វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 84 / 204
-
សាល់ គុណនាម
ដែលប្រើមិនអស់, ដែលនៅសល់, ដែលចាល់ដោយប្រើរបស់ដទៃជាជំនួសឬដោយមានរបស់ដទៃជាជំនួយ
-
សាវ គុណនាមនាម
ក្រមុំ, ស្ត្រីក្រមុំ។ខ្មែរប្រើបានទាំងស្ត្រីទាំងបុរសដែលកំពុងពេញជំទង់ឬពេញក្រមុំកំលោះ
-
សាវក នាម
អ្នកស្ដាប់, អ្នកស្ដាប់ឱវាទ; សិស្សស្ដាប់ឱវាទ
-
សាវកែ គុណនាមនាម
ក្រមុំចាស់។ខ្មែរច្រើនហៅសៅកែជាង។
-
សាវជៃ នាម
ខ្មែរហៅស្រីពេស្យាថាស្រីសាវជៃ ( ច្រើនហៅសៅជៃជាង )។
-
សាវណមាស នាម
ខែស្រាពណ៍។
-
សាវតារ នាម
( ម . ព . ពង្សាវតារ )។
-
សាវត្ថី នាម
ឈ្មោះក្រុងជារាជធានីរបស់ដែនកោសលក្នុងពុទ្ធកាល, មាននិយាយតំណាលជាញឹកញយក្នុងប្រវត្តិពុទ្ធសាសនានិងក្នុងរឿងនិទានផ្សេងៗ
-
សាវទាវ នាម
ឈ្មោះបង្កងយ៉ាងធំ
-
សាវម៉ាវ នាម
ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងបំពេញរាជ្យតែតូចៗជាងផ្លែជាចង្កោមសំបកផ្លែមានព្រុយស្មាញប្រើបរិភោគជាចំណីខ្លះមានរសជូរអែមខ្លះផ្អែមឆ្ងាញ់, ជាឈើមានប្រយោជន៍គួរដាំឱ្យក្រាស់ក្រែលក្នុងស្រុក។
-
សាវយុត នាម
( ម . ព . សាយយុត )។
-
សាវសេស នាម
ដែលនៅសល់, ដែលសេសសល់; ដែលមិនពេញ, មិនគ្រប់គ្រាន់
-
សាវឡិក នាម
ស្ត្រីជំទង់អ្នកបម្រើព្រះអង្គម្ចាស់ក្សត្រា។ប្រើក្លាយមកទៀតហៅស្ត្រីជាតិរាស្ត្រដែលជាភរិយាតូចរបស់ព្រះអង្គម្ចាស់ ( ច្រើនហៅសៅឡិកជាង )។
-
សាវា គុណនាម
ដែលឆាប់រើរុះ, ដែលមិននឹង, មិនប្រាកដ, ដែលរាយមាយចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា
-
សាវិកា នាម
( ម . ព . សាវក )។
-
សាវិត្តិសាស្ត្រ នាម
ឈ្មោះគម្ពីរសម្ដែងអំពីដំណើរបែបបទកាព្យឃ្លោងខាងភាសាសំស្ក្រឹតហើយសាវិត្តិសាស្ត្រនេះជាប្រមុខនៃឆន្ទសាស្ត្រទាងពួង។
-
សាវ៉ា គុណនាម
( ម . ព . សាវា )។
-
សាវ័ក នាម
( ម . ព . សាវក )។
-
សាសង គុណកិរិយាគុណនាម
ដែលឆ្លើយឆ្លងសាត្រឡប់តបវិញ
-
សាសន នាម
ពាក្យបណ្ដាំ, ពាក្យផ្ដាំផ្ញើ; ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ; សាសនា, លទ្ធិ; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; ដំណឹង; សំបុត្រ; ពាក្យប្រកាស, ការប្រកាសប្រាប់; ការជឿស្ដាប់; ការដាក់ទណ្ឌកម្ម, ការផ្ចាលទោស; ការកែសម្រួល; ការគ្រប់គ្រង; ការត្រួតត្រា។
-
សាសនកាល នាម
កាលឬសម័យដែលឥតអំពីសាស្ដាដើមទៅហើយនៅសល់តែសាសនា។
-
សាសនកិច្ច នាម
កិច្ចឬក្រឹត្យក្នុងសាសនាឬរបស់សាសនា។
-
សាសនក្រឹត្យ នាម
( ម . ព . សាសនកិច្ច )។
-
សាសនទូត នាម
អ្នកនាំសំបុត្រ, អ្នកនាំដំណឹងឬពាក្យបណ្ដាំ។
-
សាសនទូតី នាម
( ម . ព . សាសនទូត )។
-
សាសនទូសកៈ នាម
អ្នកប្រទូស្ដសាសនា។
-
សាសនទូសិកា នាម
( ម . ព . សាសនទូសកៈ )។
-
សាសនធម៌ នាម
ធម៌ជាពាក្យប្រៀនប្រដៅក៏គឺសាសនានុះឯង។
-
សាសនបត្រ នាម
សំបុត្របញ្ជាក់ការយ៉ាងដាច់ខាត។
-
សាសនប្បដិបត្តិ នាម
ការប្រតិបត្តិតាមសាសនា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។