វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 90 / 204
-
សិទ្ធិ នាម
សេចក្ដីសម្រេច; សេចក្ដីសម្រេចផលឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីចម្រើន; សេចក្ដីស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន។
-
សិទ្ធិកម្មសិទ្ធិ នាម
( ភូមិ .) សិទ្ធិដែលកម្មសិទ្ធិករអាចប្រើប្រាស់អាស្រ័យផលនិងចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួនដោយសេរីបានក្នុងទំហំដែលច្បាប់កំហិត។
-
សិទ្ធិករ គុណនាម
ដែលធ្វើឱ្យសម្រេច, ដែលឱ្យសម្រេចផលប្រយោជន៍។
-
សិទ្ធិការក នាម
អ្នកធ្វើឱ្យសម្រេចប្រយោជន៍។
-
សិទ្ធិការិកា នាម
( ម . ព . សិទ្ធិការក )។
-
សិទ្ធិការ្យ នាម
ដំណើរធ្វើឱ្យសម្រេចប្រយោជន៍។
-
សិទ្ធិក្សេត្រ នាម
ទីកើតនៃសេចក្ដីសុខសេចក្ដីចម្រើន។
-
សិទ្ធិគុណ នាម
គុណដែលនាំឱ្យសម្រេចប្រយោជន៍។
-
សិទ្ធិជោគ នាម
ឫក្សពារពេលាល្អដែលអាចញ៉ាំងប្រយោជន៍ឱ្យសម្រេចតាមបំណង។
-
សិទ្ធិជ័យ នាម
ជម្នះដាច់ស្រេច។
-
សិទ្ធិតេជ នាម
តេជះនៃសិទ្ធិ។
-
សិទ្ធិតេជះ នាម
( ម . ព . សិទ្ធិតេជ )។
-
សិទ្ធិទស្សិនី នាម
( ម . ព . សិទ្ធិទស្សី )។
-
សិទ្ធិទស្សី នាម
អ្នកដែលប្រមើលឃើញសេចក្ដីចម្រើនទៅខាងមុខ។
-
សិទ្ធិបុព្វក្រ័យ នាម
( ច្ប .) សិទ្ធិដែលមានចែងក្នុងច្បាប់ឬកិច្ចសន្យាដោយស្ម័គ្រចិត្តក្នុងការផ្ដល់ឱ្យទៅនីតិបុគ្គលសាធារណៈឬនីតិបុគ្កលឯកជនទទួលបាននូវសិទ្ធិដំបូងគេក្នុងការទិញអចលនទ្រព្យបម្រើឱ្យផលប្រយោជន៍សាធារណៈក្នុងលក្ខខណ្ឌដែលម្ចាស់កម្មសិទ្ធិយល់ព្រម។
-
សិទ្ធិបុរមា នាម
( ច្ប .) សិទ្ធិដែលផ្ដល់ឱ្យជនណាម្នាក់ទទួលបានផលប្រយោជន៍អ្វីមួយមុនជនដទៃទៀត។
-
សិទ្ធិប្រាតិភោគប្រត្យក្ស នាម
សិទ្ធិម្ចាស់បំណុលដែលជាអ្នកផ្ដល់ហិរញ្ញប្បទានពាក់ព័ន្ធនឹងទ្រព្យដែលបានយកមកធ្វើជាប្រាតិភោគក្នុងការគ្រប់គ្រងលើតម្លៃដោះដូរវាជាសាច់ប្រាក់។
-
សិទ្ធិពល នាម
កម្លាំងនៃសេចក្ដីអង់អាច។
-
សិទ្ធិភូមិ នាម
( ម . ព . សិទ្ធិក្សេត្រ )។
-
សិទ្ធិមគ្គ នាម
ផ្លូវនៃសេចក្ដីចម្រើន។
-
សិទ្ធិមនុស្ស នាម
ស្ដង់ដានានាដែលទទួលស្គាល់និងការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ
-
សិទ្ធិមន្ត នាម
មន្តស័ក្ដិសិទ្ធិ ( ប្រើជាសិទ្ធមន្តឬមន្ត្រក៏បាន )។
-
សិទ្ធិមន្ត្រ នាម
( ម . ព . សិទ្ធមន្ត )។
-
សិទ្ធិមាគ៌ា នាម
( ម . ព . សិទ្ធិមគ្គ )។
-
សិទ្ធិយោគ នាម
ការប្រើគ្រឿងស័ក្ដិសិទ្ធិ។
-
សិទ្ធិវន្ត នាម
អ្នកមានសិទ្ធិលើវត្ថុណាមួយ។
-
សិទ្ធិសួស្ដិ៍ នាម
សិទ្ធិនិងសួស្ដី; សួស្ដីនៃសិទ្ធិ
-
សិទ្ធិសួស្តិ៍
សិទ្ធិនិងសួស្ដី; សួស្ដីនៃសិទ្ធិ
-
សិទ្ធិស័ក្ដិ នាម
អំណាចនៃការសម្រេចប្រយោជន៍។
-
សិទ្ធីស្វរៈ នាម
អ្នកដែលជាធំក្នុងការធ្វើឱ្យសម្រេចប្រយោជន៍; សិវៈ ( ព្រះឥសូរ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។