វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 89 / 204
-
សិថិលកម្ម នាម
ការធូរថយឬការបន្ធូរបន្ថយ។
-
សិថិលគារវៈ នាម
សេចក្ដីគោរពយ៉ាងស្បើយ, យ៉ាងតោះតើយ។
-
សិថិលគោរព នាម
( ម . ព . សិថិលគារវៈ )។
-
សិថិលភាព នាម
ដំណើរធូរថយឬដំណើរបន្ទូរបន្ថយ។
-
សិថិលមិត្ត នាម
មិត្តដែលរាប់អានគ្នាបន្តិចបន្តួច។
-
សិថិលមិត្រ នាម
( ម . ព . សិថិលមិត្ត )។
-
សិថិលសព្ទ នាម
សំឡេងធូរ; សូរស្រាល។
-
សិថិលានុសាសនី នាម
( ម . ព . សិថិលានុសាសន៍ )។
-
សិថិលានុសាសន៍ នាម
ការប្រៀបប្រដៅឬពាក្យស្ដីប្រដៅយ៉ាងធូរៗ, យ៉ាងស្រាលៗ, ព្រួលៗ។
-
សិថិលាភិវាទន៍ នាម
ការថ្វាយបង្គំ, សំពះសួរ, គំនាប់យ៉ាងស្បើយឬយ៉ាងតោះតើយ, យ៉ាងសោះអង្គើយ។
-
សិថិលោវាទ នាម
ឱវាទយ៉ាងធូរៗ, យ៉ាងច្បោលៗ។
-
សិទ្ធ គុណនាម
ដែលសម្រេចហើយ; ដែលស្រេចហើយ; ដែលសម្រេចតាមមាត្រាច្បាប់; ដែលស័ក្ដិសិទ្ធិ; សម្បូណ៌; ពូកែ, ខ្លាំងពូកែ; ជំនាញ, មានប្រាជ្ញាវាងវៃ។
-
សិទ្ធកម្ម នាម
អំពើឬការដែលសម្រេចហើយ។
-
សិទ្ធកាម គុណនាម
ដែលមានសេចក្ដីប្រាថ្នាឬមានបំណងសម្រេចហើយ។
-
សិទ្ធការ្យ នាម
ការងារដែលសម្រេចហើយ; ដែលមានការងារសម្រេចហើយ។
-
សិទ្ធជន នាម
មនុស្សខ្លាំងពូកែ, មនុស្សជំនាញ។
-
សិទ្ធញ្ញាណ នាម
ញាណដែលអាចសម្រេចសេចក្ដីដឹងបានងាយៗ។
-
សិទ្ធត្ថ នាម
អ្នកដែលមានប្រយោជន៍ឬមានបំណងសម្រេចហើយ, អ្នកសម្រេចប្រយោជន៍បានតាមបំណង; អ្នកមានស្រីសួស្ដី; គ្រាប់ស្ពៃស។
-
សិទ្ធធាតុ នាម
ធាតុរ៉ែដែលរម្លាយស្រេចហើយ; បារទ។
-
សិទ្ធន្ត នាម
ការយល់ព្រមដាច់ស្រេច។
-
សិទ្ធមន្ត នាម
មន្តស័ក្ដិសិទ្ធ។
-
សិទ្ធយោគ នាម
គ្រឿងប្រកបឬរបស់ស័ក្ដិសិទ្ធ។
-
សិទ្ធរស នាម
ទឹកបារទ។
-
សិទ្ធវិជ្ជា នាម
ចំណេះដែលសម្រេចហើយ។
-
សិទ្ធវិទ្យា នាម
( ម . ព . សិទ្ធវិជ្ជា )។
-
សិទ្ធាចារ្យ នាម
គ្រូអ្នកមានចំណេះយ៉ាងពូកែ, ត្រូវជំនាញ។
-
សិទ្ធាថ៌ នាម
( ម . ព . សិទ្ធត្ថ )។
-
សិទ្ធានុញ្ញាត កិរិយាសព្ទនាម
អនុញ្ញាតដែលសម្រេចតាមច្បាប់បញ្ញត្ត។
-
សិទ្ធាន្ត នាម
គោលសំខាន់នៃលទ្ធិឬទ្រឹស្ដីនៃសាសនា, ការគោរពនូវសេចក្ដីពិតផ្នែកសាសនាប្រកែកមិនបាន។
-
សិទ្ធាន្តនិយម នាម
ការអនុលោមតាមកិច្ចព្រមព្រៀងណាមួយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។