វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 86 / 204
-
សាស្ត្រចក្សុ នាម
ភ្នែករបស់សាស្ត្រ ( វេយ្យាករណ៍ )។
-
សាស្ត្រនេត្រ នាម
( ម . ព . សាស្ត្រន័យន៍ )។
-
សាស្ត្រន័យន៍ នាម
( ម . ព . សាស្ត្រចក្សុ )។
-
សាស្ត្រា នាម
សាត្រា ( ម . ព . សាស្ត្រ១)
-
សាស្ត្រាចារ្យ នាម
គ្រូបង្រៀនសាស្ត្រ។
-
សាស្ត្រាទេសន៍ នាម
ឈ្មោះសាត្រាស្លឹករឹតដែលចារធម៌ទេសនាផ្សេងៗដូចជាមហាវេសន្សន្តរជាតក, ទសជាតកជាដើម។
-
សាស្ត្រាស្លឹករឹត នាម
គម្ពីរតម្រាក្បួនច្បាប់ផ្សេងៗដែលគេយកស្លឹកសំឡាញឬទ្រាំងកំពូលស្លឹកត្នោតជាដើមមកចៀរតម្រឹមគាបរឹតឱ្យស្លាប់សាច់ទើបគេចារចងក្រងឱ្យទៅជាសាស្ត្រា
-
សាស្រ្តាក្បួន នាម
( អ . សិ .) សាស្រ្តាដែលជាកម្រងក្បួនខ្នាតនានាមានក្បួនទាយមន្តអាគមក្បួនឱសថនិងចំណេះវិជ្ជាផ្សេងៗទៀត។
-
សាស្រ្តាច្បាប់ នាម
( អ . សិ .) សាស្រ្តាដែលជាកម្រងសីលធម៌នានាសម្រាប់ប្រៀនប្រដៅមនុស្សឱ្យសាងអំពើល្អនិងយល់ត្រូវ
-
សាស្រ្តាទេសន៍ នាម
( អ . សិ .) សាស្រ្តាដែលមានចែងអំពីការអប់រំប្រៀនប្រដៅទាក់ទងទៅនឹងសាសនាហើយដែលគេយកទៅប្រើប្រាស់សម្រាប់សម្ដែងធម៌ទេសនា
-
សាស្រ្តាល្បែង នាម
( អ . សិ .) សាស្ត្រាដែលជាកម្រងអត្ថបទរឿងរ៉ាវទាំងឡាយសម្រាប់អានកម្សាន្តបំពេអារម្មណ៍ឱ្យរីករាយ
-
សាហត្ថ នាម
អំពើឬការដែលធ្វើដោយដៃខ្លួនឯង, ដែលកើតពីស្នាដៃរបស់ខ្លួន ( ហៅសាហត្ថិកកម្មក៏បាន )។
-
សាហត្ថិក នាម
( ម . ព . សាហត្ថ )។
-
សាហត្ថិកម្ម នាម
( ម . ព . សាហត្ថ )។
-
សាហារ គុណនាម
( ម . ព . សហារ )។
-
សាហាវ គុណនាម
កាច, កាចមោះមុតឥតញញើត
-
សាហុ ឧទានសព្ទ
ប្រពៃហើយ!, ល្អហើយ!, ស្រួលហើយ!; សាធុ!; ពាក្យសម្រាប់ព្រះថេរៈជាឧបជ្ឈាយ៍ឬអាចារ្យទទួលព្រមក្នុងវេលាដែលភិក្ខុឬសាមណេរសូមនិស្ស័យ ( ព . វិ .)។
-
សាហេតុ នាម
ដើមហេតុ, ដំណើរដើម; ការទាស់ដំណើរគ្នា; អធិករណ៍
-
សាហ័ស នាម
សេចក្ដីក្លាហាន; អាជ្ញា; ពលក្ការ; ការបៀតបៀន, ភាវៈកាច។
-
សាឡន នាម
ហាងកែសម្ផស្សឬតុបតែងខ្លួន
-
សាឡាត់ នាម
ឈ្មោះបន្លែមួយប្រភេទពពួកស្ពៃប្រើជាបន្លែស្រស់
-
សាឡាត់ក្ដោប នាម
សាឡាត់មួយប្រភេទមានស្លឹកក្ដោបចូលគ្នាជាដុំមូលប៉ុន្តែមានស្លឹកស្ដើងជាងស្ពៃក្ដោបដែលគេយកមកប្រើជាបន្លែស្រស់បាន
-
សាឡាត់ក្រញាញ់ នាម
សាឡាត់មួយប្រភេទមានស្លឹករួញក្រញាញ់ដែលគេយកមកប្រើជាបន្លែស្រស់
-
សាឡុង នាម
កៅអីវែងម្យ៉ាងធ្វើពីឈើឬក្រាលពូកមានបង្អែកច្រើនដាក់ក្នុងបន្ទប់ទទួលភ្ញៀវ
-
សាឡុំ នាម
ឧបោសថាគារឬរោងឧបោសថដែលជាទូទៅមានទំហំតូចជាងវិហារច្រើនតាំងនៅលើទីទួលឬភ្នំឆ្ងាយពីភូមិករ
-
សាំ គុណកិរិយាគុណនាម
ដែលផ្ទួនឬថែមដដែលៗ, ដែលដូចគ្នាដដែលៗ
-
សាំង គុណនាមនាម
ដែលមិនផ្លាង, មិនផ្អើល, ដែលងាយឱ្យចាប់ឱ្យកាន់ ( ចំពោះតែសត្វ )
-
សាំងវិច នាម
នំម្យ៉ាងមានប្រភពមកពីអឺរ៉ុបធ្វើពីបន្ទះនំប៉័ង, ប៊័រ, សាលាដ, ប្រូម៉ា, សាច់ប៉ាតេ (pâté), និងប៉េងប៉ោះជាដើមដាក់តម្រៀបជាជាន់ៗលើគ្នា។
-
សាំង្កសី នាម
( ម . ព . ស័ង្កសី )។
-
សាំញ៉ាំ គុណកិរិយាគុណនាម
ដែលសាំរញ៉ាំ, ដែលរញ៉ិមរញ៉ាំរសេមរសាម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។