វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 87 / 204
-
សាំដែល គុណកិរិយាគុណនាម
ដែលផ្ទួនដដែលៗ, ច្រំដែល
-
សាំទាំ កិរិយាសព្ទគុណនាម
ទាំនៅដដែលៗ, ដែលថ្នឹកទាំដដែលៗ។
-
សាំបា នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅប្រទេសប្រេស៊ីល។
-
សាំប៉ៃសាំម៉ា កិរិយាសព្ទ
សមគំនិតប្រសិបប្រសុបជាមួយគ្នា; លបលាក់រួមរ័កស្នេហាគ្នា, ខូចកាចនឹងគ្នា
-
សាំមណោគ្រួ នាម
( ម . ព . សមណោគ្រួ )។
-
សាំរញ៉ាំ គុណកិរិយាគុណនាម
ដែលរសេមរសាមមិនដាច់ស្រេចមិនស្រឡះ
-
សិកា នាម
( ម . ព . ឧបាសិកា )។
-
សិក្ខ កិរិយាសព្ទ
( ម . ព . សឹក២)។
-
សិក្ខមានកាល នាម
ពេលឬកាលនៃការហាត់រៀន។
-
សិក្ខមានភាព នាម
បែបបទឬលំនាំនៃការហាត់រៀន។
-
សិក្ខមានា នាម
សាមណេរីមានអាយុ១៨ឆ្នាំដែលបានទទួលសិក្ខាសម្មតិដើម្បីសិក្សាគរុធម៌៨យ៉ាងគ្រប់២ឆ្នាំហើយនិងបំពេញឧបសម្បទាជាភិក្ខុនី ( ព . វិ .)។
-
សិក្ខា នាម
ការសិក្សាគឺការរៀន, ការរៀនទន្ទេញ, ការសូត្ររៀន; ការហ្វឹក, ហាត់; ការប្រុងប្រយ័ត្នរក្សាមារយាទឱ្យល្អ; ខំប្រតិបត្តិ។
-
សិក្ខាកាម នាម
អ្នកដែលពេញចិត្តកាន់តាមសិក្ខា; អ្នកស្រឡាញ់ការសិក្សា។
-
សិក្ខានុរក្ស នាម
ការកាន់សិក្ខា, អ្នកកាន់សិក្ខា ( អ្នកប្រព្រឹត្តតាមសិក្ខាបទ )។
-
សិក្ខាបទ នាមកិរិយាសព្ទ
ចំណែក, មាត្រារបស់សីលឬរបស់វិន័យ។
-
សិក្ខាសម្មតិ នាម
ការសន្មតិសាមណេរីដែលមានអាយុគ្រប់១៨ឆ្នាំឱ្យសិក្សាគរុធម៌៨យ៉ាង។
-
សិក្ខាសាលា នាម
ការជួបជុំរវាងអ្នកស្រាវជ្រាវអ្នកជំនាញនិងអ្នកពាក់ព័ន្ធដើម្បីពិភាក្សាបង្ហាញរបកគំហើញណាមួយ។
-
សិក្សា នាម
សិក្ខាគឺការរៀន, ការរៀនទន្ទេញ, ការសូត្ររៀន; ការហ្វឹក, ការហ្វឹកហាត់; ការប្រុងប្រយ័ត្នរក្សាមារយាទឱ្យល្អ; ខប្រតិបត្តិ; វិជ្ជា; ការស្ទាត់ជំនាញ, ...។
-
សិក្សាការ នាម
ការសិក្សា។
-
សិក្សាការ្យ នាម
( ម . ព . សិក្សាការ )។
-
សិក្សាចតុរាង្គ នាម
អង្គ៤នៃការសិក្សាគឺសុ . ចិ . បុ . លិ .។
-
សិក្សាត្រ័យ នាម
ប្រជុំ៣នៃខប្រតិបត្តិគឺសីល, សមាធិ, បញ្ញាហៅត្រ័យសិក្ខាក៏បាន ( ព . ពុ .)។
-
សិក្សាធិការ នាម
ការគ្រប់គ្រងឬត្រួតត្រាលើការសិក្សា
-
សិខណ្ឌិន នាម
សត្វមានកំប៉ោយ ( ក្ងោក ); សត្វមានសិរ ( មាន់ ); ព្រួញ។
-
សិខណ្ឌី នាម
( ម . ព . សិខណ្ឌិន )។
-
សិខរិន នាម
ភ្នំ; ដើមឈើ, ដង្គុំឈើ។
-
សិខរី នាម
( ម . ព . សិខរិន )។
-
សិខា នាម
កំប៉ោយ, ជុក; សិរ; អណ្ដាតភ្លើង; កំពូល; ទីបំផុត, ចុង។
-
សិខិន នាម
ភ្លើង; ក្ងោក; ក្មេងទុកជុក។
-
សិខី នាម
( ម . ព . សិខិន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។