចភ្នំឈ្មោះសិនេរុ " ក៏បាន )។
-
សិនេហ នាម
ជ័រ, ជ័រស្អិត, របស់ស្អិត, ប្រេងស្អិត; សេចក្ដីស្រឡាញ់ជាប់ចិត្ត ( ស្នេហា )។
-
សិនេហកៈ នាម
( ម . ព . សិនេហមិត្ត )។
-
សិនេហគរុ គុណនាមនាម
ដែលធ្ងន់ដោយស្នេហា; អ្នកដែលមានចិត្តជ្រប់ព្រោះក្ដីស្នេហា។
-
សិនេហចិត្ត នាម
ចិត្តស្នេហា។
-
សិនេហប្បដិព័ទ្ធ គុណនាមនាម
ដែលជាប់ជំពាក់ដោយស្នេហា; អ្នកដែលជាប់ជំពាក់ដោយស្នេហា។
-
សិនេហប្បហាន នាម
ការលះក្ដីស្នេហា។
-
សិនេហប្រតិព័ទ្ធ នាម
( ម . ព . សិនេហប្បដិព័ទ្ធ )។
-
សិនេហប្រហាន នាម
( ម . ព . សិនេហប្បហាន )។
-
សិនេហមិត្ត នាម
មិត្រកម្សត់កម្រ។
-
សិនេហវតី នាម
( ម . ព . សិនេហវន្ត )។
-
សិនេហវន្ត គុណនាមនាម
ដែលមានស្នេហា; អ្នកដែលមានក្ដីស្នេហា។
-
សិនេហវន្តី នាម
( ម . ព . សិនេហវន្ត )។
-
សិន្ទ នាម
( ម . ព . សិន្ធុ )។
-
សិន្ធ នាម
( ម . ព . សិន្ទ )។
-
សិន្ធព នាម
សេះដែលកើតក្នុងដែនសិន្ធវៈ, សេះដែលមានពូជពីដែនសិន្ទវៈ ( សេះទេស )
-
សិន្ធពពាជី នាម
សេះសិន្ធព។
-
សិន្ធពមនោម័យ នាម
សេះសិន្ធពដែលមានល្បឿនឆាប់ទាន់ចិត្ត។
-
សិន្ធពអមរិន្ទ នាម
ព្រះនាមក្សត្រិយ៍អង្គមួយជាតិរាស្ត្រសុទ្ធបានសោយរាជ្យក្នុងកម្ពុជរដ្ឋពីក្នុងព្រះជន្ម៧ឆ្នាំក្នុងខាងចុងសតវត្ស៍រទី១២នៃពុទ្ធសករាជ ( ព . ស . ១១៨១; ឆ្នាំរកានព្វស័កគ . ស . ៦៣៧)
-
សិន្ធពអស្សតរ នាម
( ម . ព . សិន្ធពពាជី )។
-
សិន្ធពអាជានេយ្យ នាម
សេះសិន្ធពយ៉ាងលឿន។
-
សិន្ធវ គុណនាមនាម
ដែលជាប់ទាក់ទងដោយទន្លេ, ដោយសមុទ្រ, ដោយទន្លេសិន្ធុ; ដែលកើតក្នុងទន្លេ, ក្នុងសមុទ្រ, ក្នុងដែនសិន្ធវៈ។
-
សិន្ធវៈ គុណនាម
( ម . ព . សិន្ធវ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។