វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 88 / 204
-
សិគាល នាម
ចចក ( ឈ្មោល ); ចចកញីជាសិគាលីឬសិង្គាលី ( ព . កា .)។
-
សិគាលី នាម
( ម . ព . សិគាល )។
-
សិង កិរិយាសព្ទ
ដេក។ខ្មែរប្រើចំពោះតែជាសមណសព្ទ
-
សិង្គាល នាម
( ម . ព . សិគាល )។
-
សិង្គាលី នាម
( ម . ព . សិង្គាល )។
-
សិង្ឃាដ នាម
ផ្លែក្រចាប់; អ្វីៗដែលមានសណ្ឋានដូចផ្លែក្រចាប់។ខ្មែរហៅបាយដែលចាប់បន្តិចៗដាក់លើស្លឹកចេកពាសពីលើមាត់ឆ្នាំងថ្នាំថាបាយសិង្ឃាដឬបាយសិង្ឃាដក៍។
-
សិង្ឃាដក នាម
ផ្លូវបែកបី, ផ្លូវត្រឡែងកែងបីឬផ្លូវបែកបួន, ផ្លូវត្រឡែងកែងបួន។
-
សិង្ឃានិក នាម
សំបោរ, ទឹកសំបោរ; ( រ . ស .)
-
សិង្ហ នាម
សីហៈឬតោ។អ្នកខ្លះយល់ថាសិង្ហដោយខ្លួនតោដោយខ្លួន, ចួនកាលហៅរួមថាសិង្ហតោយល់ថាសិង្ហនិងតោ; តាមសេចក្ដីពិតសិង្ហឬសីហៈប្រែថាតោមិនមែនទីទៃពីគ្នាទេ, ប៉ុន្តែជាងរាល់ប្រទេសច្រើនធ្វើរូបក្លាយផ្សេងៗពីគ្នាក៏នាំឱ្យមានអ្នកយល់ថាសិង្ហឬសីហៈទីទៃពីតោ។
-
សិង្ហរាសី នាម
( ម . ព . សិង្ហៈ )។
-
សិង្ហល នាម
លង្កា; ជាតិមនុស្សអ្នកនៅក្នុងកោះលង្កា
-
សិង្ហលទ្វីប នាម
កោះសិង្ហល ( កោះលង្កា ) សព្វថ្ងៃនេះហៅឝ្រីលង្កា ( ស្រីលង្កា )។
-
សិង្ហលភាសា នាម
ភាសាអ្នកសិង្ហល ( សម្ដីអ្នកលង្កាទ្វីប )។
-
សិង្ហៈ នាម
ឈ្មោះរាសីទី៥ ( សីហៈ ) នៃសុរិយគតិ។
-
សិច គុណនាម
ដែលទាក់ទងទៅនឹងផ្លូវភេទ
-
សិចទីលាន គុណនាម
ចំនួន១០០០គ្វីនទីលានស្មើនឹង១កោដិបកោដិតាមបកតិសំខ្យាខ្មែរបុរាណ ( មានសូន្យ២១)។
-
សិចទ័រ នាម
( ប . ព .) ផ្នែកតូចបំផុតនៃឧបករណ៍ផ្ទុកទិន្នន័យ។
-
សិចប៉ប្រិច គុណនាម
( ម . ព . សិចមម៉ិច )។
-
សិចមម៉ិច គុណនាម
តិចតួច, ស្ដើងស្ដួច; ដែលរេចរិលស្ដួចស្ដើង
-
សិចស៊ី គុណនាមគុណកិរិយា
ដែលទាក់ទាញផ្លូវភេទ, ដែលទាក់ទាញអារម្មណ៍ផ្លូវភេទ
-
សិញ គុណនាម
ដែលញឹកស្អេក
-
សិញសុញ កិរិយាសព្ទគុណនាម
ត្រេះត្រុះ, ច្រិមច្រុម; ទើសមុខទើសក្រោយ
-
សិត កិរិយាសព្ទ
ផ្អៀងក្អមឬឆ្នាំងឱ្យទឹកហូរចេញស្រួលមិនឱ្យខ្ចាយ
-
សិតការណ៍ នាម
ហេតុនៃការញញឹម, ដំណើរញញឹម; ( រ . ស .)
-
សិតសក់ប្រទាស់ស្លាបក្អែក
សិតសក់ដែលកាត់ឡុងសុងប្រទាស់ចុងទាំងពីរខាងមកខាងក្រោយឱ្យមានសណ្ឋានស្រដៀងនឹងចំអេងស្លាបក្អែក ( សិតសក់បែបនេះមានតែក្នុងសម័យពីដើម )។
-
សិតអន្លិត គុណនាម
តិចតួចស្ដួចឆ្មារ
-
សិតអន្ល៉េត គុណនាម
( ម . ព . សិតអន្លិក )។
-
សិត្តាបៃ នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤អ៊ិចសាបៃ។ជាទូទៅក្នុងការនិយាយគេកំណត់យក១សិតាបៃស្មើនឹង១០០០អ៊ិចសាបៃហើយអក្សរកាត់គឺ ZB។
-
សិត្តាប៊ីត នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤អ៊ិចសាប៊ីត។ជាទូទៅក្នុងការនិយាយគេកំណត់យក១សិត្តាប៊ីតស្មើនឹង១០០០អ៊ិចសាប៊ីតហើយអក្សរកាត់គឺ Zb ឬ Zbit។
-
សិថិល គុណនាមនាម
ធូរ; រលុង; ស្រាល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។