វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 85 / 204
-
សាសនប្បវត្តិ នាម
ដំណឹងសាសនា, ពង្សាវតារសាសនា។
-
សាសនប្រតិបត្តិ នាម
( ម . ព . សាសនប្បដិបត្តិ )។
-
សាសនប្រវត្តិ នាម
( ម . ព . សាសនប្បវត្តិ )។
-
សាសនមណ្ឌល នាម
មណ្ឌលសាសនា, សាសនាទាំងមូល។
-
សាសនមូល នាម
ទីតាំងឬឫសគល់នៃសាសនា។
-
សាសនវិទ នាម
អ្នកប្រាជ្ញខាងការប្រកាសសាសនា។
-
សាសនវិទូ នាម
( ម . ព . សាសនវិទ )។
-
សាសនវោហារ នាម
វោហារបស់សាសនា, ពាក្យប្រើក្នុងសាសនា។
-
សាសនសម័យ នាម
( ម . ព . សាសនកាល )។
-
សាសនសម្បត្តិ នាម
សម្បត្តិសម្រាប់ទំនុកចម្រុងសាសនា។
-
សាសនហារិន នាម
( ម . ព . សាសនទូត )។
-
សាសនហារិនី នាម
( ម . ព . សាសនទូត )។
-
សាសនហារី នាម
( ម . ព . សាសនហារិន )។
-
សាសនា នាម
ពាក្យប្រើក្លាយមកពីសាសន
-
សាសនាយុ នាម
អាយុសាសនាគឺការឋិតនៅនៃសាសនា។
-
សាសនិក នាម
អ្នកកាន់សាសនាតាមតែជឿកាន់តាមសាសនាណាក៏ដោយហៅថាសាសនិក, សាសនិកាបានដូចគ្នា។
-
សាសនិកា នាម
( ម . ព . សាសនិក )។
-
សាសនូបត្ថម្ភ នាម
ការទំនុកបម្រុងសាសនា។
-
សាសនូបត្ថម្ភក នាម
អ្នកទំនុកបម្រុងសាសនា។
-
សាសនូបត្ថម្ភក៏ នាម
អ្នកទំនុកបម្រុងសាសនា។
-
សាសនូបត្ថម្ភិកា នាម
( ម . ព . សាសនូបត្ថម្ភក៏ )។
-
សាសនោវាទ នាម
ដំបូន្មានក្នុងសាសនា។
-
សាសន៍ នាម
សាសន, សាសនា
-
សាសព្ទ កិរិយាសព្ទ
និយាយបូរបាច់, និយាយរៀបរាប់ប្រាប់តាំងពីខាងដើមដល់ខាងចុង
-
សាសរោគ នាម
រោគហឺត។
-
សាស័ព្ទ កិរិយាសព្ទ
( ម . ព . សាសព្ទ )។
-
សាស្ដា នាម
គ្រូ, គ្រូប្រៀនប្រដៅ, គ្រូប្រដៅសាសនា; ព្រះសព្វញ្ញុពុទ្ធ។
-
សាស្ដាចារ្យ នាម
អាចារ្យជាគ្រូប្រៀនប្រដៅ ( ខ្មែរហៅចំពោះព្រះសព្វញ្ញុពុទ្ធថាព្រះសាស្ដាចារ្យ )។
-
សាស្ត្រ នាម
គម្ពីរ, គម្ពីរប្រាប់វិទ្យា, គម្ពីរសាសនា; ច្បាប់, ច្បាប់ប្រដៅក្បួន, តម្រា; វិជ្ជា; ការសិក្សា; ពាក្យណែនាំ, ពាក្យពន្យល់; ពាក្យបង្គាប់។
-
សាស្ត្រក្រឹត នាម
អ្នកតែងគម្ពីរ, អ្នកតែងច្បាប់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។